សក្តានុពលមូលដ្ឋាន ដើម Macadamia នៅលើទឹកដីវៀតណាម 15/06/2015 ដើមMacadamia គឺជាប្រភេទដើមឈើមួយប្រភេទយកគ្រាប់កំពុងបានស្រាវជ្រាវនិងដាំសាកល្បងជាង១០ឆ្នាំមកនេះ ស្ថិតនៅតំបន់ទិសពាយព្យនិងខ្ពង់រាប។ នេះគឺជាដំណាំមួយប្រភេទនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ ពីព្រោះ ដើមMacadamia សមស្របនឹងដីធ្លីធាតុអាកាសនៅតំបន់នេះ។ ដើមMacadamiaមានប្រសិទ្ធនាមជា “មហាក្សត្រយានីផ្លែស្ងួត” ព្រោះមានតម្លៃអាហារូបត្ថម្ភខ្ពស់ដាច់គេ ក៏ដូចជាក្លិន រសជាតិ មានលក្ខណៈពិសេស។ គ្រាប់ដើមMacadamia មូលដូចគ្រាប់មៀន ខាងក្នុងបណ្ដូលមានពណ៌ក្រែមទឹកដោះ និងរលើបរលោង មានរង្វាស់អង្កត់ផ្ចិតពី២ទៅដល់៣សង់ទីម៉ែត្រ។ គ្រាប់មានក្លិនក្រអូបទន់ដូចជាផ្លៃប៊ឺរ ដែលរលាយស្រាលនៅចុងអណ្ដាត ពេលដែលដាក់ចូលទៅក្នុងមាត់ ព្រោះផ្លែMacadamia មានបរិមាណជាតិខ្លាញ់ខ្ពស់ណាស់ ។ សព្វថ្ងៃនេះ Macadamiaនៅទីផ្សារវៀតណាម មានផលិតផលចំនួន៣២ប្រភេទ រួមមានបណ្តូលផ្លែMacadamiaធម្មជាតិ ឬក៏បានប្រឡាក់គ្រឿង គ្រាប់Macadamiaលីងឲ្យប្រេះសម្បកនិងមានរសជាតិពិសេសជាច្រើនទៀត ដូចជា៖លីងអំបិល មូតាត ទឹកឃ្មុំ ជីអង្កាម ខ្ទឹមម្ទេស ជីក្រអូប កាហ្វេ សូកូឡាខ្មៅនិងស ឈើឯម។ល។ តាមស្ថិតិរបស់សមាគមផ្លែឈើ និងផ្លែឈើសំងួតពិភពលោក(INC)ឆ្នាំ២០១២ សរុបបរិមាណផលផ្លែMacadamiaទូទាំងពិភពលោក សម្រេចបាន១៤៥.០០០តោន (គ្រាប់នៅទាំងសំបក)ស្មើ នឹង៧២៨លានដុល្លារអាមេរិក។ ទីផ្សារផ្លែMacadamiaនៅទ្វីបអាស៊ីកំពុងកើនឡើងយ៉ាងខ្លាំង។ នៅឆ្នាំ២០១៤ បានទទួលស្គាល់នូវការកើនឡើងបង្គួរ នៃទីផ្សារចិននិងតៃវ៉ាន។ តាមការវាយតម្លៃរបស់INC វៀតណាមគឺជាប្រទេសដែលមានតំបន់ធាតុអាកាស និងដីធ្លីសមស្រប ដើម្បីអភិវឌ្ឍន៍ប្រភេទដំណាំពិសេសនេះ។ ដើមMacadamiaបានស្រាវជ្រាវនិងដាំសាកល្បងជាង១០ឆ្នាំមកនេះ។ តាមការស្រាវជ្រាវ បានកំណត់ច្បាស់២តំបន់ គឺតំបន់នៅទិសពាយព្យនិងខ្ពង់រាប ដោយមានធាតុអាកាសអំណោយផលឲ្យដើមMacadamia។ ធាតុអាកាសនៅតំបន់ទាំងពីរនេះ គឺមានអាកាសធាតុត្រជាក់នៅនិទាឃរដូវ(១៤ដល់១៧អង្សាសេ) នេះគឺជាលក្ខណៈត្រូវការ ដើម្បីឲ្យដើមMacadamiaចេញផ្កា ហើយមិនមានភ្លៀងធ្លាក់ គឺជាលក្ខណៈងាយស្រួលមួយដើម្បីផ្ការោយលំអងនិងជាប់ផ្លែ។ ចាប់ពីឆ្នាំ១៩៩៤ ដើមMacadamia បានយកដាំសាកល្បងនៅខេត្តដាក់ឡាក់ សើនឡា។ ឈើដែលបន្សាំ ក្រោយពីដាំបានពី៣ទៅដល់៤ឆ្នាំ ទើបផ្តល់ផ្លែជាលើកដំបូង ដល់ឆ្នាំទី៧ពេលដើមវាពេញរូបសណ្ឋានហើយ គឺមួយហិតតាអាចផ្ដល់ផ្លែជាង១០តោន ស្មើនឹង៣ទៅដល់៤តោនគ្រាប់។ ដើមពូជMacadamia។ រូបថត៖តឹតសើន ចំការបណ្ដុះកូនឈើMacadamiaស្ថិតនៅខេត្តឌៀនបៀន។ រូបថត៖ឯកសារ ដើមMacadamiaនៅខេត្តឌៀនបៀននាំមកបរិមាណផលខ្ពស់។ រូបថត៖ឯកសារ ផ្លែMacadamiaដាំនៅតំបន់ទិសពាយព្យនៃប្រទេសវៀតណាម។ រូបថត៖ឯកសារ គ្រាប់ Macadamia ដែលបានប្រមូលផលនៅវៀតណាម។ រូបថត៖តឹតសើន អនុក្រឹត្យលេខ២១០/២០១៣/NĐ-CPកំណត់ថា៖ គំរោងការដាំMacadamiaទាំងឡាយ ដែលមានទ្រង់ទ្រាយចាប់ពី៥០ហិតតាឡើងទៅ បានថវិការរដ្ឋជំនួយ១៥លានដុងក្នុងមួយហិតតា ជំនួយកសាងមូលដ្ឋានផលិត ដើមពូជMacadamia ដោយទ្រង់ទ្រាយ៥០០.០០០ដើមក្នុងមួយឆ្នាំ លើសពីនេះគឺកម្រិតប្រាក់ឧបត្ថម្ភវិនិយោគទុនអតិបរិមា៧០%នៃទុនចំណាយវិនិយោគ។ បច្ចុប្បន្ននេះ ទីផ្សារMacadamiaនៅវៀតណាមចាប់ផ្ដើមរស់រវើកដោយមានការចូលរួមនៃប្រព័ន្ធអ្នកវិទ្យាសាស្រ្តផ្ទេរបច្ចេកវិទ្យាឲ្យកសិករ និងសហគ្រាសដាំកែច្នៃ នាំចេញ និងនាំចូល។ ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្ម វិនិយោគទុនអភិវឌ្ឍន៍បច្ចេកវិទ្យាអន្តរជាតិ(IDT International) និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិ-រុក្ខាថាញ់តី បានរៀបចំវេទិការក្រោមប្រធានបទ “ពង្រីកដើម Macadamiaដើម្បីគោលដៅធ្វើមានរបស់កសិករ ដែលនៅតំបន់ទិសពាយព្យនិងខ្ពង់រាប” នៅរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ។ វេទិការធំៗទាំងពីរនេះ បានបង្កើតចេញឱកាសពាណិជ្ជកម្មជូន គ្រួសារកសិករដែលដាំដើម Macadamia និងអង្គភាព នាំចូល កែច្នៃផលិតផលពីMacadamia។ ថ្មីៗនេះនៅហាណូយ មានព្រឹត្តិការណ៍ធំ Festival Macadamia ឆ្នាំ២០១៥ ទើបបានរៀបចំនៅហាណូយ ឧទេ្ទសនាមទៅដល់សហគមន៍អ្នកប្រើប្រាស់ផលិតផល ច្នៃពីMacadamia និងឱកាសវិនិយោគដាំប្រភេទដើមឈើនេះ។ ថ្នាក់ដឹកនាំក្រសួងជាច្រើន គណៈកម្មការមជ្ឈិម ថ្នាក់មូលដ្ឋាន អ្នកវិទ្យាសាស្រ្ត សហគ្រាសនិងវិនិយោគិនទាំងឡាយ ជួបគ្នាក្នុងវេទិការដើម្បីរួមពិភាក្សាស្វែងរកវិធានការដោះស្រាយ ឆ្ពោះទៅដល់ការអភិវឌ្ឍន៍នៃដើមMacadamiaដោយទូលំទូលាយ។ តាមបណ្ឌិតង្វៀនទ្រីង៉ុក ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ វិទ្យាសាស្រ្តបច្ចេកវិទ្យាកសិ-រុក្ខាថាញ់តី ដើមMacadamia គឺជាប្រភេទដើមឈើឧស្សាហកម្ម ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ទ្វេដង ទន្ទឹមនេះទ្វេជាបីបើប្រៀបនឹងដើមកាហ្វេ ដើមស្វាយចន្ទី។ ក្រោយជាង១០ឆ្នាំ នាំមកដាំនៅវៀតណាម ផ្ទៃដីដាំថ្មីសម្រេចជាង២០០០ហិតតា ហើយពូជដើម Macadamia មានជាង១០ប្រភេទ ដែលដាំសមស្របនឹងតំបន់ខ្ពង់រាបនិងទិសពាយព្យ។ គ្រាប់ Macadamiaបានប្រសិទ្ធនាមគឺជាមហាក្សត្រយានីគ្រាប់ស្ងួតដោយសារមានតម្លៃអាហារូបត្ថម្ភខ្ពស់និងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនអ្នកដាំ។ រូបថត៖តឹតសើន ផលិតផលគ្រាប់Macadamiaបានច្នៃដំបូងនិងខ្ចប់នៅវៀតណាម។ រូបថត៖តឹតសើន ផលិតផលម្សៅរក្សាស្បែកដែលបានចម្រាញ់យកពីគ្រាប់Macadamia។ រូបថត៖តឹតសើន ផលិតផលដែលបានធ្វើពីគ្រាប់ Macadamia។ រូបថត៖ឯកសារ រូបភាពគ្រាប់Macadamiaជាផលិតផលសម្រេចដែលបានតាំងបង្ហាញនៅ Festival Macadamia ឆ្នាំ២០១៥ ដែលបានប្រព្រឹត្តិឡើងនៅហាណូយ។ រូបថត៖តឹតសើន អតិថិជនប្រើសាកល្បងនៅម្សៅរក្សាស្បែក ដែលបានចម្រាញ់យកពីគ្រាប់ Macadamia។ រូបថត៖តឹតសើន អតិថិជនញ៉ាំគ្រាប់Macadamia នៅ Festival Macadamia ឆ្នាំ២០១៥ បានប្រព្រឹត្តិឡើងនៅហាណូយ។ រូបថត៖ តឹតសើន បច្ចុប្បន្ននេះ សហគ្រាសមួយចំនួនបានវិនិយោគទុនស៊ីជម្រៅទៅខាងវិស័យដាំ កែច្នៃ ពាណិជ្ជកម្មផលិតផលMacadamiaទាំងឡាយ ហើយបានលក់ដាច់ជាងគេនៅលើទីផ្សារ។ ធនាគារ TMCP ប្រៃសណីយ៍សម្ពន្ធវៀតណាម កំពុងអនុវត្តន៍គោលការណ៍ឲ្យកសិករខ្ចីប្រាក់១០ពាន់លានដុង ដើម្បីដាំប្រភេទដើមឈើនេះ។ ក្រុនហ៊ុនបាន CP Vinamacca ចូលរួមនិងអនុវត្តន៍គម្រោងការ ហ្វឹកហាត់ ផ្ទេរបច្ចេកទេសដាំ និងថែទាំដើមMacadamia ចំការបណ្ដុះពូជចំនួន៣បានសាងសង់ដោយមានទ្រង់ទ្រាយធំ ប្រចាំនៅស្រុកអៀនធ្វី(ខេត្តហ្វាប៊ិញ)ស្រុកក្រុងណាំង និងក្រុមហ៊ុនកាហ្វេ៧១៥B M’ Drak(ខេត្តដាក់ឡាក់)។ ក្រៅពីនោះ ក្រុមហ៊ុន CP Macadamia ខេត្តឌៀនបៀនបានពង្រាយគម្រោងការដាំព្រៃសេដ្ឋកិច្ចចំនួន៣.៤០០ហតិតា គួបផ្សំនឹងដាំដើម Macadamia នៅមូលដ្ឋានស្រុកត្វឹនយ៉ាវ ខេត្តឌៀនបៀន៕ អត្ថបទ៖ប៊ិចវឹក រូបថត៖តឹតសើន IDT

ដើមMacadamia គឺជាប្រភេទដើមឈើមួយប្រភេទយកគ្រាប់កំពុងបានស្រាវជ្រាវនិងដាំសាកល្បងជាង១០ឆ្នាំមកនេះ ស្ថិតនៅតំបន់ទិសពាយព្យនិងខ្ពង់រាប។ នេះគឺជាដំណាំមួយប្រភេទនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ ពីព្រោះ ដើមMacadamia សមស្របនឹងដីធ្លីធាតុអាកាសនៅតំបន់នេះ។ ដើមMacadamiaមានប្រសិទ្ធនាមជា “មហាក្សត្រយានីផ្លែស្ងួត” ព្រោះមានតម្លៃអាហារូបត្ថម្ភខ្ពស់ដាច់គេ ក៏ដូចជាក្លិន រសជាតិ មានលក្ខណៈពិសេស។ គ្រាប់ដើមMacadamia មូលដូចគ្រាប់មៀន ខាងក្នុងបណ្ដូលមានពណ៌ក្រែមទឹកដោះ និងរលើបរលោង មានរង្វាស់អង្កត់ផ្ចិតពី២ទៅដល់៣សង់ទីម៉ែត្រ។ គ្រាប់មានក្លិនក្រអូបទន់ដូចជាផ្លៃប៊ឺរ ដែលរលាយស្រាលនៅចុងអណ្ដាត ពេលដែលដាក់ចូលទៅក្នុងមាត់ ព្រោះផ្លែMacadamia មានបរិមាណជាតិខ្លាញ់ខ្ពស់ណាស់ ។ សព្វថ្ងៃនេះ Macadamiaនៅទីផ្សារវៀតណាម មានផលិតផលចំនួន៣២ប្រភេទ រួមមានបណ្តូលផ្លែMacadamiaធម្មជាតិ ឬក៏បានប្រឡាក់គ្រឿង គ្រាប់Macadamiaលីងឲ្យប្រេះសម្បកនិងមានរសជាតិពិសេសជាច្រើនទៀត ដូចជា៖លីងអំបិល មូតាត ទឹកឃ្មុំ ជីអង្កាម ខ្ទឹមម្ទេស ជីក្រអូប កាហ្វេ សូកូឡាខ្មៅនិងស ឈើឯម។ល។ តាមស្ថិតិរបស់សមាគមផ្លែឈើ និងផ្លែឈើសំងួតពិភពលោក(INC)ឆ្នាំ២០១២ សរុបបរិមាណផលផ្លែMacadamiaទូទាំងពិភពលោក សម្រេចបាន១៤៥.០០០តោន (គ្រាប់នៅទាំងសំបក)ស្មើ នឹង៧២៨លានដុល្លារអាមេរិក។ ទីផ្សារផ្លែMacadamiaនៅទ្វីបអាស៊ីកំពុងកើនឡើងយ៉ាងខ្លាំង។ នៅឆ្នាំ២០១៤ បានទទួលស្គាល់នូវការកើនឡើងបង្គួរ នៃទីផ្សារចិននិងតៃវ៉ាន។ តាមការវាយតម្លៃរបស់INC វៀតណាមគឺជាប្រទេសដែលមានតំបន់ធាតុអាកាស និងដីធ្លីសមស្រប ដើម្បីអភិវឌ្ឍន៍ប្រភេទដំណាំពិសេសនេះ។ ដើមMacadamiaបានស្រាវជ្រាវនិងដាំសាកល្បងជាង១០ឆ្នាំមកនេះ។ តាមការស្រាវជ្រាវ បានកំណត់ច្បាស់២តំបន់ គឺតំបន់នៅទិសពាយព្យនិងខ្ពង់រាប ដោយមានធាតុអាកាសអំណោយផលឲ្យដើមMacadamia។ ធាតុអាកាសនៅតំបន់ទាំងពីរនេះ គឺមានអាកាសធាតុត្រជាក់នៅនិទាឃរដូវ(១៤ដល់១៧អង្សាសេ) នេះគឺជាលក្ខណៈត្រូវការ ដើម្បីឲ្យដើមMacadamiaចេញផ្កា ហើយមិនមានភ្លៀងធ្លាក់ គឺជាលក្ខណៈងាយស្រួលមួយដើម្បីផ្ការោយលំអងនិងជាប់ផ្លែ។ ចាប់ពីឆ្នាំ១៩៩៤ ដើមMacadamia បានយកដាំសាកល្បងនៅខេត្តដាក់ឡាក់ សើនឡា។ ឈើដែលបន្សាំ ក្រោយពីដាំបានពី៣ទៅដល់៤ឆ្នាំ ទើបផ្តល់ផ្លែជាលើកដំបូង ដល់ឆ្នាំទី៧ពេលដើមវាពេញរូបសណ្ឋានហើយ គឺមួយហិតតាអាចផ្ដល់ផ្លែជាង១០តោន ស្មើនឹង៣ទៅដល់៤តោនគ្រាប់។ ដើមពូជMacadamia។ រូបថត៖តឹតសើន ចំការបណ្ដុះកូនឈើMacadamiaស្ថិតនៅខេត្តឌៀនបៀន។ រូបថត៖ឯកសារ ដើមMacadamiaនៅខេត្តឌៀនបៀននាំមកបរិមាណផលខ្ពស់។ រូបថត៖ឯកសារ ផ្លែMacadamiaដាំនៅតំបន់ទិសពាយព្យនៃប្រទេសវៀតណាម។ រូបថត៖ឯកសារ គ្រាប់ Macadamia ដែលបានប្រមូលផលនៅវៀតណាម។ រូបថត៖តឹតសើន អនុក្រឹត្យលេខ២១០/២០១៣/NĐ-CPកំណត់ថា៖ គំរោងការដាំMacadamiaទាំងឡាយ ដែលមានទ្រង់ទ្រាយចាប់ពី៥០ហិតតាឡើងទៅ បានថវិការរដ្ឋជំនួយ១៥លានដុងក្នុងមួយហិតតា ជំនួយកសាងមូលដ្ឋានផលិត ដើមពូជMacadamia ដោយទ្រង់ទ្រាយ៥០០.០០០ដើមក្នុងមួយឆ្នាំ លើសពីនេះគឺកម្រិតប្រាក់ឧបត្ថម្ភវិនិយោគទុនអតិបរិមា៧០%នៃទុនចំណាយវិនិយោគ។ បច្ចុប្បន្ននេះ ទីផ្សារMacadamiaនៅវៀតណាមចាប់ផ្ដើមរស់រវើកដោយមានការចូលរួមនៃប្រព័ន្ធអ្នកវិទ្យាសាស្រ្តផ្ទេរបច្ចេកវិទ្យាឲ្យកសិករ និងសហគ្រាសដាំកែច្នៃ នាំចេញ និងនាំចូល។ ក្នុងឆ្នាំ២០១៤ ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្ម វិនិយោគទុនអភិវឌ្ឍន៍បច្ចេកវិទ្យាអន្តរជាតិ(IDT International) និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិ-រុក្ខាថាញ់តី បានរៀបចំវេទិការក្រោមប្រធានបទ “ពង្រីកដើម Macadamiaដើម្បីគោលដៅធ្វើមានរបស់កសិករ ដែលនៅតំបន់ទិសពាយព្យនិងខ្ពង់រាប” នៅរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញ។ វេទិការធំៗទាំងពីរនេះ បានបង្កើតចេញឱកាសពាណិជ្ជកម្មជូន គ្រួសារកសិករដែលដាំដើម Macadamia និងអង្គភាព នាំចូល កែច្នៃផលិតផលពីMacadamia។ ថ្មីៗនេះនៅហាណូយ មានព្រឹត្តិការណ៍ធំ Festival Macadamia ឆ្នាំ២០១៥ ទើបបានរៀបចំនៅហាណូយ ឧទេ្ទសនាមទៅដល់សហគមន៍អ្នកប្រើប្រាស់ផលិតផល ច្នៃពីMacadamia និងឱកាសវិនិយោគដាំប្រភេទដើមឈើនេះ។ ថ្នាក់ដឹកនាំក្រសួងជាច្រើន គណៈកម្មការមជ្ឈិម ថ្នាក់មូលដ្ឋាន អ្នកវិទ្យាសាស្រ្ត សហគ្រាសនិងវិនិយោគិនទាំងឡាយ ជួបគ្នាក្នុងវេទិការដើម្បីរួមពិភាក្សាស្វែងរកវិធានការដោះស្រាយ ឆ្ពោះទៅដល់ការអភិវឌ្ឍន៍នៃដើមMacadamiaដោយទូលំទូលាយ។ តាមបណ្ឌិតង្វៀនទ្រីង៉ុក ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ វិទ្យាសាស្រ្តបច្ចេកវិទ្យាកសិ-រុក្ខាថាញ់តី ដើមMacadamia គឺជាប្រភេទដើមឈើឧស្សាហកម្ម ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ទ្វេដង ទន្ទឹមនេះទ្វេជាបីបើប្រៀបនឹងដើមកាហ្វេ ដើមស្វាយចន្ទី។ ក្រោយជាង១០ឆ្នាំ នាំមកដាំនៅវៀតណាម ផ្ទៃដីដាំថ្មីសម្រេចជាង២០០០ហិតតា ហើយពូជដើម Macadamia មានជាង១០ប្រភេទ ដែលដាំសមស្របនឹងតំបន់ខ្ពង់រាបនិងទិសពាយព្យ។ គ្រាប់ Macadamiaបានប្រសិទ្ធនាមគឺជាមហាក្សត្រយានីគ្រាប់ស្ងួតដោយសារមានតម្លៃអាហារូបត្ថម្ភខ្ពស់និងនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនអ្នកដាំ។ រូបថត៖តឹតសើន ផលិតផលគ្រាប់Macadamiaបានច្នៃដំបូងនិងខ្ចប់នៅវៀតណាម។ រូបថត៖តឹតសើន ផលិតផលម្សៅរក្សាស្បែកដែលបានចម្រាញ់យកពីគ្រាប់Macadamia។ រូបថត៖តឹតសើន ផលិតផលដែលបានធ្វើពីគ្រាប់ Macadamia។ រូបថត៖ឯកសារ រូបភាពគ្រាប់Macadamiaជាផលិតផលសម្រេចដែលបានតាំងបង្ហាញនៅ Festival Macadamia ឆ្នាំ២០១៥ ដែលបានប្រព្រឹត្តិឡើងនៅហាណូយ។ រូបថត៖តឹតសើន អតិថិជនប្រើសាកល្បងនៅម្សៅរក្សាស្បែក ដែលបានចម្រាញ់យកពីគ្រាប់ Macadamia។ រូបថត៖តឹតសើន អតិថិជនញ៉ាំគ្រាប់Macadamia នៅ Festival Macadamia ឆ្នាំ២០១៥ បានប្រព្រឹត្តិឡើងនៅហាណូយ។ រូបថត៖ តឹតសើន បច្ចុប្បន្ននេះ សហគ្រាសមួយចំនួនបានវិនិយោគទុនស៊ីជម្រៅទៅខាងវិស័យដាំ កែច្នៃ ពាណិជ្ជកម្មផលិតផលMacadamiaទាំងឡាយ ហើយបានលក់ដាច់ជាងគេនៅលើទីផ្សារ។ ធនាគារ TMCP ប្រៃសណីយ៍សម្ពន្ធវៀតណាម កំពុងអនុវត្តន៍គោលការណ៍ឲ្យកសិករខ្ចីប្រាក់១០ពាន់លានដុង ដើម្បីដាំប្រភេទដើមឈើនេះ។ ក្រុនហ៊ុនបាន CP Vinamacca ចូលរួមនិងអនុវត្តន៍គម្រោងការ ហ្វឹកហាត់ ផ្ទេរបច្ចេកទេសដាំ និងថែទាំដើមMacadamia ចំការបណ្ដុះពូជចំនួន៣បានសាងសង់ដោយមានទ្រង់ទ្រាយធំ ប្រចាំនៅស្រុកអៀនធ្វី(ខេត្តហ្វាប៊ិញ)ស្រុកក្រុងណាំង និងក្រុមហ៊ុនកាហ្វេ៧១៥B M’ Drak(ខេត្តដាក់ឡាក់)។ ក្រៅពីនោះ ក្រុមហ៊ុន CP Macadamia ខេត្តឌៀនបៀនបានពង្រាយគម្រោងការដាំព្រៃសេដ្ឋកិច្ចចំនួន៣.៤០០ហតិតា គួបផ្សំនឹងដាំដើម Macadamia នៅមូលដ្ឋានស្រុកត្វឹនយ៉ាវ ខេត្តឌៀនបៀន៕ អត្ថបទ៖ប៊ិចវឹក រូបថត៖តឹតសើន IDT