ព័ត៌មាន

ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន

នៅអង្គការសហប្រជាជាតិ វៀតណាមបានអះអាងនូវគោលមាគ៌ាកិច្ចការបរទេសដ៏សកម្ម និងមានទំនួលខុសត្រូវ ដោយសង្កត់ធ្ងន់លើពហុភាគីនិយម និងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកលនានា។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក លោក ឡេ ហយជុង ឆ្លើយសម្ភាសន៍អំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VNA)

នាថ្ងៃទី ២៦ ខែកញ្ញា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ទាក់ទងនឹងលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលចូលរួមសម័យពិភាក្សាជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ សកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់កាណាដាចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក លោក ឡេ ហយជុង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែរួមចំណែកដល់ការពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗប៉ុណ្ណោះទេ ថែមទាំងបើកបណ្តាញសហប្រតិបត្តិការថ្មីៗទៀតផង តាមនោះទាញយកអត្ថប្រយោជន៍ពីធនធានខាងក្រៅ និងបង្កើតលំហអភិវឌ្ឍន៍បន្ថែមទៀតសម្រាប់ វៀតណាមនៅក្នុងសម័យកាលថ្មី។

នៅអង្គការសហប្រជាជាតិ វៀតណាមបានអះអាងនូវគោលមាគ៌ាកិច្ចការបរទេសដ៏សកម្ម និងមានទំនួលខុសត្រូវ ដោយសង្កត់ធ្ងន់លើពហុភាគីនិយម និងតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកលនានា។ វៀតណាមក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចបន្តរួមចំណែកដល់សកម្មភាពរបស់អង្គការសហប្រជាជាតិ ព្រមទាំងទាញយកអត្ថប្រយោជន៍ពីចំណេះដឹង បទពិសោធន៍ និងធនធានអន្តរជាតិសម្រាប់បម្រើការអភិវឌ្ឍផងដែរ។

នៅសហរដ្ឋអាមេរិក ជំនួបជាមួយរដ្ឋបាល រដ្ឋសភា មជ្ឈដ្ឋានអ្នកប្រាជ្ញ សហគ្រាស និងសហគមន៍ជនវៀតណាម បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ជាពិសេសពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ ថាមពល និងគមនាគមន៍។ ជាពិសេស វៀតណាម និងកាណាដា បានឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រួមជាមួយនឹងកម្មវិធីសកម្មភាពដែលមានខ្លឹមសារជាក់លាក់ជាច្រើន ដែលបើកលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


top