ព័ត៌មាន

តភ្ជាប់ព័ត៌មានអំពីតម្រូវការ និងផ្សព្វផ្សាយបទប្បញ្ញត្តិទីផ្សារផលិតផលកសិកម្មក្នុងស្រុក

នាថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នៅរដ្ឋធានី Ha Noi នាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍទីផ្សារ (ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ) សហការជាមួយនាយកដ្ឋានកសិកម្ម និងអភិវឌ្ឍជនបទ (កសិកម្ម និងអភិវឌ្ឍជនបទ) បានរៀបចំកិច្ចពិភាក្សា ដើម្បីតភ្ជាប់ព័ត៌មានអំពីតម្រូវការ និងផ្សព្វផ្សាយបទប្បញ្ញត្តិទីផ្សារផលិតផលកសិកម្មក្នុងស្រុក។

បច្ចុប្បន្ន នៅរដ្ឋធានី Ha Noi  មានគ្រឹះស្ថានផលិត កែច្នៃ និងជួញដូរម្ហូបអាហារចំនួន ៧០.៧៧៩ កន្លែង ផ្សារចំនួន ៤៥៣ ផ្សារទំនើបចំនួន ១៣៧ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន ២៩ ហាងលក់ទំនិញចំនួន ២០០០ ហាង វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកសិផលនិងបណ្តាញលក់តាមពហុប្រព័ន្ធផ្សព្វផ្សាយចំនួន ៣៤ ហាងលក់ទំនិគ្រប់រាប់សិបក្នុងភូមិសាស្ត្រ​ខណ្ឌ ស្រុកនិងទីរួមស្រុកនានា។

អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទទីក្រុង Ha Noi លោក Nguyen Ngoc Sonថ្លែងមតិក្នុងកិច្ចពិភាក្សា។

លោកស្រី Nguyen Thi Thu Hang ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពកសិកម្ម រុក្ខាជាតិ និងជលផលទីក្រុង Ha Noi បានថ្លែងមតិនៅក្នុងកិច្ច​ពិភាក្សា 

លោកស្រី Dang Thuy Trang នាយិកាកិច្ចការបរទេសរបស់ ក្រុមហ៊ុន Grap វៀតណាមបានណែនាំអំពីកម្មវិធីបច្ចេកវិទ្យា ដើម្បីគាំទ្រការផ្លាស់ប្តូរឌីជីថលសម្រាប់អង្គភាពអាជីវកម្ម និងសហករណ៍ 

 

ទោះជាយ៉ាងណាក៏ដោយ ផលិតផលកសិកម្ម រុក្ខាជាតិ និងជលផល​មួយចំនួននៅក្នុងទីក្រុងបានឆ្លើយតបប្រហែល ២០ -៧០% (អាស្រ័យលើផលិតផល) សម្រាប់ប្រជាជនជាង ១០ លាននាក់ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងតំបន់នេះ។ ទំនិញ​​​ដែលខ្វះ​​ការត​ភ្ជាប់​និង​ធ្វើអាជីវកម្មពី​​ខេត្ត​ក្រុង និង​នាំ​ចូល​ពី​បរទេស។ ទីក្រុង Ha Noi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្ត-ក្រុងចំនួន ៤៣ ដើម្បីអភិវឌ្ឍបណ្តាញ​ផលិតកម្ម ការប្រើប្រាស់ និងការផ្សព្វផ្សាយផលិតផលកសិកម្ម និងផលិតផលពិសេសក្នុងតំបន់ជាង ៩៤៦ កន្លែង គាំទ្រដល់ការចរាចរទំនិញក្នុងទីក្រុង។

 

   ប្រតិភូបានទស្សនាស្តង់នានាក្នុងព្រឹត្តិការណ៍នេះ
ផលិតផល OCOP ជាច្រើនប្រភេទត្រូវបានភ្ញៀវស្វែងយល់ និងភ្លក់
ផលិតផលអង្កររបស់ក្រុមហ៊ុនភាគហ៊ុនម្ហូបអាហារ Nam Binh
ផលិតផលរបស់ក្រុមហ៊ុនភាគហ៊ុន​កែច្នៃនិង​លក់​ដូរល្បឿង​អាហារ 9MEAL 
 ផលិតផលរបស់ក្រុមហ៊ុនពិណិជ្ជកម្ម Dong Nam Viet 

 

នៅក្នុងកិច្ច​ពិភាក្សានេះ គណៈប្រតិភូត្រូវបានជូនដំណឹងអំពីបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ផលិតផលកសិកម្ម រុក្ខាជាតិ និងជលផល។ ទន្ទឹម​នឹង​នេះ ដាក់​ចេញសំណើមួយចំនួនដល់អ្នកផលិតនិងពាណិជ្ជករ; សំណូមពរ​ដល់​អង្គភាព​សេដ្ឋកិច្ច​ផលិត​តាម​សញ្ញា​ទីផ្សារ ឆ្លើយតបនឹងតម្រូវការ​អតិថិជន​ចុងឆ្នាំ...

តំបន់នានាត្រូវតែផលិតតាមសញ្ញាទីផ្សារ ដើម្បីជៀសវាងការផ្គត់ផ្គង់លើសតម្រូវការ យល់​ដឹង​យ៉ាងច្បាស់នូវបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារ និងឆ្លើយតបនឹងតាមតម្រូវការទីផ្សារ។/.

 


top