ព័ត៌មាន

តុលាការ ECCC ជូនដំណឹងថាអតីតមេដឹកនាំខ្មែរក្រហម នួន ជា បានទទួលមរណភាពក្នុងអាយុ ៩៣ ឆ្នាំ


 អតីតមេដឹកនាំរបបខ្មែរក្រហម នួន ជា បានទទួលមរណភាព ក្នុងអាយុ ៩៣ ឆ្នាំ ̣̣(រូបថត៖ AFP)
 

 នាថ្ងៃទី៤ ខែសីហា ឆ្នាំ​២០១៩ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានជូន​ដំណឹង​ថា​អតីត​មេដឹក​នាំ​របប​ខ្មែរក្រហម ​នួន ជា បានទទួលមរណភាព ក្នុង​អាយុ​ ៩៣​ ឆ្នាំ​។
 
អ្នកនាំពាក្យ​របស់ ECCC លោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា ជនជាប់ចោទ នួន ជា បានទទួល​មរណ​ភាព​នាថ្ងៃទី​ ៤ ខែសីហា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ -  សូវៀត។ ECCC គឺជាតុលាការពិសេសនៅកម្ពុជា ដែល​ត្រូវ​បា​ន​បង្កើត​ឡើងចាប់តាំងពី ឆ្នាំ២០០៦ ដោយអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល​កម្ពុជាសំដៅកាត់​ទោស​ចំពោះ​បណ្តាមេ​ដឹក​នាំរបបខ្មែរក្រ​ហម​ ។
 
នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨  ECCC បានចេញ​សាល​ក្រម​ដោយ​កាត់​ទោស​ដាក់​គុក​អស់​មួយ​ជីវិត​ចំពោះមេ​ដឹក​នាំ​ខ្មែរ​ក្រហម ២ រូប គឺ លោក នួន ជា និងលោក ខៀវ សំផន។ សាលក្រមរបស់ ECCC បានប​ង្ហាញ​យ៉ាង​ច្បាស់​ថា​ ជនជាប់ចោទទាំង ២ នេះត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលពាក់ព័ន្ធនឹងកន្លែងធ្វើការនានាដូចជា សហករណ៍ ការដ្ឋាន ទំនប់​ក្រពែ​ងថ្ម ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង ​និងមជ្ឈមណ្ឌលសន្តិសុខលេខ ២​១ (ដែលជា​ពន្ធនា​គារ​ទួលស្លែង) ជាដើម​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top