ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងម៉ាឡេស៊ីមានការកើនឡើងគួរឱ្យកត់សម្គាល់ ពីកម្រិត ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ឡើងដល់ ១៤,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៨ ពាន់លានដុល្លារ លឿនជាងការរំពឹងទុក។
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅម៉ាឡេស៊ី លោក Le Phu Cuong ឧទ្ទេសនាមផលិតផលប្រពៃណីរបស់វៀតណាម។ រូបថត៖ Thanh Trung/VNA
ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរសន្យាថានឹងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពបន្ថែមទៀតនាពេលអនាគត។
ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Le Phu Cuong បាននិយាយដូច្នេះនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម មុនដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសម៉ាឡេស៊ី ចូលរួមក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ២៤-២៨ ឧសភា។ លោក Le Phu Cuong បានឲ្យដឹងថា ម៉ាឡេស៊ី និងវៀតណាម នៅតែមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសគឺវៀតណាមក្នុងការជំរុញទីផ្សារនាំចេញហាឡាល ដែលម៉ាឡេស៊ីមានសក្តានុពលជាច្រើន។ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅម៉ាឡេស៊ីបាននិងកំពុងខិតខំប្រឹងប្រែងជំរុញការតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងវិស័យនេះ៕