ព័ត៌មាន

តភ្ជាប់ធុរជនអាណិកជន ជំរុញពាណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្ម

នាយប់ថ្ងៃទី ១៤ កុម្ភៈ នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយក្រសួងការបរទេសរៀបចំវេទិកាតាមអនឡាញស្ដីការតភ្ជាប់ធុរជនអាណិកជន ជំរុញពណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកម្ម សំដៅតបស្នងសងគុណចំពោះការជួយឧបត្ថម្ភ និងការរួមដំណើររបស់ប្រជាអាណិកជនជាមួយវិស័យកសិកម្មក្នុងរយៈពេលកន្លងទៅ។

វេទិកាតាមអនឡាញស្ដីការតភ្ជាប់ធុរជនអាណិកជន ជំរុញពណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកកម្ម (រូបថត៖ baoquocte.vn)

វេទិកានេះទាក់ទាញបានការចូលរួមរបស់អាណិកជនជាង ៣០០ នាក់ ដែលកំពុងធ្វើការ រស់នៅ នៅវិនិយោគទាំងក្នុង និងក្រៅប្រទេសលើគ្រប់វិស័យ រួមទាំងសហគ្រាសរាប់រយអង្គភាព ដែលប្រតិបត្តិការលើវិស័យកសិកម្ម និងជនបទ។

អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានឲ្យដឹងថា ផ្នែកកសិកម្មកំពុងធ្វើការផ្លាស់ប្តូរថ្មីតាមទិសដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្តោតសំខាន់លើការអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម ។ បច្ចុប្បន្ននេះ គឺជាពេលវេលាមាសសម្រាប់ប្រជាអាណិកជននៅលើពិភពលោកតភ្ជាប់ និងជំរុញពាណិជ្ជកម្ម វិនិយោគលើវិស័យកសិកម្មវៀតណាម។  លោកអនុរដ្ឋមន្ត្រី Tran Thanh Nam បានអះអាងថា៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ មានគោលបំណងថា បងប្អូនប្រជាអាណិកជនបន្តធ្វើជាស្ពានតភ្ជាប់នាំកសិផលវៀតណាមជ្រាបចូលយ៉ាងស៊ីជម្រៅទៅក្នុង ខ្សែសង្វាក់តម្លៃសាកលជាពិសេសគឺផលិតផលនៃកម្មវិធីឃុំ (សង្កាត់) មួយផលិតផលមួយ (OCOP) តាម កម្មវិធីជាតិមួយឃុំមួយផលិតផលមួយរបស់វៀតណាម ដែលត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្ត្រី។ ទាំងនេះគឺជាផលិតផល ដែលមានសក្តានុពល គុណភាព ហើយពោរពេញទៅដោយលក្ខណៈវប្បធម៌របស់តំបន់ជនបទនីមួយៗ។ យើងខ្ញុំសង្ឈឹមថា ដោយមានគោលលបំណងឆ្ពោះទៅរកស្រុកកំណើតរបស់ប្រជាអាណិកជននោះ ផ្នែកកសិកម្មវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលអំពីបញ្ញា ប្រភពធនធានហិរញ្ញវត្ថុពីបណ្តាប្រទេសនៅលើពិភពលោក ដើម្បីខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលរដ្ឋាភិបាលបានប្រគល់ជូន ពោលគឺនាំវៀតណាមក្លាយទៅជាប្រទេសមហាអំណាចខាងកសិកម្ម ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអភិវឌ្ឍន៍បំផុតទាំង ១៥ នៅលើពិភពលោក ហើយក្លាយទៅជាមជ្ឈមណ្ឌល Logistic ពាណិជ្ជកម្មកសិផលពិភពលោកផងដែរ

វេទិកាតាមអនឡាញស្ដីការតភ្ជាប់ធុរជនអាណិកជន ជំរុញពណិជ្ជកម្ម និងវិនិយោគលើវិស័យកសិកកម្ម (រូបថត៖ baoquocte.vn)

បច្ចុប្បន្ននេះ មានប្រជាអាណិកជនជាង ៥ លាននាក់ ដែលកំពុងរស់នៅ និងធ្វើការនៅតាមប្រទេស និងតំបន់ដែនដីចំនួន ១៩០។ សព្វថ្ងៃនេះ មានគម្រោង និងសហគ្រាសប្រមាណ ៣៥០០ ដែលត្រូវបានប្រជាអាណិកជនបង្កើតឡើង ឬបានបណ្ដាក់ទុននៅវៀតណាមជាមួយទុនចុះបញ្ជីសរុប ១១ ពាន់លានដុល្លារអាមេរិក ក្នុងនោះប្រជាអាណិកជនជាច្រើនបានវិនិយោគលើវិស័យកសិកម្មផងដែរ៕


top