ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញចាកចេញពីទីក្រុងភ្នំពេញ វិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាដោយជោគជ័យ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

សម្រាប់ប្រទេសឡាវ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំកំពូលវៀតណាមមួយរូបហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ថ្នាក់ដឹកនាំបរទេសមកកាន់ឡាវ បន្ទាប់ ពីប្រទេសឡាវមាននាយករដ្ឋមន្ត្រីថ្មីនិងប្រធានរដ្ឋសភាថ្មី។ ចំពោះប្រទេសកម្ពុជា ដំណើរទស្សនកិច្ចនេះក៏បានធ្វើឡើងក្នុងអំឡុងពេលដែលប្រទេសកម្ពុជាបន្តអនុវត្ត ផែនការសំខាន់ៗ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់ខ្លួន និងរៀបចំសម្រាប់សកម្មភាពកិច្ចការបរទេស។

តាមរយៈដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសឡាវនិងកម្ពុជា រួមជាមួយនាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង បានពិភាក្សាយ៉ាងទូលំទូលាយលើវិស័យជាច្រើនទាក់ទងនឹងទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ តាមនោះ ពង្រឹងទំនុកចិត្តនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក ដោយផ្តល់នូវទិសដៅនយោបាយដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយឡាវ និងកម្ពុជា។ គ្រប់ភាគីទាំងអស់បានបញ្ជាក់ពីសារៈសំខាន់ពិសេសនៃបញ្ហាការពារជាតិនិងសន្តិសុខ ដោយចាត់ទុកបញ្ហាទាំងនោះជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការ។ ដំណើរទស្សនកិច្ចនេះបើកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ វិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ និងគម្រោងសហប្រតិបត្តិការថ្មីៗ ដែលនាំមកនូវប្រភពអភិវឌ្ឍន៍ថ្មីសម្រាប់ទាំងវៀតណាម ឡាវ និងកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាមក៏កំពុងអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយការបរទេសដែលមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងនោះ បង្ហាញពីការគោរព និងអាទិភាពរបស់ខ្លួនចំពោះទំនាក់ទំនងជិតខាងជាមួយ ឡាវ និងកម្ពុជា។ ហើយក្នុងពេលជាមួយគ្នានេះ ជាការត្រៀមរៀបចំដ៏សំខាន់សម្រាប់សកម្មភាពកម្រិតខ្ពស់រវាងវៀតណាម ជាមួយឡាវ និងកម្ពុជានាពេលអនាគត៕


top