ព័ត៌មាន

ណ្ឌូនេស៊ី៖ មនុស្សជាង ៤០ នាក់ត្រូវស្លាប់ដោយសារទឹកជំនន់


 ជម្លៀសមនុស្សពីតំបន់លិចទឹកបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភូមិ Dayeuholol ងខេត្ត Bandung ប្រទេសឥណ្ឌូណេស៊ី (រូបថត៖ vnanet.vn)
 

 មូលហេតុ​កើតមានឡើងទឹកជំនន់នៅ Sentani ជិតទីក្រុង Jayapura នៃខេត្ត Papua គឺដោយសារ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំងកាលពីថ្ងៃទី ១៦​ ខែមិនា ឆ្នាំ​២០១៩។

គិត​​ត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៩ តាមការធ្វើស្ថិតិជាបឋមបានឲ្យដឹងថា៖ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ ៤២ នាក់ត្រូវស្លាប់ និងរាប់សិបនាក់ត្រូវរងរបួស ដោយសារទឹកជំនន់បណ្ដាលឡើងនៅខេត្ត Papua ប៉ែកខាង​កើតប្រទេសឥណ្ឌូណេស៊ី។ តាមមជ្ឈដ្ឋានមន្ត្រីខេត្តថាមូលហេតុកើតមានឡើងទឹកជំនន់នៅ Sentani ជិត​ទីក្រុង J​ayapura នៃខេត្ត Papua គឺដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃទី ១៦ខែមិនា។ អ្នក​នាំ​ពាក្យ​​ទីភ្នាក់ងារ គ្រោះមហន្តរាយ ជាតិ លោក Sutopo Purwo Nugroho បានឲ្យដឹងថា ក្រៅ​ពី​ចំនួ​ន​អ្នក​ត្រូវ​ស្លាប់​នោះ ​មាន អ្នក រងរបួសយ៉ាងហោចណាស់ ២១ នាក់ ហើយ ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ។

ក្នុង​អំឡុងពេលមួយសប្តាហ៍កន្លងទៅ មានភ្ញៀងធ្លាក់យ៉ាងខ្លាំងនៅប៉ែកខាងកើតប្រទេសឥណ្ឌូណេស៊ី ដែល​ធ្វើឲ្យ​ទឹក​ទន្លេ Citarum នៅលើកោះ Java បង្ហៀរប្រាងខ្ពស់ បង្កឲ្យមានទឹកជំនន់​យ៉ាងធ្ងន់ធ្ងរផ​ងដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top