ទេសចរណ៍

ឋានសួគ៌ទេសចរណ៌សមុទ្រ" ហូត្រាំ (Ho Tram)

ចម្ងាយ​ប្រហែល​ ១២០ គីឡូម៉េត្រ ពីទីក្រុងហូជីមិញ (Ho Chi Minh) តាម​ទិសខាង​កើត សមុទ្រ  ហូត្រាំ (Ho Tram) គឺជាកន្លែងដែល​ទាក់​ទាញ​ការវិនិយោគ ទេសចរណ៍ លេងកម្ស
 

ចម្ងាយ​ប្រហែល​ ១២០ គីឡូម៉េត្រ ពីទីក្រុងហូជីមិញ (Ho Chi Minh) តាម​ទិសខាង​កើត សមុទ្រ  ហូត្រាំ (Ho Tram) គឺជាកន្លែងដែល​ទាក់​ទាញ​ការវិនិយោគ ទេសចរណ៍ លេងកម្សាន្ត និងមក​សម្រាកលំហែកាយ​ប្រកបដោយ​ក្តៅគគុករបស់ខេត្ត បារៀ - វូងត្រាវ (Ba Ria -Vung Tau) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ផ្លូវសមុទ្រ​ដ៏ស្រស់ស្អាត ទេសភាពរ៉ូមែនទិក រួមផ្សំនឹងសោភណ្ឌភាពនៃសមុទ្រ ភ្នំ និងវាលខ្សាច់ - រូបភាពនៃសមុទ្រ ហូត្រាំ (Ho Tram) នាំមកនូវការរកឃើញដ៏គួរអោយចាប់អារម្មណ៍នៅក្នុងចិត្តភ្ញៀវទេសចរ។

 

ចំណាប់អារម្មណ៍ដំបូងរបស់ភ្ញៀវទេសចរដែលមកសមុទ្រ ហូត្រាំ (Ho Tram) ប្រហែលជាផ្លូវមាត់សមុទ្របើកចំហ និងធំទូលាយ ។ នៅម្ខាងគឺសមុទ្រពណ៌ខៀវ ខ្សាច់ពណ៌ស  មណ្ឌលសម្រាក​លំហែកាយ​ប្រណិតដែលកសាង​យ៉ាង​ស្អាតនិងទំនើប។ នៅម្ខាងគឺព្រៃធម្មជាតិ ប៊ិញ​ចូវ - ភឿក​បឹវ (Binh Chau - Phuoc Buu) មានផ្ទៃដី ១១.២៩៣ ហិចតា ដែល​មាន​ប្រព័ន្ធរុក្ខជាតិដ៏សំបូរបែប បាន​បង្កើតម្លប់ត្រជាក់ត្រជុំ និងទួលខ្សាច់ ៗ ដែលទាំងអស់នេះបានគូរគំនូរទេសចរគួរអោយចាប់អារម្មណ៍មួយនៃសមុទ្រ ហូត្រាំ ( Ho Tram)ចំណាប់អារម្មណ៍ដំបូងរបស់ភ្ញៀវទេសចរដែលមកសមុទ្រ ហូត្រាំ (Ho Tram) ប្រហែលជាផ្លូវមាត់សមុទ្របើកចំហ និងធំទូលាយ ។ នៅម្ខាងគឺសមុទ្រពណ៌ខៀវ ខ្សាច់ពណ៌ស  មណ្ឌលសម្រាក​លំហែកាយ​ប្រណិតដែលកសាង​យ៉ាង​ស្អាតនិងទំនើប។ នៅម្ខាងគឺព្រៃធម្មជាតិ ប៊ិញ​ចូវ - ភឿក​បឹវ (Binh Chau - Phuoc Buu) មានផ្ទៃដី ១១.២៩៣ ហិចតា ដែល​មាន​ប្រព័ន្ធរុក្ខជាតិដ៏សំបូរបែប បាន​បង្កើតម្លប់ត្រជាក់ត្រជុំ និងទួលខ្សាច់ ៗ ដែលទាំងអស់នេះបានគូរគំនូរទេសចរគួរអោយចាប់អារម្មណ៍មួយនៃសមុទ្រ ហូត្រាំ ( Ho Tram)

 

បច្ចុប្បន្ន​ សមុទ្រ ហូត្រាំ (Ho Tram) មានមណ្ឌលសម្រាកលំហែកាយលំដាប់ផ្កាយ ៥ ជាច្រើនដែលមានការរចនាយ៉ាងស្រស់ស្អាត ចុះសម្រុង​គ្នាជាមួយធម្មជាតិ និងសេវាកម្មលេងកម្សាន្តជាច្រើន ដើម្បីបម្រើភ្ញៀវទេសចរជាច្រើនប្រភេទ នៅពេលមកលេងសមុទ្រ ហូត្រាំ (Ho Tram)។ នៅរ​តំបន់​នេះ មានមណ្ឌលសម្រាកលំហែកាយប្រណិតមួយចំនួន ដូចជា The Grand ហូត្រាំ (Ho Tram) Melia, Sanctuary, Carmelia beach, Vietsovpetro ហូត្រាំ (Ho Tram.).. ហើយថ្មីៗនេះ Novaword ហូត្រាំ  (Ho Tram) ដែលមានផ្ទៃដី ១០០០ ហិចតា បានមានមណ្ឌលកម្សាន្ត និងមណ្ឌលសម្រាកលំហែកាយដ៏ប្រណិត។

  

លើសពីនេះ ឆ្នេរសមុទ្រសាធារណៈនៅតំប់​សមុទ្រ ហូត្រាំ (Ho Tram) សព្វថ្ងៃត្រូវបានកសាង និងកែប្រែឱ្យស្អាត ដើម្បីបម្រើតម្រូវការលេងកម្សាន្ត និងការងូតទឹកសមុទ្ររបស់អ្នកស្រុក និងភ្ញៀវទេសចរ។ ការដើរលេងពេលយប់ ដើម្បីទទួលយក​​ខ្យល់សមុទ្រដ៏ត្រជាក់ និងទទួលទានអាហារ នៅផ្សាររាត្រីគ្រឿងសមុទ្រ ហូត្រាំ (Ho Tram) ដែល​បម្រើមុខម្ហូបស្រស់និងម្ហូបពិសេសក្នុងស្រុកក៏ជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយផងដែរនៅពេលមកដល់ឆ្នេរសមុទ្រហូត្រាំ (Ho Tram)

សមុទ្រ ហូត្រាំ (Ho Tram) មានឆ្នេរជាច្រើន ភូមិនេសាទដ៏រហោស្ថាន ព្រៃឈើ បឹងទឹកដ៏ត្រជាក់ត្រជុំ ជាកន្លែងដ៏ល្អសម្រាប់ភ្ញៀវទេសចរថតរូប មកលេង ស័ក្តិសមសម្រាប់ដំណើរសម្រាកលំហែកាយ  ទេសចរនិងទទួលបទពិសោធន៍ ពិកនីក បោះជំរុំពេលយប់./.


អត្ថបទ៖ ថុង​ហាយ - ប៊ិចវ៉ឹន - សើន​ងា - ង្វៀន​ឡឹន - ង្វៀន​យ៉ាង​ - រីកើង


 


top