ដំណើរបរិច្ចាគសរីរាង្គដ៏អស្ចារ្យដែលបានកើតឡើង នៅដើមខែមេសា ឆ្នាំ២០២៦ បានក្លាយជាសក្ខីភាពដ៏រស់រវើកមួយ នៃទឹកចិត្តសប្បុរសធម៌។
ពីដំណើរកម្សាន្តមិនពេញលេញ សម្រាប់នារីអង់គ្លេសវ័យក្មេងម្នាក់ រហូតដល់ជីវិតដែលបានរស់ឡើងវិញនៅប្រទេសវៀតណាម ដំណើរបរិច្ចាគសរីរាង្គដ៏អស្ចារ្យដែលបានកើតឡើង នៅដើមខែមេសា ឆ្នាំ២០២៦ បានក្លាយជាសក្ខីភាពដ៏រស់រវើកមួយ នៃទឹកចិត្តសប្បុរសធម៌។ វាមិនត្រឹមតែជួយសង្គ្រោះអ្នកជំងឺ ដែលកំពុងស្ថិតនៅកៀកព្រំដែនរវាងជីវិត និងសេចក្តីស្លាប់ប៉ុណ្ណោះទេ ថែមទាំង អំណោយដ៏កាត់ថ្លៃមិនបាននោះ ក៏បើកឡើងនូវសង្ឃឹមសម្រាប់គ្រួសារជាច្រើន និងផ្សព្វផ្សាយសារមនុស្សធម៌អំពីការបរិច្ចាគកោសិកា និងសរីរាង្គ បន្ទាប់ពីអ្នកជំងឺស្លាប់ខួរក្បាល។
ការសម្រេចចិត្តដ៏មនុស្សធម៌មួយបានពន្យារអាយុជីវិត
នៅចុងខែមីនា ឆ្នាំ២០២៦ នារីអង់គ្លេសអាយុ ១៩ ឆ្នាំឈ្មោះ O.S.W. ខណៈពេលកំពុងធ្វើដំណើការនៅប្រទេសវៀតណាម ប៉ុន្តែជាអកុសល គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ទ្វៀនក្វាង (Tuyen Quang) ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពវៀតឌឹក (Viet Duc) ដើម្បីព្យាបាល។ ទោះបីជាមានការខិតខំប្រឹងប្រែងពីវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាក៏ដោយ អ្នកជំងឺបានធ្លាក់ចូលទៅក្នុងស្ថានភាពស្លាប់ខួរក្បាល ដោយសារតែគាត់មានរបួសជាច្រើន និងរបួសលលាដ៍ក្បាលធ្ងន់ធ្ងរ។
ក្នុងពេលវេលាដ៏សោកសៅបំផុត ក្រុមគ្រួសារនារីវ័យក្មេងរូបនេះ បានធ្វើការសម្រេចចិត្តដ៏គួរឱ្យកត់សម្គាល់មួយ៖ បរិច្ចាគសរីរាង្គខ្លះ ដែលអាចជួយសង្គ្រោះជីវិតមនុស្សមួយចំនួន។
ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យមិត្តភាពវៀតឌឹក បានបញ្ជូនអ្នកទេសចរអង់គ្លេសចូលទៅក្នុងបន្ទប់វះកាត់ ដើម្បីយកសរីរាង្គ
និងកោសិការជាច្រើន បន្ទាប់ពីក្រុមគ្រួសាររបស់គាត់យល់ព្រមនូវការបរិច្ចាគ។ រូបថត៖ បូងវូ
នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ ក្រោមការសម្របសម្រួលរបស់មជ្ឈមណ្ឌលសម្របសម្រួលការប្តូរសរីរាង្គជាតិ សហការជាមួយមន្ទីរពេទ្យមិត្តភាពវៀតឌឹក ក្រុមអ្នកជំនាញ វេជ្ជបណ្ឌិត បានអនុវត្តដំណើរការវះកាត់ យក និងប្តូរសរីរាង្គយ៉ាងឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិវិជ្ជាជីវៈ។
ពីទង្វើដ៏ថ្លៃថ្នូរបស់ភ្ញៀវទេសចរអង់គ្លេសរូបនេះ ថ្លើមមួយ និងតម្រងនោមពីរ ត្រូវបានប្តូរទៅឱ្យអ្នកជំងឺធ្ងន់ធ្ងរបីនាក់ ដែលបើកឱកាសសម្រាប់ការព្យាបាល និងពន្យារអាយុជីវិតរបស់ពួកគេ។ លើសពីនេះ កោសិកាជាច្រើន ទៀតដូចជា វ៉ាល់បេះដូង សរសៃពួរ ឆ្អឹងខ្ចី និងសរសៃប្រសាទ ក៏ត្រូវបានយក ដើម្បីបម្រើដល់ការព្យាបាលអ្នកជំងឺជាច្រើននាក់ផ្សេងទៀតផងដែរ។
ក្រុមវេជ្ជបណ្ឌិតវះកាត់បានចំណាយមួយនាទីស្ងៀមស្ងាត់ ដើម្បីគោរព និងសម្តែងការដឹងគុណចំពោះអ្នកបរិច្ចាគ សរីរាង្គ មុនពេលចាប់ផ្តើមការវះកាត់។ រូបថត៖ យាញ់ ខាង
នៅក្នុងបន្ទប់វះកាត់ ក្រុមអ្នកជំនាញនានាបានធ្វើការជាបន្តបន្ទាប់ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ។ នៅខាងក្រៅច្រករបៀងមន្ទីរពេទ្យវៀតឌឹក ក្រុមគ្រួសាររបស់អ្នកបរិច្ចាគបានលាមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយស្ងៀមស្ងាត់ តាមរយៈកាយវិការមួយដែលធ្វើឱ្យការបាត់បង់មិនត្រឹមតែឈប់ត្រឹមការឈឺចាប់នោះទេ ប៉ុន្តែបានក្លាយជាក្តីសង្ឃឹម សម្រាប់ជីវិតជាច្រើនទៀត។
ការបរិច្ចាគសរីរាង្គនេះក៏បានកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយ សម្រាប់សកម្មភាពបរិច្ចាគ និងប្តូរសរីរាង្គនៅក្នុងប្រទេសវៀតណាម ដោយសារអ្នកបរិច្ចាគគឺជាពលរដ្ឋបរទេស ដែលបានស្លាប់ក្នុងពេលធ្វើដំណើរ ក្នុងប្រទេសវៀតណាម បង្ហាញពីស្មារតីមនុស្សធម៌នេះដែលឆ្លងកាត់ព្រំដែនទាំងអស់នៃសញ្ជាតិ ភាសា និងព្រំដែន។
មន្ទីរពេទ្យមិត្តភាពវៀតឌឹក - តួលេខលេចធ្លោអំពី ការប្តូរសរីរាង្គ (គិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦)
ករណីបរិច្ចាគសរីរាង្គចំនួន ១៧១ ពីអ្នកបរិច្ចាគដែលស្លាប់ខួរក្បាល នៅមន្ទីរពេទ្យមិត្តពវៀតឌឹក។
ប្រភពសរីរាង្គចំនួន ៣២ ដែលសម្របសម្រួលពីមណ្ឌលសុខភាពផ្សេងទៀត។
ការប្តូរសរីរាង្គចំនួន ៦០៧ ពីអ្នកបរិច្ចាគដែលស្លាប់ខួរក្បាល។
ក្នុងនោះរួមមាន៖
ការប្តូរបេះដូងចំនួន ១៣៧។
ការប្តូរថ្លើមចំនួន ១៦៦។
ការប្តូរតម្រងនោមចំនួន ៣០៤។
ការប្តូរសួតចំនួន ១០។
មន្ទីរពេទ្យនេះបានម្ចាស់ការ ក្នុងបច្ចេកទេសប្តូរសរីរាង្គស្មុគស្មាញជាច្រើន ដូចជាការប្តូរបេះដូង-តម្រងនោមក្នុងពេលដំណាលគ្នា ការប្តូរបេះដូង-ថ្លើម ការប្តូរថ្លើម Domino ទន្ទឹមនឹងនេះ ការប្តូរលិង្គលើកដំបូង បានរៀបចំដោយជោគជ័យ នៅក្នុងប្រទេសវៀតណាម។
ប្រភព៖ មន្ទីរពេទ្យមិត្តភាពវៀតឌឹក (បានធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦)។
នៅពេលដែលអំណោយនៃជីវិតបានវិលត្រឡប់មកផ្ទះវិញ
ការប្តូរតម្រងនោមពីភ្ញៀវទេសចរជានារីជនជាតិអង់គ្លេសម្នាក់ បានផ្តល់ឱកាសថ្មីមួយដល់បងស្រី H អាយុ ៤១ ឆ្នាំ។ នៅក្នុងផ្ទះរបស់បងស្រី H រូបភាពរបស់ម្តាយកំពុងរៀបចំអាហារ នាំកូនស្រីពៅរបស់គាត់ទៅសាលារៀន ណែនាំកូនអំពីលំហាត់នៅផ្ទះ ឬស្តាប់កូនស្រីច្បងរបស់គាត់លេងព្យ៉ាណូស្ងាត់ៗ សុទ្ធតែជាពេលវេលាសាមញ្ញៗ។ ប៉ុន្តែភាពសាមញ្ញនេះ ជាសក្ខីភាពដ៏ច្បាស់លាស់បំផុតនៃតម្លៃនៃការបរិច្ចាគសរីរាង្គ។
បន្ទាប់ពីការប្តូរតម្រងនោមដោយជោគជ័យ បងស្រី H បានត្រឡប់ទៅផ្ទះវិញ និងបន្តអមដំណើរជាមួយកូនៗរបស់គាត់ ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ រូបថត៖ កុងដាត / VNP
នេះមិនមែនគ្រាន់តែជារឿងរ៉ាវអំពី ការវះកាត់ដ៏ជោគជ័យនោះទេ។ នោះជារឿងរ៉ាវរបស់ម្តាយម្នាក់ ដែលអាចបន្តរួមដំណើរជាមួយកូនៗរបស់គាត់ ក្នុងដំណើរឆ្ពោះទៅរកភាពពេញវ័យរបស់ពួកគេអំពី គ្រួសារមួយដែលរក្សាបាននូវសំណើចរបស់ខ្លួន បន្ទាប់ពីការរង់ចាំដោយក្តីបារម្ភអស់ជាច្រើនខែ ។
នៅពីក្រោយទ្វារបន្ទប់វះកាត់គឺជាជីវិតមួយ ដែលត្រូវបានពន្យារអាយុកាល របស់ពួកគេ
មិនត្រឹមតែបងស្រី H ប៉ុណ្ណោះទេ ប៉ុន្តែអ្នកជំងឺពីរនាក់ផ្សេងទៀត ដែលបានទទួលការប្តូរថ្លើម និងតម្រងនោមពីប្រភពសរីរាង្គបរិច្ចាគតែមួយ ក៏មានឱកាសឈានចូលទៅក្នុងដំណើរថ្មីមួយ បន្ទាប់ពីការតស៊ូជាមួយជំងឺអស់ជាច្រើនឆ្នាំ។
ការហាត់ប្រាណប្រចាំថ្ងៃ ជួយសុខភាពរបស់បងស្រី H ធូស្បើយជាបណ្តើរៗ បន្ទាប់ពីការប្តូរតម្រងនោម។ រូបថត៖ កុងដាត/ VNP
ចំពោះអ្នកវេជ្ជបណ្ឌិតអនុវត្តការវះកាត់ និងប្តូរសរីរាង្គ ភាពជោគជ័យនៃករណីប្តូរសរីរាង្គមួយ មិនត្រឹមតែត្រូវការវះកាត់ដែលប្រព្រឹត្តទៅដោយរលូននោះទេ ប៉ុន្តែ នោះត្រូវវាស់វែងដោយគុណភាពជីវិតរបស់អ្នកជំងឺ បន្ទាប់ពីនោះផងដែរ។
សម្រាប់ក្រុមគ្រួសាររបស់នារីអង់គ្លេសរូបនេះ ដំណើរកម្សាន្តរបស់នារីរូបនេះ ទៅកាន់ប្រទេសវៀតណាមបានបញ្ចប់ដោយការឈឺចាប់ដែលមិនអាចជំនួសបាន។ ប៉ុន្តែការសម្រេចចិត្តនូវការបរិច្ចាករបស់ពួកគេ បានបន្សល់ទុកនូវមរតកដ៏គួរឱ្យកត់សម្គាល់មួយ - ជីវិតនៅតែបន្តចំពោះមនុស្សដែលពួកគេមិនធ្លាប់ស្គាល់។
ស្នាមញញឹមបានវិលត្រឡប់មកវិញក្នុងជីវិតរបស់អ្នក ម្ដាយ ដែលបានដណ្តើមនូវជីវិតឡើងវិញ។ រូបថត៖ កុងដាត / VNP
បងស្រី H ណែនាំកូនស្រីរបស់គាត់ អំពីមេរៀន មុនការវះកាត់ និងប្តូរតម្រងនោម ជំងឺបានធ្វើឱ្យបងស្រី
មិនមានសុខភាពគ្រប់គ្រាន់ដើម្បីរួមដំណើរជាមួយកូនក្នុងការរៀនសូត្រណាស់។ រូបថត៖ កុងដាត / VNP
អ្នកម្តាយម្នាក់នេះ បានកាន់ដៃកូនស្រីរបស់គាត់ ទៅសាលារៀន - ជាប្រការដ៏សាមញ្ញា ដែលធ្លាប់ជាបំណងប្រាថ្នា ក្រោយប៉ុន្មានខែ
ឆ្នាំប្រយុទ្ធប្រឆាំងនឹងជំងឺ ។ រូបថត៖ កុងដាត
/
VNP
ដំណើរនៃការបរិច្ចាគសរីរាង្គ មិនបានបញ្ចប់នៅក្នុងបន្ទប់វះកាត់នោះទេ ប៉ុន្តែបន្តនៅក្នុងរាល់ពេលហូបបាយគ្រួសារ ការជូនកូនទៅសាលារៀន និងសំឡេងតន្ត្រីដែលលាន់ឡើង ក្នុងផ្ទះមួយ ដែលបានរកឃើញនូវក្តីសប្បាយរីករាយឡើងវិញ បន្ទាប់ពីថ្ងៃខែដែលហាក់ដូចជាមានតែសង្ឃឹមយ៉ាងស្តួចស្តើង។
ចេញពីកាយវិការដ៏ខ្ពង់ខ្ពស់របស់នារីវ័យក្មេងជនជាតិអង់គ្លេសមួយរូបនេះ ជីវិតជាច្រើនត្រូវបានបើកឡើង ហើយសារមួយអំពីការបរិច្ចាគកោសិកា និងសរីរាង្គ បន្ទាប់ពីស្លាប់ខួរក្បាល បន្តផ្សព្វផ្សាយដូចជាការរំលឹកថា ទោះបីជាស្ថិតនៅក្នុងការបាត់បង់ដ៏ធំធេងបំផុតក៏ដោយ មនុស្សនៅតែអាចផ្ដល់ឱ្យគ្នានូវអំណោយដ៏មានតម្លៃបំផុត – គឺឱកាសនៃការរស់រានមានជីវិត៕
អត្ថបទ៖ កុងដាត; រូបថត៖ កុងដាត / VNP – បូងវូ - យ៉ាញខាង