ម្ហូបអាហារ

តែអប់ផ្កាឈូក តីហូ (Tay Ho) - ពិសេសភាពនៃប្រជាជនហាណូយ

នៅ​ចំ​កណ្ដាលរដ្ឋធានី ហាណូយ (Ha Noi)មាន​តែពិសេស​មួយ​ប្រភេទ​​ ដែល​គេ​ចាត់ទុកថា​ជា​ រតនសម្បត្តិ​.

នៅ​ចំ​កណ្ដាលរដ្ឋធានី ហាណូយ (Ha Noi)មាន​តែពិសេស​មួយ​ប្រភេទ​​ ដែល​គេ​ចាត់ទុកថា​ជា​ រតនសម្បត្តិ​​នៃ​វប្បធម៌​វៀតណាម​៖ ​តែ​អប់ផ្កាឈូក​ តីហូ (Tay Ho)​។ ពិសាតែប្រភេទ​នេះ​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​តែ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែនេះ​ក៏បង្ហាញពីអារម្មណ៍ភ្លឺថ្លាសុភាព​រាបសារ​ ភាព​ប៉ិនប្រសប់ ​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ធម្មជាតិ​របស់​ប្រជាជនហាណូយ (Ha Noi)​ ទៀតផង​។​

តែអប់ផ្កាឈូក​ តីហូ (Tay Ho) ​​គឺជា​សិប្បកម្ម​ប្រពៃណីមួយ ​ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​ ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​រក្សាដោយ​គ្រួសារ​ជាង ៣០ គ្រួសារ ​នៅ​ភូមិក្វាង​អាន (Quang An) ​ ​សង្កាត់ ​តីហូ (Tay Ho) ​។​
 

ដើម្បីផលិតបាន​តែ​អប់ផ្កាឈូក​មួយ​គីឡូក្រាម​ ​សិប្បករ​​ត្រូវ​ប្រើ​ផ្កាឈូក បាច់យៀប (Bach Diep)​ រាប់​ពាន់​ផ្កា ​​ដែល​បេះ​ពីបឹង តី (Tay) នៅ​ពេលព្រឹក​ព្រលឹម​។ គ្រាប់លំអងពណ៌សនៃផ្កាឈូក​ - ​ជា​ផ្នែក​តូច​ៗ ​ដែល​ផ្ទុក​ក្លិន​ក្រអូប​បរិសុទ្ធ​ ​ត្រូវ​បាន​គេ​បំបែក​ ​និង​យក​ទៅអប់​ជាច្រើន​ដងជាមួយតែ​​ ថាយ​ង្វៀន (Thai Nguyen)​។ ​ដំណើរការ​ដ៏​ស្មុគស្មាញ​នេះ​ចំណាយពេល​ ពី១៥​ ​ទៅ ​២១ ​ថ្ងៃ​ ​ ការ​អប់តែ ​និង​លីងតែបាន​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​ ​ដើម្បី​ឱ្យ​ក្លិន​ផ្កាឈូក​ជ្រាបចូល​ជ្រៅ​ក្នុង​ស្លឹក​តែ​នីមួយៗ​។ ​ភាព​ប៉ិនប្រសប់​នេះ​បាន​បង្កើត​រសជាតិ​ល្វីងតិចៗ​, ​ផ្អែម​ៗ​ ​ ​និង​ក្លិន​ផ្កាឈូក​ដ៏​បរិសុទ្ធ​ ដែល​ពិបាក​នឹង​បំភ្លេច​បាន​។

គ្រាប់លំអងពណ៌សនៃផ្កាឈូក ១​ ខាំ  ​ត្រូវ​ការ​យកផ្កាឈូក​ពី​១០០​ ​ទៅ​ ១២០ ​ផ្កា​។​

តាម​រយៈ​ការ​ឡើង​ចុះ​នៃ​ប្រវត្តិសាស្ត្រ បណ្តាគ្រួសារ​នៅ​ភូមិ ក្វាងអាន (Quang An) សង្កាត់ តីហូ (Tay Ho) នៅ​តែ​រក្សា​មុខរបរអប់តែ​ផ្កាឈូក។

មុខរបរ​អប់តែផ្កាឈូក​ តីហូ (Tay Ho) មាន​ដំណាក់កាល​ជាច្រើន ​ដែល​តម្រូវ​ឲ្យ​មាន​ភាព​ល្អិតល្អន់ និង​ប៉ិនប្រសប់។

 

ភូមិ ក្វាង​អាន (Quang An)​​ (​សង្កាត់ តីហូ (Tay Ho)​​) ​គឺជាស្រុក​កំណើត​​នៃ​សិប្បកម្មអប់តែផ្កាឈូក​​ប្រពៃណី​។ ​នៅ​ទីនោះ​ ​ប្រជាជន​ជាច្រើន​ជំនាន់​នៅតែ​បន្ត​ឧស្សាហ៍​ព្យាយាម​រក្សាមុខរបរ​សិប្បកម្ម​នេះ ​និង​​ប្រគល់បន្ត​វេននូវ​រូបមន្តអប់តែយ៉ាងអាថ៌កំបាំង​ជូន​ជំនាន់ក្រោយ។ ​សិប្បកម្ម​នេះ​ត្រូវ​បាន​ទទួលស្គាល់​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់ជាតិ​ ​ដែល​បញ្ជាក់​ពី​តម្លៃ​ពិសេស​នៃ​តែអប់​ផ្កាឈូក​ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​ជនជាតិ​វៀតណាម​។​

តែ​សម្រាប់​អប់​ផ្កាឈូក ​ត្រូវ​ជា​តែ​មាន​គុណភាព​ប្រណិត​បំផុតរបស់​ថាយ​ង្វៀន (Thai Nguyen) ​ដែល​ស័ក្តិសម​ជាមួយ​ក្លិន​ផ្កាឈូក​ ​អាស្រ័យ​លើ​គ្រួសារ​នីមួយៗ​ នឹង​ជ្រើសរើស​ពី​តំបន់​វត្ថុធាតុដើម​ខុសៗ​គ្នា​ ​ជាពិសេស​តែ​ស្ងួត​គុណភាព​ខ្ពស់​ពី​ខេត្ត​ថាយ​ង្វៀន ​(Thai Nguyen)

​តែអប់​ផ្កាឈូក​ ​តីហូ (Tay Ho) ​ជា​ផលិតផល​ដ៏​ប្រណិត​មួយ ​របស់រដ្ឋធានី ហាណូយ (Ha Noi)​ ​ក្នុង​នោះ​ម៉ាក​យីហោ​ “​តែ​អប់ផ្កាឈូក​ហៀន​សៀម (Hien Xiem)​ធ្លាប់បាន​ប្រើប្រាស់​ក្នុង​ពិធីជប់លៀង​តែ​របស់​វៀតណាម​ ដើម្បីទទួល​ថ្នាក់ដឹកនាំ​អន្តរជាតិ​។​

​បច្ចុប្បន្ននេះ​ ​តែអប់​ផ្កាឈូក តីហូ (Tay Ho) ​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ដ៏​មានតម្លៃ​ក្នុង​ឱកាស​​សំខាន់ៗ​ប៉ុណ្ណោះ​ទេ​ ​នៅទាំងបាន​ក្លាយ​ជា​អំណោយ​វប្បធម៌​ដ៏​មាន​អត្ថន័យ​ សម្រាប់​មិត្ត​ភក្តិ​អន្តរជាតិ​​​ផង​ដែរ​។ ​ពិសា​តែ​អប់ផ្កាឈូក​មួយ​ពែង​ គឺ​ការទទួលបាន​ភាពថ្លៃថ្នូរនៃ​ម្ហូបអាហារ​ ​ហើយ​បាន​យល់ដឹង​នូវ​ភាព​ស្រស់​ស្អាត​របស់​ទីក្រុង​ហាណូយ (Ha Noi)​ ​-​ ​ទីក្រុង​វប្បធម៌​​ពាន់​ឆ្នាំ​។

អត្ថបទ និង​រូបថត៖ ខាញហ័្វរ ប្រែសម្រួលដោយង្វៀនយ៉ាង