ព័ត៌មាន

ណាតូដាក់ពង្រាយបេសកកម្មសន្តិសុខថ្មីនៅតំបន់ប៉ូល​ខាងជើង

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នាថ្ងៃទី១១ ខែកុម្ភៈ បានប្រកាសដាក់ពង្រាយបេសកកម្មថ្មីមួយដែលមានឈ្មោះថា "Arctic Sentry" ដើម្បីបង្កើនសន្តិសុខនៅតំបន់ប៉ូលខាងជើង។

រូបថត៖ REUTERS

យោងតាមសេចក្តីប្រកាសរបស់ណាតូ "Arctic Sentry" គឺជាប្រតិបត្តិការពហុវិស័យ ដែលដំបូងឡើយនឹងប្រមូលផ្តុំ និងសម្របសម្រួលកម្មវិធីដែលមានស្រាប់របស់ប្រទេសសមាជិក ដូចជាសមយុទ្ធរួមរបស់ន័រវេស និងដាណឺម៉ាកនាពេលខាងមុខ។ យោងតាមឧត្តមសេនីយ៍ Alexus Grynkewich មេបញ្ជាការកំពូលនៃកងកម្លាំងសម្ព័ន្ធភាពរបស់ណាតូនៅអឺរ៉ុប បេសកកម្មនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តក្នុងការការពារប្រទេសសមាជិក និងរក្សាស្ថិរភាពនៅក្នុងតំបន់មួយ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្របំផុត ប៉ុន្តែក៏មានបញ្ហាប្រឈមបំផុតរបស់ពិភពលោក។

ការសម្រេចចិត្តដាក់ពង្រាយបេសកកម្មនេះ បានធ្វើឡើងក្នុងបរិបទដែលអង្គការណាតូទើបតែជួបប្រទះនឹងវិបត្តិការទូតដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ដែលបណ្តាលមកពីចេតនារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបញ្ចូលកោះហ្គ្រីនឡែន ដែលជាតំបន់ដីស្វយ័តរបស់ដាណឺម៉ាក ដោយហេតុផលថា ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិកបានយល់ព្រមដកចេតនានេះបន្ទាប់ពីឈានដល់ «កិច្ចព្រមព្រៀងក្របខ័ណ្ឌ» ជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត ដើម្បីធានាឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់ប៉ូលខាងជើង៕


top