ព័ត៌មាន

តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញសរុបផ្នែកតម្បាញកាត់ដេរមានការកើនឡើងក្នុងឆមាសទី១

តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញទំនិញតម្បាញកាត់ដេរនារយៈពេលឆមាសទី ១ ឆ្នាំ២០១៧ របស់វៀតណាមគឺទទួលបានជិត១៤,៦ពាន់លានដុល្លារអាមេរិក កើន១១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

ប៉ុន្តែ យោងតាមលោក Le Tien Truong អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនតម្បាញកាត់ដេរវៀតណាមថា កំណើនរបស់ផ្នែកនេះនៅប្រកបហានិភ័យជាច្រើនដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកអស្ថិរភាព។ លើសពីនេះទៅ​ទៀត​ ឥទ្ធិពលអសកម្មពីគោលនយោបាយគាំពារពាណិជ្ជកម្មរបស់រដ្ឋអំណាចអាមេរិករួមទាំងការកែប្រែការប្រាក់របស់នាយកដ្ឋានទុកបម្រុងអាមេរិក (FED) ក៏ជះឥទ្ធិពលទៅលើកំណើនរបស់ផ្នែកត្បាញ​កាត់​ដេរ​វៀត​ណាម​ទាំងមូលផងដែរ។ តាមក្រុមអ្នកជំនាញការសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៧នេះ តម្លៃប្រាក់ពាណិជ្ជកម្មនាំចេញ របស់ផ្នែកត្បាញកាតដេរវៀតណាមអាចទទួលបាន៣១ពាន់លានដុល្លារអាមេរិកកើន ១១% បើប្រៀបនឹងឆ្នាំ ២០១៦៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top