ព័ត៌មាន

តាមរយៈបណ្តាញ 4G ផ្តល់ព័ត៌មានមានគុណភាពល្អបំផុត តម្លៃថោកទៅកាន់ប្រជាជន


តាមរយៈបណ្តាញ 4G ផ្តល់ព័ត៌មានមានគុណភាពល្អបំផុត តម្លៃថោកទៅកាន់ប្រជាជន

ពិធីបើកឲ្យដំណើរការបណ្តាញអ៊ីនធើណែត 4G របស់ក្រុមហ៊ុន Viettel ​បាន​ប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ។ ក្នុង​ឱកាស​នេះ​ដែរ ឧបនាយក​រដ្ឋមន្ត្រី លោក Vu Duc Dam បាន​ផ្ញើ​សេចក្តី​ជូន​ពរ​និង​​លើក​សរសើរ​សមូហភាព កម្មាភិបាល​និង​ភ្នាក់ងារ​នៃអគ្គក្រុមហ៊ុន​ទូរគមនាគមន៍​យោធា Viettel ដែលនា​ពេលកន្លង​ទៅបាន​ខិតខំប្រឹង​ប្រែង​រួម​ចំណែក​​សំខាន់​ទៅ ក្នុងបុព្វហេតុអភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន។ ​ជាពិសេស Viettel បានអនុវត្តការផ្សព្វផ្សាយ​បញ្តាញ 4G មាន​ចរិត​លក្ខណៈអន្តរជាតិ​ក្នុង​ពេល​​វេលាដ៏​ខ្លី​គ្រាន់តែ៦​ខែប៉ុណ្ណោះ។ លោក Vu Duc Dam បានវាយ​តម្លៃថា ការ​ដែល Viettel បើកឲ្យដំណើរការបណ្តាញ 4G ដំបូងនៅ វៀតណាម​ជាសកម្មភាព​ជាក់ស្តែង ដើម្បីអនុវត្តការសន្យារបស់​អង្គភាព​អាជីវកម្ម។ ទន្ទឹម​ជាមួយ​គ្នា​នោះ​គប្បី​មាន​គោល​នយោបាយធ្វើយ៉ាងម៉េច ដើម្បីព័ត៌មានរបស់បក្ស រដ្ឋ​និងសារព័ត៌មានមួយចំនួន បាន​មក​ដល់​ប្រជាជន​ដោយ​ឥតគិតថ្លៃ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top