ព័ត៌មាន

ដំណើរការចលនា “កសាងវប្បធម៌សហគ្រាសវៀតណាម” នៅសាធារណៈរដ្ឋឆែក

នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅរដ្ឋធានីប្រាកសាធារណៈរដ្ឋឆែកបានប្រព្រឹត្តទៅកិច្ចប្រជុំដាក់អោយដំណើរការចលនា “កសាងវប្បធម៌សហគ្រាសវៀត ណាម” នៅឆែក។


ថ្លែងនៅទីនេះ លោក Nguyen Duy Nhien ប្រធានសមាគមន៍ប្រជាជនវៀតណាមនៅឆែក បានចាត់ទុកថា អាចចាត់ទុកសហគមន៍ជនវៀតណាមនៅឆែកជាសហគមន៍សហគ្រាសដោយសារលើសពី៩០%ជាសហគ្រាស រួមទាំងសហគ្រាសខ្នាតតូចនិងមធ្យមនិងសហគ្រាសដោយខ្នាតសកលលោក ទៀតផង។ វប្បធម៌សហគ្រាសក៏ជាព្រលឹងនៃសហគ្រាសផងដែរ។ សហគ្រាសអាចគងវង្សនិងអភិវឌ្ឍក្នុងរយៈពេលយូរអង្វែងដែរឬអត់នោះគឺត្រូវតែពឹងផ្អែកលើវប្បធម៌សហគ្រាសនិងវប្បធម៌អាជីវកម្ម។ លោក Nhien បានសង្កត់ធ្ងន់ថា តាងនាមសហគមន៍ ជនវៀតណាមនៅឆែក លោកសូមទទួលយក គោលមាគ៌ារបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាលនិងគណៈចាត់តាំងស្ដីពីការរៀបចំនិងដំណើរការគម្រោងកសាង វប្បធម៌សហគ្រាសវៀតណាមនៅសាធារណៈរដ្ឋឆែក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top