វប្បធម៌

ដំណើរការអនុវត្តគម្រោងបណ្ណាល័យសុបិន

លោកស្រី ង្វៀន ភីវ៉ឹន (Nguyen Phi Van) ប្រធានសមាគមវិនិយោគទេវតាវៀតណាម ដែលជាសហស្ថាបនិកនៃគម្រោងបណ្ណាល័យសុបិន ចែករំលែកអំពី "បេសកកម្ម" នៃគម្រោងនេះ ថា សិល្បៈនឹងនាំកុមារទៅរកសេចក្តីពិត សេចក្តីល្អ ភាពស្រស់ស្អាត និងជំរុញឱ្យពួកគេសុបិនអំពីជីវភាពពោរពេញទៅដោយសប្បុរស

"បណ្ណាល័យសុបិន" នឹងក្លាយជាកន្លែងជួយកុមារបង្កើតទម្លាប់អានសៀវភៅ និងចូលរួមក្នុងសកម្មភាពសិល្បៈ។ យោងតាមលោកស្រី ភីវ៉ឹន (Phi Van) កុមារវៀតណាមត្រូវបន្ថែមចំណេះដឹងបន្ថែមទៀតដែលមិនមាននៅក្នុងសៀវភៅ ចំណេះដឹងដែលជួយពួកគេនាំមកនូវដើមទុនក្នុងការរស់នៅ យល់ និងតម្រង់ទិសខ្លួនឯងឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនោះ នៅពេលដែលកុមារចូលរួមក្នុងសកម្មភាពសិល្បៈដូចជា ការគូរគំនូរ តន្ត្រី និងការថតរូប កុមារនឹងមានភាពច្នៃប្រឌិត និងស្រលាញ់ជីវិតកាន់តែច្រើន។

តាមនោះ គោលដៅនៃគម្រោងគឺធ្វើឱ្យកុមារវៀតណាមត្រៀមខ្លួនល្អបំផុតសម្រាប់អនាគត។ ពួកគេរៀនមិនត្រឹមតែដឹងនិងធ្វើប៉ុណ្ណោះទេ ថែមទាំងរស់នៅជាមួយគ្នា អះអាងខ្លួនឯងមិនត្រឹមតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។

ទិដ្ឋភាពរួមនៃបណ្ណាល័យសុបិន។ រូបថត៖ ឯកសារនៃគម្រោងបណ្ណាល័យសុបិន
លោកស្រី ង្វៀន ភីវ៉ាន់ (Nguyen Phi Van) កំពុងនិយាយជាមួយសិស្សានុសិស្សក្នុងឱកាសបើកឲ្យ​ដំណើរការបណ្ណាល័យសុបិន។ រូបថត៖ ឯកសារនៃគម្រោងបណ្ណាល័យសុបិន
លើសពីនេះ បណ្ណាល័យសុបិន ក៏រៀបចំសកម្មភាពសិល្បៈ ដើម្បីជួយកុមារស្វែងយល់ និងស្គាល់មុខវិជ្ជាសិល្បៈជាច្រើនផងដែរ។ រូបថត៖ ឯកសារនៃគម្រោងបណ្ណាល័យសុបិន
ការបើកឲ្យ​ដំណើរការគម្រោងបណ្ណាល័យសុបិននៅសាលាបឋមសិក្សា ទ្រឿងឌិញ (Truong Dinh) ឃុំដាកអូ (Dak O) ឆ្នាំ ២០២០។ រូបថត៖ ឯកសារនៃគម្រោងបណ្ណាល័យសុបិន

បណ្ណាល័យសុបិន  (Library of dreams) គឺជាគម្រោងបណ្ណាល័យសិល្បៈសម្រាប់កុមារវៀតណាមនៅតំបន់ដែលមិន​សូវ​មានសៀវភៅ​ជាច្រើន​សម្រាប់ការអាន និងរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈនៅឡើយ  ហើយបានដឹកនាំដោយលោកស្រី ង្វៀន​ ភីវ៉ឹន (Nguyen Phi Van ) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Retail & Franchise Asia និងលោក ង្វៀន​វ៉ាន់​ទៀត​ហ៊ុង (Nguyen Van Tien Hung) - អ្នកយកព័ត៌មានកាសែត​ តួយ​ត្រែ ( Tuoi Tre) បានបង្កើតឡើងក្នុងឆ្នាំ ២០១៤។

លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស រីករាយណាស់ដែលបានសិក្សាក្នុងបណ្ណាល័យ។ សាលា កើប៉ាកើឡើង ខេត្តកូនទុំ (Ko Pa Ko Long - Kon Tum) ជាសាលាដែលមានចំនួនសិស្សជនជាតិភាគតិចជិត ១០០% បានទទួលរង្វាន់ថ្មីគឺបណ្ណាល័យសុបិនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ លោកស្រី ង្វៀន ធីទៀតញុង (Nguyen Thi Tuyet Nhung) ក្រុមប្រឹក្សាគ្រប់គ្រងនៃគម្រោងបណ្ណាល័យសុបិនបានចែករំលែកអំពីអនុស្សារវិយ៍ជាមួយពួកយើងថា បើគ្មានគម្រោងនេះទេ យើងមិនដឹងដល់ពេលណាដែលយើងមានឱកាសអង្គុយនិងអានសៀវភៅក្នុងលំហរស្រស់ស្អាតនិងធំដូចសព្វថ្ងៃនេះ។ ឥឡូវនេះកូនៗ និងសិស្សរបស់យើងមានឱកាសអង្គុយ ហើយអានសៀវភៅនៅក្នុងលំហរស្រស់ស្អាតនិងធំ ជាមួយនឹងសៀវភៅល្អៗ គួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍ជាច្រើនក្បាល

បណ្ណាល័យនីមួយៗមាន ពិរផ្នែកសំខាន់ៗ។ ផ្នែកខាងក្នុង និងការតុបតែងនៃបណ្ណាល័យមានពណ៌ទាក់ទាញ និងស្រស់ស្អាត។ កន្លែងអង្គុយអានសៀវភៅមានភាពងាយស្រួលនិងមានផាសុកភាព។ ផ្នែកសៀវភៅមានខ្លឹមសារជាច្រើនដែលសមស្របកុមារគ្រប់អាយុ ប្រភេទសៀវភៅ រឿងយោងដែលមានរូបភាពស្អាតៗ។ អាស្រ័យហេតុនេះ សាលានីមួយៗប្តេជ្ញាឱ្យមានម៉ោងអានសៀវភៅជាត្រូវការ។ គ្រូនិងកូនសិស្សអានសៀវភៅ។ បន្ទាប់មក លោកគ្រូ អ្នកគ្រូ គឺជាអ្នកដែលបំផុសកម្មវិធីប្រឡងប្រណាំង ដើម្បីចែករំលែកពីអារម្មណ៍របស់ពួកគេ បន្ទាប់ពីអានសៀវភៅ អារម្មណ៍របស់ពួកគេចំពោះសៀវភៅថ្មីៗ។ល។

តាមលោកស្រី ទៀតញុង (Tuyet Nhung) កុមារវៀតណាមនៅគ្រប់តំបន់ហើយជាពិសេសគឺតំបន់ដាច់ស្រយាល ដែលភូមិសាស្ត្រ និងសេដ្ឋកិច្ចជួបការលំបាក យ៉ាងច្រើនក្នុងការទទួលបានចំណេះដឹង ក៏ដូចជាសិល្បៈ។ បណ្ណាល័យសុបិននឹងក្លាយជាកន្លែងជួយកុមារទទួលបានប្រភពចំណេះដឹងថ្មីៗ អំពីវិទ្យាសាស្ត្រ សិល្បៈ និងគំនិតច្នៃប្រឌិត ដើម្បីត្រៀមរៀបចំសម្រាប់ជំនាន់ច្នៃប្រឌិតរបស់វៀតណាម

សៀវភៅនៅក្នុងបណ្ណាល័យសុបិន ដែលត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញ នឹងឥទ្ធពល​ដល់​កា​រគិត​នូវភាពជាពលរដ្ឋពិភពលោក ការគិតប្រកបដោយភាពច្នៃប្រឌិត ចរិតរបស់មនុស្សក្នុងយុគសម័យម៉ាស៊ីន និងបំណិនក្នុងសតវត្សន៍ទី ២១ ។ រូបថត៖ ឯកសារនៃគម្រោងបណ្ណាល័យសុបិន

សិស្សានុសិស្សបានណែនាំផលិតផលដែលបាន​ធ្វើ​ក្នុងសកម្មភាពសិល្បៈរបស់បណ្ណាល័យសុបិន។ រូបថត៖ ឯកសារនៃគម្រោងបណ្ណាល័យសុបិន
សិស្សកំពុងអានសៀវភៅនៅបណ្ណាល័យសុបិន។ រូបថត៖ ឯកសារនៃគម្រោងបណ្ណាល័យសុបិន

សៀវភៅនៅក្នុងបណ្ណាល័យសុបិន ជ្រើសរើសដោយក្រុមអ្នកជំនាញ ដែលនឹងឥទ្ធពលដល់ការគិតនូវភាពជាពលរដ្ឋពិភពលោក ការគិតប្រកបដោយភាពច្នៃប្រឌិត និងមូលដ្ឋានគ្រឹះនៃបំណិនក្នុងសតវត្សទី ២១។  លោកស្រី ង្វៀនភីវ៉ឹន (Nguyen Phi Van) ទន្ទឹងរង់ចាំអនាគតរបស់កុមារនឹងសិក្សាអំពីចំណេះដឹង សិល្បៈ និងភាពច្នៃប្រឌិត រៀបចំពួកគេឆ្ពោះទៅកាន់សម័យដ៏មានការប្រែប្រួល និងបញ្ហាប្រឈមសម្រាប់វៀតណាម និងពិភពលោក។ 

គិតត្រឹមខែមីនាឆ្នាំ ២០១១ គម្រោងនេះបានសាងសង់បណ្ណាល័យចំនួន ៦០ នៅក្នុងខេត្តចំនួន ១១ គឺ ខេត្ត តីនិញ (Tay Ninh) ខេត្តប៊ិញភឿក (Binh Phuoc) ខេត្ត វ៉ូងតាវ (Vung Tau) ខេត្តវិញឡុង ( Vinh Long) ខេត្តបែនត្រ (Ben Tre) ខេត្តដុងណាយ (Dong Nai) ខេត្ត ឡឹមដុង (Lam Dong) ខេត្តកើនយ៉ើ (Can Gio) ខេត្តដាក់់ឡាក់( Daklak)  ខេត្តដាក់ណុង (Dak Nong) ខេត្តក្វាងណាម (Quang Nam) ដែលមានកូនសិស្សចំនួន ១៨.០០០ នាក់ចូលមើលសៀវភៅ និងសកម្មភាពសិល្បៈ។/.

ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ គម្រោងនេះត្រូវបានគេរំពឹងថា នឹងសាងសង់បណ្ណាល័យសុបិនចំនួន ១.០០០កន្លែងនៅក្នុងខេត្ត ក្រុងចំនួន ៦៣ ក្នុងប្រទេសវៀតណាម។ តាមនោះ និស្សិតវៀតណាមជាង ៥០០០.០០០ នាក់់បាន​​ចូលមើលសៀវភៅ និងចូលរយមសកម្មភាពសកសិល្បៈ និងច្នៃប្រឌិត។

 


top