ព័ត៌មាន

តែងតាំងកីឡាករវាយកូនហ្គូលជើងចាស់ លោក Greg Norman ធ្វើជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម

លោក Greg Norman  ដែលជាកីឡាករវាយកូនហ្គូលជើងចាស់ជនជាតិអូស្ត្រាលីដ៏ល្បីឈ្មោះនៅលើពិភពលោកត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូត ផ្នែកទេសចរណ៍វៀតណាមសំរាប់អាណត្តិឆ្នាំ 2018-2021។

រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien ប្រគល់សេចក្តីសម្រេច
ជូនកីឡាករវាយកូនហ្គូលជើងចាស់ដ៏ល្បីឈ្មោះលោក Greg Norman ធ្វើជាឯកអគ្គរដ្ឋទូតផ្នែកទេសចរណ៍វៀតណាម

ថ្លែងមតិក្នុងពិធីប្រគល់សេចក្តីសម្រចតែងតាំងនាថ្ងៃទី ៣១ ខែតុលានៅទី ក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien បានឲ្យដឹងថា ការតែងតាំងលោក Greg Norman ធ្វើជាឯកអគ្គរដ្ឋទូតផ្នែកទេសចរណ៍វៀតណាមអាណត្តិឆ្នាំ 2018-2021 នេះគឺសំដៅទទួលស្គាល់ពីការរួមចំណែកយ៉ាងសកម្មរបស់លោក Greg Norman ចំពោះវៀតណាម។

គួរបញ្ជាក់ដែរថាលោក Greg Norman កើតនៅឆ្នាំ 1955 ជាជនជាតិអូស្ត្រាលី ហើយបច្ចុប្បន្នលោកកំពុងរស់នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិក។ លោកជាកីឡាករវាយកូនហ្គូលនាំមុខគេនៅលើពិភពលោកក្នុងចន្លោះឆ្នាំ 1980 ដល់ឆ្នាំ 1990 ។ ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតផ្នែកទេសចរណ៍វៀតណាម លោកក៏បានរៀបចំផែនការធ្វើសកម្មភាព​យ៉ាងជាក់ស្តែង ដោយក្នុងនោះលោកបានផ្តោតលើការយកកីឡាវាយកូនហ្គូលជាមូលដ្ឋានគ្រឹះ សំដៅបង្កើនការអភិវឌ្ឍទេសចរណ៍វាយកូនហ្គូលអន្តរជាតិនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top