ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ពង្រឹងយ៉ាងរឹងមាំមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសិង្ហបុរី-វៀតណាម

ជាមួយគ្នានោះ សិង្ហបុរីមានបំណងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាម ពលកកើតឡើងវិញ ឥណទានកាបូន និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆិតា គឺសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (រូបថត៖ VOV)

អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh  ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានលើកឡើងថា សិង្ហបុរីនិងវៀតណាមមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការស្អិតរមួតជាង ក្នុងនោះ ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងសេដ្ឋកិច្ចឌីជីថល - ដែលជាអាទិភាពសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានោះ  សិង្ហបុរីមានបំណងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញ ឥណទានកាបូន និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆិតា គឺសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។

រដ្ឋមន្ត្រីការបរទេសលោក Vivian Balakrishnan បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសសិង្ហបុរីលើកនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការដើម្បីបង្កើតអនាគតបៃតង និងនិរន្តរភាពជាង ក៏ដូចជាដើម្បីតំបន់អាស៊ីអាគ្នេយ៍មួយដែលមានសន្តិភាព និងវិបុលភាព។

ទន្ទឹមនឹងនោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ កាសែត Straits Times របស់ប្រទេសសិង្ហបុរីបានចុះផ្សាយអត្ថបទស្តីពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ផងដែរ៕


top