សក្តានុពលមូលដ្ឋាន

ដានភឿងឆ្ពោះទៅរកស្រុកជនបទថ្មីដំបូងបង្អស់របស់ហាណូយ

បួនឆ្នាំ ក្រោយពីការអនុវត្តកម្មវិធីទី០២ របស់គណៈកម្មការបក្សនៃរដ្ឋធានីហាណូយ ស្តីពី “ការ​អភិវឌ្ឍន៍​កសិកម្ម កសាងជន​បទថ្មី លើក​កម្ពស់​រាល់ជំហាន​នូវជីវភាព​រស់នៅ​របស់កសិករ ក្នុង​ដំណាក់​កាល ២០១១-២០១៥” ដានភឿងសព្វថ្ងៃ​ជាស្រុកនាំមុខ​ក្នុង​ទីក្រុង ពីចំនួន​ឃុំ​សម្រេច​ស្តង់​ដាជន​បទ​ថ្មី (១៣/១៥ឃុំ) ហើយកំពុង អនុវត្ត​វិធានការ​ជាច្រើន តស៊ូ​ដើម្បី​ក្លាយ​ជា​ស្រុក​ជន​បទ​​ថ្នីដំបូង​បង្អស់របស់​រដ្ឋ​ធានី។

តាម​លោកង្វៀនតឹក​ថាំង លេខាធិការនៃគណៈកម្ម​ធិការស្រុក​ដានភឿង គឺតាំងពី​ឆ្នាំ២០១១ បណ្តា​​ស្ថាប័ន​​មុខ​ងា​របស់​ស្រុក​ដំណើរ​ការជាក់​ស្តែង ដូចការ​តាម​ដាន ទីប្រជុំជន​នីមួយៗ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​លំ​បាក​​ឲ្យ​ទាន់​​ពេល​​វេលា   ពេលបញ្ហាដែល​ពាក់ព័ន្ធ​កើតមាន​ឡើងដោយ​ចៃដន្យ​ក្នុង​ការអនុវត្ត​កម្មវិធីទី​០២ ។ ថ្នាក់​​ដឹក​នាំ​ស្រុក​​បាន​បែងចែក​ភារកិច្ច​ជាក់ស្តែង​ដល់រាល់​បណ្តា គណៈកម្មការ ផ្នែក ឯកជន ណែនាំឃុំ ភូមិ​​បន្ត​​អនុវត្ត​ភារ​កិច្ច​។ ស្រុក​នៅមាន​គោលន​យោបាយ​លើក​ទឹក​ចិត្ត ផ្តល់​បណ្ណសរ​សើរនិងជូន​រង្វាន់​ដល់សមូហ​ភាព ឯក​ជន​​​ដែល​មានស្នាដៃនៅ​ក្នុង​ភូមិ និងទីប្រជុំជន​នីមួយៗ។ល។ ដូច្នេះ ទើបដំ​ណើរ​ការកសាង​ជនបទ​ថ្មី នៅ​​លើ​ភូមិ​​សាស្រ្ត​​ស្រុក​ធានាបាន​។ បណ្តា​ឃុំក្រោយ​ពេលបាន​ទីក្រុង​ទទួលស្គាល់​ជាឃុំសម្រេច​ស្តង់ដាជន​បទ​ថ្មី ម្ចាស់​​ការ​ដកពិសោធន៍ ​ដើម្បីបន្តលើកកម្ពស់គុណភាព​បណ្តាលក្ខណៈវិច្ឆ័យ​ដែលបានសម្រេច ពង្រឹង​និង​បណ្តា​​លក្ខណៈ​វិច្ឆ័យ​​មូលដ្ឋាន​​ឲ្យ​ពេញលេញ។

មក​ដល់សព្វថ្ងៃនេះ ទូទាំងស្រុកដានភឿង បានបង្វែដីដាំស្រូវជាង៩៥០ហិកតា ទៅ​ជាដី​ដាំដំ​ណាំ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ចខ្ពស់ដូចជា៖ ផ្កា បន្លែ ឈើហូបផ្លែ បង្កើន​តម្លៃ​ផលិត​កសិកម្ម​ឡើង​ដល់​១៦០​-២៥០​លាន​ដុង​ក្នុង​មួយ​ហិក​តា។ ដានភឿងបានប្រមូលផ្តុំអភិវឌ្ឍន៍សេវាកម្ម ពាណិជ្ជកម្ម ចង្កោមឧស្សហកម្ម ដោយ​មាន​សហ​គ្រា​សមធ្យម​និងតូចជាង៥០០ ចង្កោម ឧស្សហកម្មនិងសិប្បកម្មមានចំនួន៦។ ទូទាំង​​ស្រុក​មាន​សហករណ៍​កសិកម្ម​​ចំនួន២១ សហករណ៍​ឧស្សហកម្ម​ចំនួន៨ សហករណ៍ដឹក​ជញ្ជូន​ចំនួន​មួយ និង​មូល​និធិ​​ឥណ​ទាន​​ប្រ​ជា​ជន​​ចំនួន៤ រួម​ចំណែក​ដោះស្រាយ​ការ​ងារ លើក​​កម្ពស់​​ប្រាក់​​ចំណូល​ឲ្យ​​ពលករ​ដែល​​រស់​នៅ​​ក្នុង​​និង​​ក្រៅ​ស្រុក​​រាប់​​រយនា​ក់។


ជ្រុងមួយនៃស្រុកដានភឿងសព្វថ្ងៃនេះ។

ស្រុកដានភឿងសព្វថ្ងៃ មានសាលារៀនគ្រប់កម្រិតដែលសម្រេចស្តង់ដាជាតិគឺ៣៥/៤៨ខ្នង។

អនុវត្តយន្តការទ្វារតែមួយនៅ ឃុំថ័រស្វឹន ស្រុកដានភឿង។

កំណត់​ការកសាងហេដ្ឋ​រចនាសម្ពន្ធសង្គម គឺជា​បុព្វបទដើម្បីកសាង​ជនបទ​ថ្មី ដាន​​ភឿង​ប្រ​មូល​​ប្រ​ភព​​កម្លាំង​ជា​​ច្រើន ដើម្បី​កសាង​ផ្លូវអន្តរ​ឃុំទាំង​៦ ផ្លូវ​ជាតិ​មាន​ចម្ងាយ​២២គីឡូម៉ែត្រ ផ្លូវ​​រត់​​តាម​ភូមិ​​មាន​​ចម្ងាយ​​១៣៦​គីឡូ​ម៉ែត្រ និងផ្លូវ​តភ្ជាប់វាល​ស្រែ​និង​វាលស្រែ​មានចម្ងាយ​៨០គីឡូម៉ែត្រ។ ផ្នែក​​អគ្គិសនី​​​នៅ​​បណ្តា​​ឃុំ​ក្នុង​​ភូមិ​សាស្រ្ត បានបណ្តាក់ទុន​កសាង​បណ្តាញ​អគិ្គសនី​ដែលមាន​តង់ស្យុង​មធ្យម ដែល​​ចម្ងាយ​​ចំនួន​​ជាង​​២៣៥​គីឡូ​​ម៉ែត្រ អគិ្គសនី​មានតង​ស្យុមទាប ដែល​ចម្ងាយចំនួន​ជាង១១១​គីឡូ​ម៉ែត្រ ស្ថានីយ៍​ត្រង់​ស្វូ​មាន​២៨​ស្ថានីយ៍ បង្កើន​​ស្ថានីយ៍ត្រង់​ស្វូ​ទាំងអស់​ឡើងដល់​២២៥ស្ថានីយ៍។ ដូច្នេះ​​ហើយ​​អត្រា​គ្រួសារ​​មាន​​អគិ្គសនី​​ប្រើ​ប្រាស់​​សម្រេច​​៩៩%។ បណ្តាញ​ប្រៃសនីយ៍​អភិវឌ្ឍន៍គ្រប់ទិសទី ឆ្លើយ​តប​​បាន​តម្រូវ​ការ​​ពី​ព័ត៌មាន​​របស់​​ប្រ​​ជា​ជន​​ក្នុង​​ស្រុក​។

ក្នុងស្រុកមានសាលារៀនគ្រប់កម្រិតដែល​សម្រេចស្តង់​ដាថ្នាក់ជាតិ​គឺ៣៥/៤៨ អគារវប្បធម៌ឃុំ១៥​ខ្នង អគារ​វប្បធម៌​​ភូមិ​និង​អគារប្រជុំជនមាន​៩៣ខ្នង និងទីលានកីឡាឃុំ​មាន១៥​កន្លែង។ ជាពិ​សេស ស្រុក​មាន​ទីផ្សារ​ដែល​​បាន​ឡើង​គម្រោង​មាន៧​កន្លែង ៤៥ភូមិ ១៣​ភូមិជនបទ ២១​ទីប្រជុំជន​ដែលសម្រេ​ចកិត្តនាម​វប្បធម៌ គ្រួសារ​​គ្រប់​ស្តង់ដាជាគ្រួសារ​វប្បធម៌​សម្រេច៨៩% ឃុំសម្រេច​១០០% ស្តង់ដាអនុវត្ត​ថ្នាក់​ជាតិ ស្តីពី​​ផ្នែក​សុខាភិ​​បាល​ថ្នាក់​​ឃុំ ។

លោកជូភូមី ជាប្រធានមន្ទីរ​កសិកម្មនិងអភិវឌ្ឍន៍ជ​នបទនៅហាណូយ​ដឹងថា៖ ដោយសារការ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​រួម​នឹង​អនុវត្តល្អ​នៅកម្មវិធីកាត់​បន្ថយភាព​ក្រីក្រ ទើបចំនួន​​គ្រួសារ​​ក្រីក្រ​​របស់​ស្រុក​​ដាន​​ភឿង​​បាន​ថយ​​ចុះ​យ៉ាង​ខ្លាំង។ បើប្រៀប​នឹងឆ្នាំ​២០១០ ចំនួន​គ្រួសារ​ក្រីក្រ​គឺមាន​៤.២៣៦គ្រួសារ (អត្រា​១២.២១%) តែមក​​ដល់​​ឆ្នាំ​២០១៤ ចំនួន​នេះនៃទូទាំង​ស្រុក​បានបន្ថយ​ចុះនៅ​៨៨០​គ្រួសារ​(អត្រា២.២%)។ អត្រា​​ពល​ករ​បាន​​ឆ្លង​​កាត់​វគ្គបណ្តុះបណ្តាលវិជ្ជា​ជីវៈ តាំងពី៣៥%នៅ​ឆ្នាំ២០១០ បង្កើនឡើង​៦១%នៅឆ្នាំ​២០១៤។ល។ ក្នុង​ដំណាក់​​កាល ២០១១-២០១៥ ស្រុកបាន​ដោះស្រាយការងារឲ្យព​លករជាងមួយរយនាក់ ដោយ​​អត្រា​ពល​ករ​ដែល​​មាន​ការ​ងារធ្វើ​ប្រចាំ​​ថ្ងៃសម្រេច​​ជិត៩៥%។

ផ្តើមពីការជោគ​ជ័យខាងលើ ស្រុក​ដានភឿង​កំពុង​​នៅក្នុង​ដំ​ណាក់​កាល​ធ្វើ​សម្រេច ​នូវសំណុំបែប​បទ​​ត្រួត​ពិនិត្យ ហើយ​ទទួល​​ស្គាល់​​ជាស្រុក​​សម្រេច​ស្តង់ដា​ជនបទ​​ថ្មីតាម​លក្ខខណ្ឌ៕


គ្រួសារបងប៊ុយតឹនតេប នៅភូមិថាបធឿង (ឃុំស៊ងភឿង ស្រុកដានភឿង) បានប្តេជ្ញាចិត្តចោលដំណាំស្រូវទៅដាំដើមឈើហូបផ្លែ ដែលមានប្រាក់ចំណូល ពី៣០០-៤០០លានដុងជារៀងរាល់ឆ្នាំ។

ល្ហុង ប្រភេទដើមឈើដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជូនប្រជាជននៅឃុំស៊ងភឿង។

ស្រុកបានបង្វែដីដាំស្រូវទៅជាដីដាំនូវប្រភេទផ្កា ដែលមានតម្លៃផលិតកសិកម្មឡើងដល់១៦០-២៥០លានដុងក្នុងមួយហិកតា។

ផលិតគ្រឿងឈើនាំចេញតាមបទដ្ឋានថ្មី ទំទើប។

សព្វថ្ងៃនៅលើភូមិសាស្រ្តស្រុកដានភឿងមានកូនគោចំនួន១០០០ក្បាល ក្នុងនោះមានគោយកទឹកដោះចំនួន២០០ក្បាល ចិញ្ចឹមប្រមូលផ្តុំជាចម្បងនៅឃុំភឿងឌីញ។

ស្រុកបានបង្វែដីដាំស្រូវជាង៩៥០ហិកតា ទៅជាដីដាំនូវប្រភេទដើមឈើដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា៖ ផ្កា បន្លែ ដើមឈើហូបផ្លែ បង្កើនតម្លៃផលិតកសិកម្មឡើងដល់១៦០-២៥០លានដុងក្នុងមួយហិកតា។

អត្ថបទ៖ ហ្វាងហា រូបថត៖ ហា្វងហា ឯកសារ


top