ព័ត៌មាន

តបស្នងសងគុណ គុណបំណាច់របស់បុព្វការីជនចំពោះប្រទេសជាតិ និងប្រជាជាតិ

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធបុព្វការីជន ដែលមានគុណបំណាច់ចំពោះប្រទេសជាតិនិងបួងសួងសុំឲ្យប្រទេសជាតិសុខសាន្តត្រាណក្នុងឱកាសបើកពិធីបុណ្យនិទាឃរដូវនៅវិមាន Kinh Thien - ព្រះបរមរាជវាំង Thang Long ទីក្រុងហាណូយ។

 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញអុជធូបទានរំលឹកវិញ្ញាណក្ខ័ន្ធបុព្វការីជន (រូបថត៖ VNA)

នៅក្នុងជំនួបជាមួយកម្មាភិបាល និងបុគ្គលិកនៃមណ្ឌលកេរ្កិ៍ដំណែល ព្រះបរមរាជវាំង Thang Long នោះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ព្រះបរមរាជវាំង Thang Long គឺជាទីកន្លែងចារឹកប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ដោយផ្ដុំមកនូវព្រលឹងវប្បធម៌ជាតិ ហើយជាទីកន្លែងដែល បណ្ដារាជវង្សបានបំពេញបុព្វហេតុជាតិ កសាង និងការពារទឹកដី។ ដូច្នេះហើយ កម្មាភិបាល និងបុគ្គលិកនៃ មណ្ឌលកេរ្កិ៍ដំណែលគប្បីធ្វើការឃោសនាយ៉ាងសកម្ម បំពេញល្អការងារអភិរក្ស និងពង្រីករាល់តម្លៃនៃ មណ្ឌលកេរ្កិ៍ដំណែល ព្រះបរមរាជវាំង Thang Long រួមចំណែកកសាងវប្បធម៌រដ្ឋធានីហាណូយរាប់ពាន់ឆ្នាំ។

នាថ្ងៃទី ៩ ខែកុម្ភៈដដែល នៅមជ្ឈមណ្ឌលវប្បធម៌ Huyen Tran ទីក្រុង Hue មន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien - Hue បានរៀបចំបើពិធីកបុណ្យវិមាន Huyen Tran និទាឃរដូវ ឆ្នាំខាល ចត្វាស័ក ២០២២ ដោយប្រធានបទ  តបស្នងសងគុណបុព្វបុរសសំដៅរំលឹកដល់វិញ្ញាណក្ខ័ន្ធបុព្វបុរសដែលមានគុណបំណាច់ក្នុងការរានទឹករានដីមាតុភូមិគឺ ព្រះអង្គ - ព្រះស្ដេច Tran Nhan Tong និង ម្ចាស់ក្សត្រី Huyen Tran

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top