ព័ត៌មាន

“ដំណើរមិត្តភាពឆ្នាំ២០២២” រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម

កម្មវិធី “ដំណើរមិត្តភាពឆ្នាំ ២០២២” នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ មេសា ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត ភារធារី អ្នកការទូតនិងមិត្តភ័ក្តិបរទេសជាង ៣០ នាក់ដែលកំពុងរស់នៅវៀតណាម។

កម្មវិធីនេះត្រូវបានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយរៀបចំឡើង ដើម្បីជំរុញសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងមិត្តអន្តរជាតិ ព្រមទាំងលើកតម្កើងរូបភាពប្រទេសវៀតណាមដល់មិត្តភក្តិជុំវិញពិភពលោក។

 

អ្នកការទូតនិងមិត្តភ័ក្តិអន្តរជាតិនឹងទៅទស្សនាវត្ត Thay និងទទួលបទពិសោធន៍វប្បធម៌ប្រពៃណីនៅតំបន់ទេសចរណ៍ Tuan Chau ហាណូយនៃស្រុក Quoc Oai។ តាមរយៈកម្មវិធី “ដំណើរមិត្តភាពឆ្នាំ២០២២” សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយមានបំណងចង់បន្តផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិនិងប្រជាជនវៀតណាមទៅកាន់ពិភពលោក៕


top