ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបតិ្តការរវាងវៀតណាមជាមួយបណ្ដាប្រទេស


 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung
 

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសរបញ្ជាក់អោយឃើញ ថា​ទំនាក់​ទំន​ង​រវាង​វៀត​ណាម ជាមួយរុស្ស៊ី ន័រវេសនិងស៊ុយអែតកំពុងរីកចម្រើន កាន់តែស៊ីជំរៅនិងសម្បូរបែបលើគ្រប់វិស័យ។
 
ឆ្លើយតបនឹង​បទសម្ភាសន៍ក្រោយពីនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក​ជំទាវ​រួម​ជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់យ៉ាងល្អ ប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ន័រវេស និងស៊ុយអែតរួច​មក អនុ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung បានអះអាងថា ដំណើរ ទស្សនកិច្ចរបស់​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសរបញ្ជាក់អោយឃើញ ថាទំនាក់​ទំនង​រវាង​វៀត​ណាម​ជាមួយ​រុស្ស៊ី ន័រវេសនិងស៊ុយអែតកំពុងរីកចម្រើន កាន់តែស៊ីជំរៅនិងសម្បូរបែបលើគ្រប់វិស័យ។
 
អនុរដ្ឋមន្រ្តី​លោក To Anh Dung បានជម្រាបថា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងបណ្ដា​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​បានឯកភាពលើទិសដៅ យុទ្ធសាស្ត្រនិងវិធានការជាក់ស្ដែងនានា សំដៅជំរុញទំនាក់ទំនងសហប្រតិបតិ្ត ការនា​ពេលខាង​មុខ ក៏ដូចជាខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីវៀត ណាម-រុស្ស៊ីពីកម្រិតប្រមាណ៥ពាន់លានដុល្លា​អាមេរិក​ឡើងដល់ទី១០ ពាន់ លានដុល្លាអាមេរិកនាឆ្នាំ២០២០និងឆ្នាំក្រោយៗ។
 
នាយករដ្ឋមន្ត្រីស៊ុយអែត​លោក Stefan Loefven បានគាំទ្រចំពោះការចុះ ហត្ថលេខាអនុម័តនិង​ដាក់​អោយ​ដំណើរការ​យ៉ាងឆាប់​រហ័សនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងវៀត​ ណាមនិង EU។ ចំណែកឯនាយករដ្ឋមន្រ្តីន័រវេសវិញ ក៏បានឯកភាពនឹងជំរុញកិច្ច ចរចា​ឆ្ពោះទៅ​​រ​កការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីរវា​ង វៀតណាមនិងប្លុក​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​ (EFTA)។
 
ថ្នាក់ដឹក​នាំនៃប្រទេសទាំងបីខាងលើសុទ្ធតែមានគោលបំណងចង់​រឹតបន្តឹង​កិច្ច​សហប្រតិ​បត្តិការ​ជាមួយ​វៀត​ណាម​នៅវេទិកាព​ហុភាគី​​នានា ក្នុងកាលៈទេសៈ ដែលវៀតណាម​កំពុង​ឈរ​ឈ្មោះចូល​កាន់​តំណែង​ជាសមាជិក​មិ​ន​​​អចិន្រ្តៃយ៍​​នៃក្រុម​ប្រឹក្សាសន្តិសុ​ខអង្គការសហប្រជាជាតិ។ ប្រទេសទាំង​នេះក៏មានគោល បំណង​ចង់បង្កើន​ទំនាក់​ទំនង​ជាមួយប្លុកអាស៊ានតាមរយៈសម្លេងរបស់វៀតណាម នាពេលដែលវៀតណាម​កាន់​តំណែង​ជាប្រធាន​អាស៊ាន​ឆ្នាំ២០២០ផងដែរ។
 
ថ្នាក់ដឹកនាំរស្ស៊ី​ ន័រវេសនិងស៊ុយអែត សុទ្ធតែអះអាងនូវការគាំទ្រចំពោះការ រក្សាសន្តិភាព សន្តិសុខ​និង​ស្ថិរភា​ព​​ ហើយឯកភាពលើសារសំខាន់នៃ​សេរីភាព ខាងនាវាចរណ៍ អាកាសចរណ៍ ​ការដោះស្រាយជម្លោះដោយសន្តិវិធី និង​ការ ​គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ នៅ​សមុទ្រ​ខាង​​កើតនិងនៅក្នុងតំបន់ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top