ព័ត៌មាន ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បន្ថែមកម្លាំងចលករថ្មីដល់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី 11/04/2026 “ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានបន្ថែមកម្លាំងចលករថ្មីដល់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី”។ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោក Marco Della Seta (រូបថត៖ VNP)នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោក ម៉ាកូ ដេឡា សេតា (Marco Della Seta ) នៅចំពោះមុខដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេស អ៊ីតាលីរបស់លោកប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា។យោងតាមលោកឯកអគ្គរដ្ឋទូត លោក ម៉ាកូ ដេឡា សេតា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាពិសេស ពីព្រោះ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅភ្លាមៗ បន្ទាប់ពីប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ត្រូវបានជ្រើសតាំងឡើងវិញ ជាប្រធានរដ្ឋសភានីតិកាលទី១៦ ហើយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនៅបរទេសក្នុងតួនាទីថ្មីនេះ តាមនោះ បង្ហាញពីសញ្ញានយោបាយដ៏ខ្លាំងក្លា។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សភាគឺជាចំណុចកណ្តាលនៃដំណើរការនីតិបញ្ញត្តិ និងអនុម័តបទប្បញ្ញត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ថាមពល ការពារជាតិ និងសន្តិសុខ។ ដូច្នេះ សម្រាប់សេដ្ឋកិច្ចពីរដែលមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងដូចជាប្រទេសអ៊ីតាលី និងវៀតណាម ការសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិគឺមានសារៈសំខាន់ណាស់ ដើម្បីធានាក្របខ័ណ្ឌច្បាប់របស់ភាគីទាំងពីរត្រូវបានសម្របសម្រួល ឆ្ពោះទៅមុខ និងគាំទ្រគោលដៅរួម។លោកឯកអគ្គរដ្ឋទូត ម៉ាកូ ដេឡា សេតា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិនលើកនេះ ឆ្លុះបញ្ចាំងពីលក្ខណៈឆ្ពោះទៅមុខនៃភាពជាដៃគូរវាងវៀតណាម និងអ៊ីតាលី។ រួមជាមួយនឹងរាល់ជំនួបកម្រិតខ្ពស់នៅទីក្រុងរ៉ូម រួមទាំងជំនួបជាមួយប្រធានាធិបតី ស៊ែជីអូ ម៉ាតារ៉េឡា (Sergio Mattarella) ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន គ្រោងនឹងទៅទស្សនាប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច និងនវានុវត្តន៍របស់ប្រទេសអ៊ីតាលី និងបើកកិច្ចសន្ទនាគោលនយោបាយនៅទីក្រុងមីឡាន ដោយជំរុញការផ្លាស់ប្តូររវាងស្ថាប័ន និងអាជីវកម្ម។ ប្រការនេះនឹងផ្តល់នូវកម្លាំងចលករថ្មីដល់ភាពជាដៃគូដ៏រឹងមាំ និងស្វាហាប់រវាងប្រទេសទាំងពីរ៕

“ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានបន្ថែមកម្លាំងចលករថ្មីដល់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អ៊ីតាលី”។ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោក Marco Della Seta (រូបថត៖ VNP)នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម លោក ម៉ាកូ ដេឡា សេតា (Marco Della Seta ) នៅចំពោះមុខដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេស អ៊ីតាលីរបស់លោកប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា។យោងតាមលោកឯកអគ្គរដ្ឋទូត លោក ម៉ាកូ ដេឡា សេតា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាពិសេស ពីព្រោះ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅភ្លាមៗ បន្ទាប់ពីប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ត្រូវបានជ្រើសតាំងឡើងវិញ ជាប្រធានរដ្ឋសភានីតិកាលទី១៦ ហើយជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនៅបរទេសក្នុងតួនាទីថ្មីនេះ តាមនោះ បង្ហាញពីសញ្ញានយោបាយដ៏ខ្លាំងក្លា។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សភាគឺជាចំណុចកណ្តាលនៃដំណើរការនីតិបញ្ញត្តិ និងអនុម័តបទប្បញ្ញត្តិសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ថាមពល ការពារជាតិ និងសន្តិសុខ។ ដូច្នេះ សម្រាប់សេដ្ឋកិច្ចពីរដែលមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងដូចជាប្រទេសអ៊ីតាលី និងវៀតណាម ការសន្ទនារវាងស្ថាប័ននីតិប្បញ្ញត្តិគឺមានសារៈសំខាន់ណាស់ ដើម្បីធានាក្របខ័ណ្ឌច្បាប់របស់ភាគីទាំងពីរត្រូវបានសម្របសម្រួល ឆ្ពោះទៅមុខ និងគាំទ្រគោលដៅរួម។លោកឯកអគ្គរដ្ឋទូត ម៉ាកូ ដេឡា សេតា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់មិនលើកនេះ ឆ្លុះបញ្ចាំងពីលក្ខណៈឆ្ពោះទៅមុខនៃភាពជាដៃគូរវាងវៀតណាម និងអ៊ីតាលី។ រួមជាមួយនឹងរាល់ជំនួបកម្រិតខ្ពស់នៅទីក្រុងរ៉ូម រួមទាំងជំនួបជាមួយប្រធានាធិបតី ស៊ែជីអូ ម៉ាតារ៉េឡា (Sergio Mattarella) ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន គ្រោងនឹងទៅទស្សនាប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច និងនវានុវត្តន៍របស់ប្រទេសអ៊ីតាលី និងបើកកិច្ចសន្ទនាគោលនយោបាយនៅទីក្រុងមីឡាន ដោយជំរុញការផ្លាស់ប្តូររវាងស្ថាប័ន និងអាជីវកម្ម។ ប្រការនេះនឹងផ្តល់នូវកម្លាំងចលករថ្មីដល់ភាពជាដៃគូដ៏រឹងមាំ និងស្វាហាប់រវាងប្រទេសទាំងពីរ៕