ព័ត៌មាន

តម្រង់ទិសវៀតណាមតាមចរន្តស្នូល សមស្របជាមួយផលប្រយោជន៍ជាតិ-ជនជាតិ


 តម្រង់ទិសវៀតណាមតាមចរន្តស្នូល សមស្របជាមួយផលប្រយោជន៍ជាតិ-ជនជាតិ

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ​បាន​ប្រព្រឹត្ត​ទៅពិធី​ប្រគល់​សេចក្ដី​សម្រេចចិត្ត​របស់​ប្រធាន​រដ្ឋ ស្ដីអំពីការចាត់តាំងប្រធានស្ថាប័នតំណាងវៀតណាម​នៅឯបរទេស អាណត្តិ ២០១៧-២០២០។ ប្រធាន​រដ្ឋ លោក Tran Dai Quang បានអញ្ជើញ​ចូលរួម ​និង​ប្រគល់​ជូន​សេចក្ដី​សម្រេចចិត្ត​សំរាប់​ឯក​អគ្គរដ្ឋទូត​​ចំនួន​​២២រូប។ ថ្ឡែងមតិ​នៅ​ទីនេះ ​ប្រធានរដ្ឋ ​លោក Tran Dai Quang បានអះអាងថា៖

"យើងត្រូវកំណត់ច្បាស់ថា៖ធ្វើសមាហរណកម្មជានិន្នាការ ចរន្តស្នូល​របស់ពិភពលោកនាបច្ចុប្បន្ន។ ប៉ុន្តែ ក្នុង​ដំណើរ​ការ​នោះយើងត្រូវកំណត់​មុខសញ្ញាតម្រង់ទិស​អោយវៀតណាម​ចូលក្នុង​ចរន្តស្នូល​នាំមក​នូវ​ផល​ប្រយោជន៍​សំរាប់​ប្រទេសជាតិ-ជនជាតិ។ ​បណ្ដាឯកអគ្គរដ្ឋទូត ​អគ្គកុងស៊ុល ​ត្រូវធ្វើសេនាធិការ ជាមួយ​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់ ដើម្បី​នាំចេញដំណោះស្រាយ​ទាន់ពេល​វេលា សម​ស្រប ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ ដែនដីប្រកប​ដោយត្រឹម​ត្រូវ។ នេះ​ជាភារកិច្ចប្រចាំ យូរអង្វែង និងសំខាន់៕”

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top