ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ

នាថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២០ នៅទីក្រុង Da Nang នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាម (រូបថតឯកសារ៖ Thong Nhat/TTXVN)
 

តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith និងភរិយា, ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងភរិយាបានអញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសឡាវ ក្នុងអំឡុងពេលពីថ្ងៃទី ៩-១០ ខែសីហាឆ្នាំ ២០២១។

ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះគឺជាដំណើរទស្សនកិច្ចទ្វេភាគីជាផ្លូវការលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១៣ ហើយក៏ជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានរដ្ឋផងដែរ។ ហើយនេះក៏ជាលើកដំបូង ចាប់តាំងពីមហាសន្និបាតបក្សលើកទី ១១មក ប្រទេសឡាវបានទទួលស្វាគមន៍ប្រមុខរដ្ឋបរទេសមួយរូប ដែលមកបំពេញទស្សនកិច្ចផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវលោក Nguyen Ba Hung បានអះអាងថា ទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ពូនជ្រុំជាបន្តបន្ទាប់។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាមនិងឡាវកំពុង រីកលូតលាស់នៅក្នុងយុគសម័យថ្មី ហើយវៀតណាមត្រូវការបន្តធ្វើឱ្យបានល្អប្រសើរដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនយោបាយដែលជិតស្និទ្ធនិងអាចជឿទុកចិត្តបាន ជាពិសេសរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយបក្សបដិវត្តន៍ប្រជាជនឡាវ។

ទន្ទឹមជាមួយគ្នានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តយ៉ាងខ្លាំងថែមទៀតទៅលើបញ្ហាធំៗ ចំនួនពីរ។ នោះគឺលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ មវិនិយោគដែលមានភាពសក្តិសមជាមួយទំនាក់ទំនងនយោបាយ ការទូត សន្តិសុខ-ការពារជាតិ។ ជាងនេះទៅទៀត ជំរុញការងារអប់រំនិងការឃោសនាឱ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រពៃណី អត្ថន័យយុទ្ធសាស្ត្រនិងសារៈសំខាន់ពិសេសនៃទំនាក់ទំនងវៀតណាម-ឡាវ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យគ្រប់ជ្រុងជ្រោយដែលជាការរួមចំណែកដ៏សំខាន់ក្នុងការនាំមកនូវចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម - ឡាវ ឱ្យកាន់តែស៊ីជម្រៅមានសារៈសំខាន់សម្រាប់បម្រើកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុភូមិនៃប្រទេសនីមួយៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top