ព័ត៌មាន

ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយនិងប្រកបអត្ថន័យយុទ្ធសាស្ត្រ

ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលជាផ្លៃផ្កា នាំមកនូវឱកាសថ្មីដើម្បីអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀត ណាម-សិង្ហបុរី បន្តនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងប្រសិទ្ធភាពដល់ប្រទេសនីមួយៗនិងតំបន់។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីសិង្ហបុរី Halimah Yacob (រូបថត៖ VOV)  
    

 ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលជាផ្លៃផ្កា នាំមកនូវឱកាសថ្មីដើម្បីអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី បន្តនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងប្រសិទ្ធភាពដល់ប្រទេសនីមួយៗនិងតំបន់។

ជាមួយនឹងកាលវិភាគដ៏មមាញឹកដោយមានសកម្មភាពជិត ៣០ លោកប្រធានរដ្ឋបានអញ្ជើញជួបពិភាក្សា ទល់មុខជាមួយថ្នាក់ដឹកនាំកំពូលទាំងអស់របស់សិង្ហបុរី ជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មនិងធុរកិច្ច ឈានមុខរបស់សិង្ហបុរីនិងអន្តរជាតិ ព្រមទាំងជួបសំណេះសំណាលជាមួយមិត្តភក្តិយូរអង្វែងរបស់វៀតណាម និងពិភាក្សាជាមួយសហគមន៍ជនវៀតណាម។

ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយ ជាក់ស្តែងនិងប្រកបដោយអត្ថន័យយុទ្ធសាស្ត្រផងដែរ។

តាមរយៈបណ្តាជំនួបនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពគ្នាយ៉ាងខ្លាំងលើទិសដៅសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ហើយភាគីទាំងពីរបានចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពី ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសម្រាប់ការស្តារ ក្រោយពីជំងឺរាតត្បាតរួមទាំងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ដំណើរទស្សនកិច្ចនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញធនធានសម្រាប់ការស្តារសេដ្ឋកិច្ច ហើយទន្ទឹមនឹងនោះបានផ្ញើសារជូនសិង្ហបូរី ធុរកិច្ចអន្តរជាតិ និងអ្នកវិនិយោគអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការជំរុញផលិតកម្ម ធ្វើអាជីវកម្មក្នុងលក្ខខណ្ឌ ធម្មតាថ្មីបន្តជំរុញកំណែទម្រង់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគនិងពាណិជ្ជករធ្វើអាជីវកម្មនៅវៀតណាម។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខានិងផ្លាស់ប្តូរអនុស្សរណៈយោគយល់និងកិច្ចសហប្រតិបត្តិការចំនួន ២៩ ដែលមានតម្លៃជាង ១១ ពាន់លានដុល្លារអាមេរិក រវាងមូលដ្ឋាននិងធុរកិច្ចវៀតណាមជាមួយដៃគូសិង្ហបុរីនិងបរទេស។

លទ្ធផលលេចធ្លោមួយទៀតគឺ ដំណើរទស្សនកិច្ចនេះបញ្ជាក់ថា វៀតណាមនិងសិង្ហបុរីគឺជាដៃគូយុទ្ធសាស្ត្រគួរឱ្យទុកចិត្តក្នុងបញ្ហាតំបន់និងអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក បង្ហាញយ៉ាងច្បាស់តាមរយៈការព្រមព្រៀងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិនិងអាស៊ាន; ចែករំលែកទស្សនៈស្តីពីការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ក្នុងស្មារតីគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ឆ្នាំ ១៩៨២ ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីរបស់ប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយាទទួលបានជោគជ័យដ៏ធំធេង បង្កើតកម្លាំងជំរុញថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរីនាពេលខាងមុខ៕


top