ព័ត៌មាន

តម្លៃពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងនិងវៀតណាមបានកើនឡើង ៧%


 តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូងជាមួយវៀតណាមបានកើនឡើង៧%

 នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០១៨ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូងបានប្រកាសថា តម្លៃ​ប្រាក់​ពាណិជ្ជកម្ម​ទ្វេភាគីរបស់កូរ៉េខាងត្បូងជាមួយវៀ​តណាម​ក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០១៨នេះ បា​ន កើនឡើ​ង ៧% បើប្រៀបនឹងរយៈពេលដូចគ្នា​នាឆ្នាំទៅមិញ។ ​
 
ពាណិជ្ជកម្ម​ទ្វេភាគីទទួលបាន ៦២,៦ ពាន់លានដុល្លារអាមេរិកបើគិតដល់ចុងខែវិច្ឆិកា ដែលនាំវៀត​ណាម​ក្លាយ​ទៅជា​ដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី បួនរបស់កូរ៉េខា​ងត្បូងបន្ទាប់ពីប្រទេ​សចិន សហរដ្ឋ​អាមេរិក​និង​ជប៉ុន​។
 
ការ​នាំចេញរបស់ប្រទេសកូរ៉េខាងត្បូងមកប្រទេសវៀតណាម បានកើនឡើង ១,៩ ភាគរយ ធៀប​នឹង​ឆ្នាំ​មុន​រហូត​ដល់​ ៤៤,៥ ពាន់លានដុល្លារអាមេរិក ​ខណៈការនាំចូលកើន ២២ ភាគរយដ​ល់ ១៨,១ ពាន់​លាន​ដុល្លារ​អាមេរិក​ តាមតម្រូវការសម្រាប់អេ​ក្រង់និងគ្រឿងបន្លាស់អេឡិចត្រូនិ​ក ផលិត​នៅតាម​រោងចក្រ​នានា​របស់​កូរ៉េខាង​ត្បូង​នៅប្រទេសវៀត​ណាម។
 
សូមគូស​បញ្ជាក់ថា វៀតណាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៨ របស់ប្រ ទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ ២០១៤  ហើយ​ចាប់តាំងពីពេលនោះមក វៀតណាមបានក្លាយទៅជាដៃគូពាណិជ្ជក​ម្មដ៏ធំបំផុតទី ៤ ចាប់​តាំង​ពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាង​ត្បូង និង​វៀតណាមបានចូលជាធរមាន នៅ​ខែធ្នូ ឆ្នាំ​២០១៥​៕

 

តាម VOV5 - ​វិទ្យសំឡេង​វៀតណាម​
 


top