នាថ្ងៃទី ១៩ ខែមីនា វិមានក្រឹមឡាំងបានប្រកាសថា ការចរចាត្រីភាគីស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែនត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែកត្តាបរានុម័ត នៅក្នុងបរិបទអន្តរជាតិ ហើយប្រការនេះមិនមានន័យថា ការផ្អាកនឹងមានរយៈពេលយូរនោះទេ។
ដរាបណាភាគីនានាយល់ព្រមលើកាលវិភាគ ជាពិសេសភាគីសហរដ្ឋអាមេរិក ការចរចានឹងបន្តឡើងវិញ។ រុស្ស៊ីសង្ឃឹមថា ដំណើរការសន្ទនានឹងបន្តឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយខ្លួននឹងរក្សាបណ្តាញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់។
មុននោះ នៅថ្ងៃទី ១៨ ខែមីនា នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងថា ការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅតែមានយថាទស្សន៍។ មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា ប្រទេសរបស់លោកនៅតែដើរតាមមាគ៌ាការទូត ហើយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យបន្តស្វែងរកមធ្យោបាយដើម្បីបញ្ចប់ជម្លោះ៕