ព័ត៌មាន

តាំងពិព័រណ៍ឯកសារស្តីពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ នៅ បែលហ្សិក

ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Brussels ប្រទេសបែលហ្សិក បានប្រព្រឹត្តទៅការតាំងពិព័រណ៍រូបថតនិងឯកសារស្តីពីជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ។
ពិធីកាត់ខ្សែបូបើកការតាំងពិព័រណ៍ឯកសារស្តីពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ នៅបែលហ្សិក (រូបថត៖ TTXVN)

នេះគឺជាព្រឹត្តិការណ៍មួយស្ថិតក្នុងក្របខណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងបែលហ្សិក និងខួបលើកទី ១៣៣ឆ្នាំ ថ្ងៃកំណើតលោកប្រធានហូជីមិញ ដែលត្រូវបានស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិកនិងតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ សម្របសម្រួលរៀបចំឡើង។

ការតាំងពិព័រណ៌បានឧទ្ទេសនាមរូបថត និងឯកសារចំនួន ២០០ ដែលចែកចេញជាដំណាក់កាលនីមួយៗ នៃជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ រួមទាំងឯកសារដែលត្រូវបានបោះពុម្ពជាលើកដំបូងផងដែរ។ តាមនោះ រួមចំណែកបញ្ជាក់ពីជីវិត និងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់លោកប្រធានហូជីមិញ រួមចំណែកលើកតម្កើងនិងគាត់សរសើរការរួមចំណែកដ៏ធំធេងរបស់លោក ចំពោះបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិវៀតណាម និងកសាងចំណងសាមគ្គីភាពមិត្តភាពរវាងប្រជាជនវៀតណាមនិងប្រជាជនពិភពលោក។

លោក Bert De Belder ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃគណបក្សពលករបែលហ្ស៊ិកបានឲ្យដឹងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការតាំងពិព័រណ៍នេះ។ នេះជាឱកាសដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយនៅបែលហ្ស៊ិក នៅអឺរ៉ុប និងជាពិសេសនៅអឺរ៉ុបខាងលិច ដើម្បីយល់ដឹងកាន់តែច្បាស់អំពីជីវិតរបស់លោកប្រធានហូជីមិញ៕


top