នាយកដ្ឋានវិនិយោគបរទេសបានចាត់ទុកថា ទោះបីជាដើមទុន FDI ចូលមកវៀតណាមមានការថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញក្ដី ប៉ុន្តែក្នុងស្ថានភាពលំបាកដោយសារវិបត្តិ Covid-19 នាបច្ចុប្បន្ននេះគឺលទ្ធផលនៃការទាក់ទាញទុន FDI របស់វៀត ណាមនៅតែខ្ពស់ជាង ប្រទេសជាច្រើនផ្សេងៗទៀត។
យោងតាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការនិងវិនិយោគ វៀតណាម) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ កញ្ញា ទុនចុះបញ្ជីថ្មី ទុនកែសម្រួលនិងទុនបដិភាគសម្រាប់ទិញភាគហ៊ុនរបស់វិនិយោគិនបរទេស (FDI) ចូលមកវៀតណាមសម្រេចបានចំនួនសរុប ២១,២ ពាន់លានដុល្លាអាមេរិកស្មើនឹង ៨១,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ក្នុងនោះមានគម្រោងការណ៍ថ្មីជាង ១៩០០ ត្រូវបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជី វិនិយោគ ក្នុងដើមទុនសរុបជាង១០ពាន់លានដុល្លាអាមេរិក។
នាយកដ្ឋានវិនិយោគបរទេសបានចាត់ទុកថា ទោះបីជាដើមទុន FDI ចូលមកវៀតណាមមានការថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញក្ដី ប៉ុន្តែក្នុងស្ថានភាពលំបាកដោយសារវិបត្តិ Covid-19 នាបច្ចុប្បន្ននេះ គឺលទ្ធផលនៃការទាក់ទាញទុន FDI របស់ វៀតណាមនៅតែខ្ពស់ជាង ប្រទេសជាច្រើនផ្សេងៗទៀត។
នាពេលកន្លងទៅ វិនិយោគិន FDI បានបោះទុនចូលក្នុងវិស័យចំនួន ១៨នៅវៀតណាម ក្នុងនោះឈរលំដាប់ថ្នាក់ទី១គឺវិស័យឧស្សាហកម្មកែច្នៃ ផលិត ដោយទាក់ទាញបាននូវដើមទុនចំនួន៩,៩ពាន់លាន ដុល្លាអាមេរិក។ បន្ទាប់មកគឺវិស័យផលិត ចែកចាយអគ្គីសនី អាជីវកម្មអចលនទ្រព្យ និង លក់ដុំលក់រាយ។
ក្នុងរយៈពេល៩ខែកន្លងទៅ មានប្រទេសនិងតំបន់ដែនដីចំនួន១១១ បានបោះទុនចូលមកវៀតណាម។ នាំមុខគេគឺប្រទេសសឹង្ហបុរី ហើយបន្ទាប់ មកគឺកូរ៉េខាងត្បូង ចិន ជប៉ុន ថៃ ជាដើម៕
តាម VOV5- វិទ្យុសម្លេងវៀតណាម