ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្របែលហ្ស៊ិកនៅវៀតណាម បើកឱកាសសហប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

នេះជាការបញ្ជាក់របស់ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao នៅចំពោះមុខដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្របែល ហ្ស៊ិក Philippe និងព្រះមហាក្សត្រី និងគណៈប្រតិភូរាជវង្សបែលហ្ស៊ិកនៅវៀតណាមចាប់ពីថ្ងៃទី ៣១ មិនាដល់ថ្ងៃទី ៤ មេសា។
លោកឯកអគ្គរដ្ឋទូត Nguyen Van Thao ថ្វាយសារតាំងថ្វាយព្រះមហាក្សត្រ Philippe នៃប្រទេសបែលហ្សិក (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅបែលហ្សិក)

លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។

ទោះជាយ៉ាងណាក៏ដោយ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU និយាយរួម និងរវាងវៀតណាម និងបែលហ្ស៊ិកនិយាយដោយឡែកនៅតែមានទំហំធំ។ ដូច្នេះ ដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ និងបង្កើតក្របខណ្ឌថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមានសារៈសំខាន់ខ្លាំងណាស់។ លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានក្រើនរំលឹកថា ដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្របែលហ្ស៊ិក ដែលចាត់ទុកថាជាដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយក្នុងចំណោមដំណើរទស្សនកិច្ចពីរ របស់ព្រះមហាក្សត្របែលហ្ស៊ិកជារៀងរាល់ឆ្នាំ បង្ហាញពីសារៈសំខាន់ពិសេសរបស់វៀត ណាមក្នុងទំនាក់ទំនងជាមួយបែលហ្ស៊ិក។ នេះក៏ជាឱកាសសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្ស៊ិក ក៏ដូចជារវាងវៀតណាម និង EU។

ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរីកចម្រើន ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្របែលហ្ស៊ិក និងគណៈប្រតិភូរាជវង្ស បែលហ្ស៊ិកមកកាន់វៀតណាមត្រូវបានរំពឹងថានឹងក្លាយជារបត់ដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕


top