ព័ត៌មាន

ដាណឺម៉ាកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យកំណើនបៃតង

នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួបឯកអគ្គរដ្ឋទូតដាណឺម៉ាកលោក Kim Højlund Christensen ក្នុងឱកាសបញ្ចប់អាណត្តិការងារនៅវៀតណាម។
  រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងឯកអគ្គរដ្ឋទូតដាណឺម៉ាកលោក Kim Højlund Christensen (រូបថត៖ ស្ថានទូតដាណឺម៉ាក)  

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្ម និងការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់លោកឯកអគ្គរដ្ឋទូតក្នុងការអភិវឌ្ឍទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ វៀត ណាម - ដាណឺម៉ាក។ លោករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីទាញយកសក្តានុពលអតិបរមានៃកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ បរិស្ថាន កំណើនបៃតង ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងការជួបប្រាស្រ័យប្រជាជន។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Christensen ជឿជាក់ថា ទិសដៅសហប្រតិបត្តិការរបស់ដាណឺម៉ាកក្នុងវិស័យកំណើនបៃតងគឺស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់វៀតណាម ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិ បាល និងសហគមន៍អាជីវកម្មដាណឺម៉ាកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធ ភាពជាមួយវៀតណាមក្នុងវិស័យនេះ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរវៀតណាម និងដាណឺម៉ាកផងដែរ៕


top