ព័ត៌មាន

ដំណើរមិត្តភាពឆ្នាំ ២០២២៖ ពូនជ្រុំចំណងមិត្តភាពរវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ

ចូលរួមក្នុងកម្មវិធីនេះមានតំណាងស្ថានទូត អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល តំណាងសមាគមមិត្តភាពទ្វេភាគីនិងពហុភាគី នៃសម្ព័ន្ធសមាគមអង្គការមិត្តភាពហាណូយ។

បន្តជោគជ័យនៃបណ្តាឆ្នាំមុនៗ នាថ្ងៃទី២៤ ខែមេសា សម្ព័ន្ធសមាគមអង្គការមិត្តភាពហាណូយ បានសហការជាមួយមន្ទីរទេសចរណ៍និងគណៈកម្មាធិការប្រជាជនស្រុក Quoc Oai ដើម្បីរៀបចំកម្មវិធីដំណើរមិត្តភាព ឆ្នាំ ២០២២។ នេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមអង្គការមិត្តភាពហាណូយ។ ចូលរួមក្នុងកម្មវិធីនេះមានតំណាងស្ថានទូត អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល តំណាងសមាគមមិត្តភាពទ្វេភាគីនិងពហុភាគីនៃសម្ព័ន្ធសមាគម អង្គការមិត្តភាពហាណូយ។

ដំណើរមិត្តភាពឆ្នាំ ២០២២ រួមមានសកម្មភាពដ៏សម្បូរបែបជាច្រើន ក្នុងនោះមានដំណើរទស្សនាវត្ត Thay  ដែលជាគោលដៅទេសចរណ៍ខាងព្រលឹងវិញ្ញាណដ៏ល្បីឈ្មោះរបស់រដ្ឋធានី; ទស្សនានិងទទួលបទពិសោធន៍វប្បធម៌ប្រពៃណី ល្បែងប្រជាប្រិយ ម្ហូបជនជាតិ ... នៅតំបន់ទេសចរណ៍ Tuan Chau Ha Noi ស្ថិតក្នុងស្រុក Quoc Oai។

លោកស្រី Nguyen Lan Huong ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម ទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហាណូយបានសង្កត់ធ្ងន់ ថា នេះគឺជាឱកាសដ៏មានអត្ថន័យដើម្បីឧទ្ទេសនាមអំពីវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិដែលកំពុងរស់នៅវៀតណាម ជាឱកាសសម្រាប់ជួបប្រាស្រ័យផ្លាស់ប្តូរវប្បធម៌ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាម និងមិត្តអន្តរជាតិ។

កម្មវិធីនេះបាននាំមកជូនមិត្តភ័ក្តិអន្តរជាតិនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីតម្លៃវប្បធម៌ពិសេសនិងភាពរស់រាយរាក់ទាក់ របស់ប្រជាជនរដ្ឋធានីហាណូយនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម ហើយទន្ទឹមនឹងនោះ បើកចេញឱកាសថ្មី កិច្ចសហប្រតិបត្តិការថ្មីសម្រាប់រដ្ឋធានី៕


top