ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva បង្ហាញពីការអភិវឌ្ឍឥតឈប់ឈរ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការឯកភាពលើវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាពក្រប ខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីល។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល Bui Van Nghi ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ ស្ថានទូតវៀតណាមប្រចាំប្រទេសប្រេស៊ីល)
ប្រការនេះត្រូវបាន
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល លោក Bui Van Nghi ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន
VOV ក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីប្រេស៊ីលលោក
Luiz Inácio Lula da Silva តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម
លោក លឿង គឿង (ថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា)។ លោកឯកអគ្គរដ្ឋទូត Bui Van
Nghi បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានានាធិបតី Lula
da Silva នឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យដូចជា៖
នយោបាយ - សន្តិសុខ សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ -
បច្ចេកវិទ្យា - នវានុវត្តន៍ វប្បធម៌ - សង្គម និងការប្រែប្រួលអាកាសធាតុ។
នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរពិភាក្សា
និងឈានដល់ការឯកភាពគ្នាលើខ្លឹមសារ នៃភាពជាដៃគូយុទ្ធសាស្ត្រ
សម្រេចបាននូវការប្តេជ្ញាចិត្តនយោបាយ តាមរយៈកម្មវិធីសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព
ដែលនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។
ដោយមានទំនុកចិត្តខ្ពស់ខាងនយោបាយ
កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចក្ខុវិស័យរយៈពេលវែង
ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Lula da Silva មកកាន់វៀតណាមលើកនេះ
បើកចេញដំណាក់កាលនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដ៏រឹងមាំ និរន្តរភាព
និងមានប្រសិទ្ធភាពលើវិស័យជាច្រើន បំពេញសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ
ក៏ដូចជាពង្រឹងនិងពង្រីកឋានៈ និងកិត្យានុភាពរបស់ប្រទេសនីមួយៗក្នុងតំបន់
និងលើឆាកអន្តរជាតិ៕