នៅទី២២ ខែធ្នូ ឆ្នាំ២០១៦ ដោយកាយវិការរក្សាលំនឹងដ៏ប៉ិនប្រសប់ ដោយយកក្បាលទាល់និងគ្នា បងប្អូនសិល្បករសៀកជនជាតិវៀតណាម យ៉ាងក្វឹកកើ (Giang Quoc Co) - យ៉ាងក្វឹកង៉ិប (Giang Quoc Nghiep)បានខិតខំប្រើកម្លាំងធ្វើដំណើរឆ្លងកាត់៩០កាំជណ្តើរឡើងទៅកាន់វិហារ Girona (នៅទីក្រុង Girona ប្រទេសអេស្ប៉ាញ) ក្នុងអំឡុងពេល៥២នាទី។ ជាមួយកម្រិតពិបាកនិងគ្រោះថ្នាក់ខ្ពស់ ការធ្វើដំណើរខាងលើទាក់ទាញមនុស្សមកទស្សនាផ្ទាល់និងលើកទឹកចិត្តយ៉ាងកុះករ ក្នុងនោះមានទាំងអ្នកមុខអ្នកងារនៃវិហារ មន្ត្រីមូលដ្ឋាន និងសិល្បករសៀកអន្តរជាតិ។
អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ ង្វៀនឡឹន និងឯកសារតួអង្គផ្ញើជូន