តម្រង់ទិសដៅអាជីពជូនយុវជនក្នុងយុគសម័យបរិវត្តកម្មឌីជីថល

នៅរសៀលថ្ងៃទី៦ ខែមេសា សម្ពន្ធយុវជនខេត្ត សឺនឡា សហការជាមួយនឹងអង្គភាពបណ្តុះបណ្តាលមួយចំនួន​រៀបចំកម្មវិធី "ទិវាជួបជុំពិគ្រោះជម្រើសសិស្ស តម្រង់ទិសការងារក្នុងយុគសម័យបរិវត្តកម្មឌីជីថល" ឆ្នាំ ២០២៦។

លោក ឡ ម៉ាញ់កឿង អនុលេខាសម្ពន្ធយុវជនខេត្ត សឺនឡា ចែករំលែកថា ទិវាជួបជុំនេះគឺជាសកម្មភាពជាក់ស្តែងធ្វើឱ្យ​ក្លាយជាការពិតគោលដៅបង្កើតលម្ហភ្ជាប់ទំនាក់ទំនងរវាងសមាជិកសម្ពន្ធយុវជន យុវជនជាមួយនឹង​មហាវិទ្យាល័យ អនុមហាវិទ្យាល័យ គ្រឹះស្ថានអប់រំវិជ្ជាជីវៈ សហគ្រាស និងអង្គភាពជម្រើសបុគ្គលិកទាំងឡាយ។

តាមជាក់ស្តែង យុវជនមួយចំនួនក្នុងខេត្ត សឺនឡា នៅតែប្រឈមមុខនឹងការលំបាកក្នុងការជ្រើសរើសអាជីព​សមស្របបន្ទាប់ពីបញ្ចប់ការសិក្សា។ ការជ្រើសរើសជំនាញតាមចំណង់ចំណូលចិត្តដំបូង ខ្វះព័ត៌មាន ឬមិនស្រប​តាមតម្រូវការជាក់ស្តែងរបស់ទីផ្សារនៅតែកើតឡើង ដែលបណ្តាលឱ្យយុវជនជាច្រើនមិនអាចស្វែងរកការងារធ្វើ​តាមជំនាញរបស់ពួកគេក្រោយពីបញ្ចប់ការសិក្សា នាំឲ្យបង់ខាតពេលវេលា កម្លាំងកាយ និងធនធានសង្គម។

ដូច្នេះហើយ កិច្ចការប្រឹក្សាជម្រើសសិស្ស តម្រង់អាជីពកាន់តែបញ្ជាក់ពីតួនាទីសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ។ មិន​ត្រឹមតែជួយយុវជនជ្រើសរើសជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវប៉ុននោះទេ សកម្មភាពនេះក៏រួមចំណែកលើក​កម្ពស់គុណភាពប្រភពធនធានមនុស្ស បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់មូលដ្ឋាន និងប្រទេសជាតិ​ប្រកបដោយប្រសិទ្ធភាពទៀតផង។

ប្អូន វី ឌឹកតាយ សិស្សថ្នាក់ទី12A2 វិទ្យាល័យអន្តេវាសិកជនជាតិខេត្ត សឺនឡា ចែករំលែកថា តាមរយៈ​ទិវា​នេះ ប្អូននិងមិត្តៗទទួលបានព័ត៌មានផ្លូវការ ទាន់ពេលវេលាអំពីវិធីសាស្រ្ត​ជម្រើសសិស្ស កម្មវិធីបណ្តុះ​បណ្តាល ឱកាសការងារ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារក្នុងស្រុក និងក្រៅប្រទេស។ កម្មវិធីបានផ្តល់​ឱកាសឱ្យប្អូន និងមិត្តៗបានស្តាប់ដោយផ្ទាល់នូវបទពិសោធជាក់ស្តែង និងការចែករំលែកពីអ្នកជំនាញ ផ្តល់បន្ថែម​នូវមូលដ្ឋានគ្រឹះសម្រាប់ប្អូនៗតម្រង់ទិសដៅការងារនាពេលអនាគតបានច្បាស់លាស់ និងកាន់តែសម្រប។

ក្នុងបរិបទទីផ្សារការងារមានការផ្លាស់ប្តូរឥតឈប់ឈរក្រោមការជះឥទ្ធពលបរិវត្តកម្មឌីជីថល និងសមាហរណកម្ម​អន្តរជាតិ ការតម្រង់ទិសដៅអាជីពសម្រាប់យុវជនកំពុងក្លាយជាតម្រូវការបន្ទាន់។ ដូច្នេះ ទិវាជួបជុំមិនត្រឹមតែផ្តល់​ព័ត៌មានមានប្រយោជន៍ប៉ុននោះទេ ថែមទាំងបើកឱកាសសម្រាប់យុវជនក្នុងការកំណត់ផ្លូវអនាគតរបស់ពួកគេឱ្យ​បានច្បាស់លាស់ និងបំពេញតម្រូវការអភិវឌ្ឍន៍របស់សង្គមទៀតផង។

លោក ថាយ ហុងឌឹក អគ្គនាយកក្រុមហ៊ុនភាគហ៊ុនគមនាគមន៍ ញីវ៉ឹន មានប្រសាសន៍ថា ទិវាជួបជុំគឺជាឱកាស​សម្រាប់ពង្រឹងទំនាក់ទំនងរវាងសាលារៀន និងសហគ្រាសក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ ការរួម​ដំណើរ និងការចែករំលែកទំនួលខុសត្រូវពីគ្រប់ភាគីទាំងអស់នឹងរួមចំណែកដល់ការបង្កើតឱកាសសិក្សា និងការ​ងារធ្វើជាក់ស្តែងបន្ថែមទៀតសម្រាប់យុវជននៅខេត្ត សឺនឡា។

កម្មវិធីនេះជួយសមាជិកសម្ពន្ធយុវជនម្នាក់ៗនៅខេត្ត សឺនឡា បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការ​ជ្រើសរើសអាជីព ខិតខំស្វែងរកចំណេះដឹង ជំនាញ ជាពិសេសជំនាញទន់ ភាសាបរទេស និងការសម្របខ្លួនទៅ​នឹងបរិស្ថានធ្វើការបែបទំនើប។ តាមរយៈនោះ យុវជនវ័យក្មេងម្នាក់ៗចិញ្ចឹមបំណងប្រាថ្នាឈោងឈានឡើង ស្មារតីរៀនសូត្រឥតឈប់ឈរ និងឆន្ទៈក្នុងកសាងខ្លួនកសាងអាជីព រួមចំណែកកសាងស្រុកកំណើត និងប្រទេស​ជាតិកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ល។

 


top