ព័ត៌មាន

ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​រដ្ឋ​សភា​​លោក ទ្រិន ថាញ់មិន ធ្វើ​ស៊ីជម្រៅថែមទៀត​​ឱ្យ​ទំនាក់​ទំនង​វៀត​ណាម​-ជប៉ុន​

ទទួលសេចក្តីអញ្ជើញរបស់ព្រឹទ្ធសភាជប៉ុន នាថ្ងៃទី ៣ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាម លោក ទ្រិន ថាញ់មិន បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បាននិយាយថា ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ពីថ្ងៃទី៣ដល់ថ្ងៃទី ៧ ខែធ្នូ ក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់ប្រធានរដ្ឋសភា វៀតណាមក្រោយរយៈពេល ១២ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ មក។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានរដ្ឋសភានឹងចូលគាល់ព្រះមហាក្សត្រ; បានមានជំនួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភា; ទទួលជួបជាមួយនាយករដ្ឋមន្ត្រី ប្រធាន​សភា​តំណាង ថ្នាក់ដឹកនាំនៃគណបក្សធំៗមួយចំនួន និងថ្នាក់ដឹកនាំនៃអង្គការសេដ្ឋកិច្ចធំៗរបស់ជប៉ុន; ជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅជប៉ុន; ទន្ទឹមនឹងនោះ ប្រធានរដ្ឋសភាក៏នឹងទៅទស្សនាទីក្រុង Nagasaki ផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu ។ រូបថត៖ Phạm Tuân/TTXVN

លោកឯកអគ្គរដ្ឋទូត Pham Quang Hieu បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនៈកិច្ចបានប្រព្រឹត្តទៅចំឱកាសដែលប្រទេសទាំងពីរទើបបានប្រារព្ធខួប ១ ឆ្នាំនៃការបង្កើនទំនាក់ទំនងទៅ “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក”; ទំនាក់ទំនងវៀតណាម-ជប៉ុន បន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងទូលំទូលាយលើគ្រប់វិស័យ ដោយមានទំនុកចិត្តនយោបាយខ្ពស់ និងការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត។ ដោយផ្អែកលើទំនាក់ទំនងដ៏ល្អបែបនេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមលោក ទ្រិន ថាញ់មិន នៅជប៉ុននឹងធ្វើឱ្យស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងវៀតណាម-ជប៉ុន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការថ្មី ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដោយបង្កើតកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងកម្លាំងពលកម្ម ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕


top