ដើម្បីបន្តជំរុញការជួញដូររវាងក្រុងហាណូយ និង បណ្តាខេត្តក្រុង ឆ្ពោះទៅដល់ការនាំចេញនូវកសិផល រុក្ខផល និង ជលផល ផលិតផលនៃភូមិរបរ រវាងក្រុងហាណូយ និង បណ្តាខេត្តក្រុង...
ដើម្បីបន្តជំរុញការជួញដូររវាងក្រុងហាណូយ និង បណ្តាខេត្តក្រុង ឆ្ពោះទៅដល់ការនាំចេញនូវកសិផល រុក្ខផល និង ជលផល ផលិតផលនៃភូមិរបរ រវាងក្រុងហាណូយ និង បណ្តាខេត្តក្រុង មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទហាណូយ បានសហការនឹងនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សារ ជាមួយសម្ពន្ធក្រុមហ៊ុន Central Retail ជំរុញខ្លាំងសកម្មភាពតាំងបង្ហាញ ឧទ្ទេសនាម ផ្សព្វផ្សាយកសិផល រុក្ខផល និង ជលផលសុវត្ថិភាព នៃក្រុងហាណូយ និង បណ្តាខេត្ត ក្រុង ទូទាំងប្រទេស។
ពិធីចុះហត្ថលេខាលើអនុសញ្ញាយោគយល់ រវាងសម្ពន្ធក្រុមហ៊ុន Central Retail និង សហគ្រាស សហករណ៍ផលិតកម្ម កសិផល រុក្ខផល និង ជលផល នៃក្រុងហាណូយ និង បណ្តាខេត្ត ក្រុង។
លោកង្វៀន ញឺទៀប (Nguyen Nhu Tiep) - នាយកនៃនាយកដ្ឋានគុណភាព កែច្នៃ និង អភិវឌ្ឍទីផ្សាររៀបរាប់ថា កម្មវិធីសហការតភ្ជាប់កសិផល រុក្ខផល និង ជលផល នៃក្រុងហាណូយ និង បណ្តាខេត្ត ក្រុង បានក្រសួងកសិកម្ម និង អភិវឌ្ឍជនបទ ចុះហត្ថលេខាជាមួយនឹងគណៈកម្មាធិការប្រជាជនហាណូយ ក្នុងអំឡុងពេល៩ឆ្នាំហើយ មកដល់សព្វថ្ងៃសក្តានុពលនៃទីក្រុង បានធ្វើអាជីវកម្មអភិវឌ្ឍ និង សក្តិសមសក្តានុពលហាណូយ ជាទីកន្លែងតភ្ជាប់ប្រើប្រាស់ផលិតផល។
ហាណូយក៏មានសហគ្រាសផលិតកម្ម កែច្នៃ កសិផល រុក្ខផល និង ជលផល សហគ្រាសមូលដ្ឋានធ្វើអាជីវកម្មផលិតផលពិសេស នៃបណ្តាតំបន់ទូទាំងប្រទេសចំនួន២៥០។ ឆ្នាំ២០២៣ សហគ្រាសទាំង២៥០នេះ បាននាំចេញជាង១,៨ពាន់លានដូល្លាអាមេរិក។ ជាមួយសក្តានុពល អានុភាព ដើម្បីអភិវឌ្ឍ កម្មវិធីចុះហត្ថលេខាលើការធានាសុវត្ថិភាពស្បៀងអាហារ លើកកម្ពស់គុណភាពកសិផល រុក្ខផល និង ជលផល ជួញដូររវាងក្រុងហាណូយ និង បណ្តាខេត្ត ក្រុង មន្ទីរកសិកម្ម និង អភិវឌ្ឍជនបទហាណូយ បានចុះហត្ថលេខាជាមួយនឹងខេត្តក្រុងចំនួន៤៣ អភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ ផលិតកម្ម កសិផល រុក្ខផល និង ជលផលសុវត្ថិភាព ជាង១០០០កន្លែងនៅក្រុងហាណូយ ដោយមានបរិមាណផ្គត់ផ្គង់ស្រូបយក២០% នៃសរុបកសិផល រុក្ខផល និង ជលផលទូទាំងប្រទេស។ ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់មិនត្រឹមតែចូលរួមតម្លាភាពប្រភពដើមកំណើត ធានាសុវត្ថិភាពស្បៀងអាហារ នៅទាំងចូលរួមបង្កើនតួនាទីផលិតកម្មកសិកម្មក្នុងបរិបទបច្ចុប្បន្ន។
ការរៀបចំ “សប្តាហ៍តាំងពិព័រណ៍ ឧទ្ទេសនាម ផ្សព្វផ្សាយកសិផល រុក្ខផល និង ជលផលសុវត្ថិភាពនៃក្រុងហាណូយ និង បណ្តាខេត្ត ក្រុង ឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Big C ថាំងឡុងហាណូយ ជាឱកាសសម្រាប់សហគ្រាស សហករណ៍ មូលដ្ឋានផលិតកម្ម អាជីវកម្ម របស់ក្រុងហាណូយ និង បណ្តាខេត្ត ក្រុង ផ្លាស់ប្តូរបទពិសោធន៍ការរៀបចំផលិតកម្ម លើកកម្ពស់តម្លៃកំណើនសម្រាប់ផលិតផល បង្កើនតភ្ជាប់ជួញដូរ ផ្សព្វផ្សាយ ជំរុញពាណិជ្ជកម្ម ស្វែងរកអតិថិជន ស្ទាបស្ទង់ទីផ្សារ ជំរុញតម្រូវការក្នុងស្រុក បង្កើនសរុបកម្រិតលក់រាយនូវកសិផល រុក្ខផល និងជលផល ជំរុញតួនាទីកសិផលនៅលើទីផ្សារទូទាំងប្រទេស ហើយឆ្ពោះទៅដល់ការនាំចេញទៀតផង។ សប្តាហ៍ទាក់ទាញការចូលរួមនៃបណ្តាខេត្ត ក្រុង ចំនួន៤៣ ដោយមានជាង១៥០សហគ្រាស សហករណ៍ មូលដ្ឋានផលិតកម្ម អាជីវកម្មកសិផល រុក្ខផល និង ជលផលសុវត្ថិភាពនៃហាណូយ និង បណ្តាខេត្តក្រុង ទីក្រុងចូលរួមតាំងពិព័រណ៍ ឧទ្ទេសនាមជាង១០០០ កសិផល រុក្ខផល និងជលផលស្នូលរបស់ជាតិ ស្នូលរបស់ខេត្ត ក្រុង និងផលិតផលពិសេសប្រចាំតំបន់។
ជាពិសេសការចុះហត្ថលេខាលើអនុសញ្ញាយោគយល់ រវាងសម្ពន្ធក្រុមហ៊ុន Central Retail ជាសម្ពន្ធក្រុមហ៊ុនលក់រាយលំដាប់ប្រទេសថៃ សកម្មភាពនៅវៀតណាម ចាប់ពីឆ្នាំ២០១២ ដោយមានហាងលក់ និង មជ្ឈមណ្ឌលពាណិជ្ជកម្មជាង៣៤០កន្លែង នៅគ្រប់ខេត្តចំនួន៤២ រួមនឹងសហគ្រាស សហករណ៍ផលិតកម្មកសិផល រុក្ខផល និង ជលផល របស់ក្រុងហាណូយ និង បណ្តាខេត្ត ក្រុង ជាបុព្វបទសំខាន់ សម្រាប់សម្ពន្ធក្រុមហ៊ុនជំរុញពិភាក្សាដំណើរឆ្ពោះទៅដល់ការចុះហត្ថលេខា លើកិច្ចសន្យាជាផ្លូវការ។ ផ្តើមពីនោះនាំយកកសិផល រុក្ខផល និង ជលផល កែច្នៃ ផលិតផលពិសេសប្រចាំតំបន់គុណភាពនៃមូលដ្ឋានផលិតកម្ម អាជីវកម្ម របស់ក្រុងហាណូយ និង បណ្តាខេត្ត ក្រុង ចូលរួមចែកចាយនៅក្នុងប្រព័ន្ធផ្សារទំនើប Go Big C, Top Market ទូទាំងប្រទេស ក៏ដូចជាឱកាសនាំចេញនូវទំនិញវៀតណាម តាមរយៈបណ្តាញលក់រាយអន្តរជាតិ នៃសម្ពន្ធក្រុមហ៊ុន Central Retail៕
អត្ថបទ៖ ងឹនហា រូបថត៖ ខាញ់ឡុង / កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង