ព័ត៌មាន

តាំងបង្ហាញអាវផាយវៀតណាម (ao dai) នៅ Yen Tu

ជាពិសេស កម្មវិធីនេះមានការចូលរួមសម្តែងអាវផាយរបស់តំណាង ដែលជាឯកអគ្គរដ្ឋទូតនៃប្រទេសនានា និងតំណាងអង្គការអន្តរជាតិ (UNESCO, UNICEF, WHO) ប្រចាំនៅវៀតណាម សិល្បករ តារាបង្ហាញម៉ូត ជាមួយនឹងការប្រមូលផ្ដុំអ្នករចនាដ៏ល្បីល្បាញចំនួន ១២ នៅក្នុងប្រទេស។
  ការរចនាម៉ូដអាវផាយមួយចំនួនត្រូវបានបង្ហាញនៅក្នុងកម្មវិធី (រូបថត៖ uongbi.gov.vn)  

នាយប់ថ្ងៃទី ២៣ មេសា នៅមណ្ឌលបេតិកភណ្ឌប្រវត្តិសាស្ត្រនិងរមណីដ្ឋានទីក្រុង Uong Bi ខេត្ត Quang Ninh បានប្រព្រឹត្តទៅការតាំងពិពណ៌និងការសម្តែងអាវផាយ វៀតណាម ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃសកម្មភាពជំរុញតម្រូវការទេសចរណ៍ក្នុងខេត្ត (Quang Ninh Ao Dai Festival 2022) សហការរៀបចំដោយអ្នករចនាអាវផាយ Minh Hanh និងក្រុមការងារនៃក្រុមហ៊ុនចំកាត់ Viet Mode។ ជាពិសេស កម្មវិធីនេះមានការចូលរួមសម្តែងអាវផាយរបស់តំណាង ដែលជាឯកអគ្គរដ្ឋទូតនៃប្រទេសនានា និងតំណាងអង្គការអន្តរជាតិ (UNESCO, UNICEF, WHO) ប្រចាំនៅវៀតណាម សិល្បករ តារាបង្ហាញម៉ូត ជាមួយនឹងការប្រមូលផ្ដុំអ្នករចនាដ៏ល្បីល្បាញចំនួន ១២ នៅក្នុងប្រទេស។

កម្មវិធីសម្តែងអាវផាយនេះ មានគោលបំណងផ្សព្វផ្សាយរូបភាពអាវផាយរបស់វៀត ណាម តភ្ជាប់ដំណើការនាំអាវផាយវៀតណាមក្លាយជាបេតិកភណ្ឌពិភពលោក ហើយក៏ជាសកម្មភាពជំរុញការទាក់ទាញទេសចរណ៍ជាតិនិងអន្តរជាតិ រួមចំណែកជួយខេត្ត Quang Ninh សម្រេចបានគោលដៅ ទទួលភ្ញៀវទេសចរណ៍ ១០ លាននាក់នៅឆ្នាំ ២០២២នេះ៕


top