សិល្បៈ

តាំងពិព័រណ៍ "យុគសម័យប្លាស្ទិក” ពេលកាកសំណល់ក្លាយទៅជាសិល្បៈ

អង្គតាំងពិព័រណ៍ “យុគសម័យប្លាស្ទិក” នាំមកនូវសារដ៏សំខាន់​ និង ផ្ទាល់​អំពីស្ថានភាព​កាកសំណល់ប្លាស្ទិកនាបច្ចុប្បន្ននៅទូទាំងពិភពលោក ដែលជាហេតុធ្វើឱ្យផ្លាស់ប្តូរការយល់ដឹង និង សកម្មភាព​របស់មនុស្ស ចំពោះបញ្ហាការពារ​បរិស្ថាន ជាពិសេសការកាត់បន្ថយកាកសំណល់ប្លាស្ទិក។

អង្គតាំងពិព័រណ៍ “យុគសម័យប្លាស្ទិក” នាំមកនូវសារដ៏សំខាន់​ និង ផ្ទាល់​អំពីស្ថានភាព​កាកសំណល់ប្លាស្ទិកនាបច្ចុប្បន្ននៅទូទាំងពិភពលោក ដែលជាហេតុធ្វើឱ្យផ្លាស់ប្តូរការយល់ដឹង និង សកម្មភាព​របស់មនុស្ស ចំពោះបញ្ហាការពារ​បរិស្ថាន ជាពិសេសការកាត់បន្ថយកាកសំណល់ប្លាស្ទិក។

កណ្តាល​សម័យ​កាល ដែលកាកសំណល់ប្លាស្ទិក កំពុងក្លាយជាបញ្ហា​​គំរាមកំហែង​ធ្ងន់ធ្ងរដល់បរិស្ថានរស់នៅ មជ្ឈមណ្ឌល​រួម​ប្រាស្រ័យ​វប្បធម៌ជប៉ុន​ប្រចាំនៅប្រទេស​វៀតណាម បាននាំមកនូវគំហើញ​ថ្មីមួយ​ និង ពោរពេញ​ដោយ​ការ​បំផុស​គំនិត តាម​រយៈការ​តាំងពិព័រណ៍ “យុគសម័យ​ប្លាស្ទិក”។

តំបន់​តាំងពិព័រណ៍​ក្រៅ​លំហអាកាស​ ទីកន្លែ​ងដែល​ប្អូនៗ ភ្ញៀវទេសចរ​ អាច​ស្វែងយល់​ ប៉ះពាល់ ឬធ្វើជាមួយ​នឹង​​ប្រដាប់លេង​​ប្លាស្ទិក​។

មជ្ឈមណ្ឌល​នៃអង្គតាំងពិព័រណ៍ គឺជាកម្រងស្នាដៃគួរឱ្យចាប់អារម្មណ៍នៃ​វិចិត្រករជនជាតិ​ជប៉ុនល្បីឈ្មោះ គឺ​លោក Fuji Hiroshi។ ជាមួយនឹងគំនិតច្នៃប្រតិដ្ឋ​អស្ចារ្យ​​របស់​គាត់ គាត់បានកម្លាយប្រដាប់ប្រដា​ក្មេងលេង​ចាស់ៗ ដែល​ត្រូវបានគេចាត់ទុកថាជាកាកសំណល់ ឱ្យ​ទៅជាស្នាដៃសិល្បៈមានតម្លៃ​អប់រំខ្ពស់។ ដើម្បីបង្កើតស្នាដៃដ៏ស្មុគស្មាញទាំងនេះ វិចិត្រករ Hiroshi បានប្រមូលប្រដាប់ប្រដាក្មេងលេងចាស់ៗជាង៥០.០០០​ប្រភេទផ្សេងៗគ្នា ពីកុមារ​នៅទូទាំងប្រទេស​ជប៉ុន។

“ប្រដាប់ប្រដាក្មេងលេងនីមួយៗបង្កប់​នូវរឿងរ៉ាវ អនុស្សាវរីយ៍​នៃ​កុមារម្នាក់ៗ​។ នៅ​ពេលដែលខ្ញុំរួម​បញ្ចូលពួកវាជាមួយគ្នា ខ្ញុំមិនត្រឹមតែបង្កើតបាន​ស្នាដៃសិល្បៈប៉ុណ្ណោះ​ទេ នៅ​ទាំង​កំពុងបរិយាយ​ប្រាប់អំពី​រឿងរ៉ាវនៃ​ស្រទាប់​​ជំនាន់មួយផងដែរ​។ ខ្ញុំចង់​ឱ្យអ្នក​គ្រប់គ្នាឃើញថា “កាកសំណល់” គ្រាន់តែជាទស្សនាទាន​ ដែល​បង្កើតឡើងដោយមនុស្សប៉ុណ្ណោះ។ ជាមួយនឹងទស្សនៈច្នៃប្រតិដ្ឋ​ អ្វីគ្រប់យ៉ាង ក៏អាចមានតម្លៃ”  វិចិត្រករ Hiroshi បានរៀបរាប់​​”។

 

ស្នាដៃទាំងនេះ ​បានបង្កើតឡើងដោយមានបំណងចង់បញ្ជូនសារ អំពីការផ្លាស់ប្តូរឥរិយាបថ នៃការប្រើប្រាស់ និង ការការពារបរិស្ថាន។

ដំណើរការច្នៃប្រតិដ្ឋ​របស់លោក​ Hiroshi ចាប់ផ្តើមពីការប្រមូលប្រដាប់ប្រដាក្មេងលេងចាស់ៗតាមរយៈយុទ្ធនាការនៅសាលារៀន និង សហគមន៍នានា ក្នុងប្រទេសជប៉ុន។ ប្រដាប់ប្រដាក្មេងលេងនីមួយៗ ត្រូវបានសម្អាតដោយ​ប្រុងប្រយ័ត្ន មុនពេល​បែង​ចែក​ទៅ​​តាមពណ៌ ទំហំ និង វត្ថុធាតុ​។ បន្ទាប់​​មក វិចិត្រករ​នឹងរចនាទម្រង់​ សម្រាប់ស្នាដៃ ហើយ​ចាប់ផ្តើមបិទ​ភ្ជាប់ប្រដាប់ប្រដាក្មេងលេងនីមួយៗទៅលើ​ទីតាំងសមស្រប។ ដំណាក់កាលនេះ ទាមទារភាព​អត់ធ្មត់ និង ភាពហ្មត់ចត់​ខ្លាំង ពេលខ្លះត្រូវចំណាយពេល​រាប់ខែសម្រាប់ស្នាដៃ​មួយ​។ តាមរយៈស្នាដៃ​របស់វិចិត្រករ Fuji Hiroshi ប្រជាជនវៀតណាមមានឱកាសស្វែងយល់បន្ថែមអំពីស្មារតី Mottainai - ទស្សនវិជ្ជា ស្តីពីការគោរព មិនខ្ជះខ្ជាយធនធាន​ក្នុងវប្បធម៌ជប៉ុន។

 

ភ្ញៀវទេសចរ​ ជា​ពិសេស​គឺកុមារ​ បាន​ជួប​ប្រទះ​នឹង​បរិស្ថាន​ជាក់ស្តែង​ នៅនឹង​តាំងពិព័រណ៍​។

តាំងពិព័រណ៍​បើក​ទ្វារ​ដោយ​សេរី​ ចាប់ពី​ថ្ងៃនេះ ដល់ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​រួម​ប្រាស្រ័យ​វប្បធម៌​ជប៉ុន​នៅ​វៀតណាម​ លេខ​២៧ ផ្លូវ​ក្វាង​ត្រុង ខណ្ឌ​ហ្វាង​គីម ហាណូយ​។​

ស្នាដៃលេចធ្លោនៅក្នុងអង្គតាំងពិព័រណ៍ គឺកម្រង Jurassic Plastic - រូបភាព​ដាយណូស័រ​ទំហំពិត ដែលបានបង្កើតឡើងពីប្រដាប់ប្រដាក្មេងលេងប្លាស្ទិក​គ្រប់ពណ៌​រាប់ពាន់។ ឈរនៅចំពោះមុខដាយណូស័រ ដែលមានកម្ពស់៣ម៉ែត្រ ធ្វើពីប្រដាប់ប្រដាក្មេងលេងចាស់ៗជាង ៥០០០គ្រឿង​ ភ្ញៀវទេសចរយ៉ាង​ច្រើនមិនអាចទប់ចិត្តនឹងការ​ភ្ញាក់ផ្អើល​បាន។ រថយន្តក្មេង​លេង តុក្កតា ប្លុកប្រគំរូប និងប្រដាប់ប្រដាក្មេងលេងរាប់មិនអស់ផ្សេងទៀត ​បានរៀបចំដ៏​ប៉ិនប្រសប់ ដើម្បីបង្កើត​សត្វបុរេប្រវត្តិមួយ​ ដែលរស់រវើកគ្រប់ចំណុច​។

តំបន់ “សកម្មភាពតូច ផ្លាស់ប្តូរធំ” នៃអង្គតាំងពិព័រណ៍ អនុញ្ញាតឱ្យកុមារបង្កើតស្នាដៃសិល្បៈតូចៗដោយ​ខ្លួន​ឯង​ មក​ពីប្រដាប់ប្រដាក្មេងលេងចាស់ៗ និងកាកសំណល់ប្លាស្ទិក ដែលបានប្រើប្រាស់រួច។ ក្រោមការណែនាំពីអ្នកស្ម័គ្រចិត្ត កុមារមិនត្រឹមតែអភិវឌ្ឍគំនិតច្នៃប្រតិដ្ឋ​ប៉ុណ្ណោះទេ នៅ​ទាំងបាន​រៀនសូត្រអំពីការកែច្នៃ និង ការការពារបរិស្ថាន​ទៀត​ផង។

 

តាំងពិព័រណ៍​ទាក់ទាញ​ភ្ញៀវទេសចរ​កុះករ​ ជា​សញ្ញា​មួយ​គួ​ឱ្យ​រីក​រាយ​ សឱ្យ​ឃើញ​ថា​ការ​យកចិត្ត​ទុកដាក់​របស់​មហាជន​ ចំពោះ​បញ្ហា​បរិស្ថាន​។​

មិនត្រឹមតែជះឥទ្ធិពលដល់សិស្សសាលាប៉ុណ្ណោះទេ ការតាំងពិព័រណ៍នេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកឡើង​ផែនការ​​គោលនយោបាយ និង សហគ្រាស​ផងដែរ។ ក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេងមួយចំនួន នៅប្រទេស​វៀតណាមបានចាប់ផ្តើមសិក្សាអំពីវត្ថុធាតុដើម ដែលមិនប៉ះពាល់ដល់បរិស្ថាន បន្ទាប់ពី​បានទស្សនាការតាំងពិព័រណ៍នេះ។

អង្គតាំងពិព័រណ៍ទទួលបានជោគជ័យ ក្នុងការផ្សព្វផ្សាយសារថា “ខណៈពេលកាកសំណល់ក្លាយជាសិល្បៈ យើងអាចផ្លាស់ប្តូរការ​យល់​ដឹង​អំពី​តម្លៃនៃវត្ថុធាតុ និង​ទំនួលខុសត្រូវរបស់មនុស្សម្នាក់ៗ ចំពោះបរិស្ថានរស់នៅ” តំណាងក្រសួងធនធាន និង បរិស្ថាន ក៏បានអញ្ជើញមកទស្សនា និងសម្តែងការគាំទ្រចំពោះសារ ដែលអង្គតាំងពិព័រណ៍នេះនាំមក៕

អត្ថបទ៖ កុងដាត/ រូបថត៖ ខាញឡុង - កាសែតរូបភាព​វៀតណាម​


top