ព័ត៌មាន

ដាណឺម៉ាកបន្តជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ថាមពលខ្យល់

នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ស្ថានទូតដាណឺម៉ាកប្រចាំវៀតណាមបាន សហការជាមួយក្រុមហ៊ុន Vestas រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ថាម ពលខ្យល់នៅវៀតណាម៖ ការវិនិយោគនិងចំណេញពីខ្យល់”។


លោកស្រី Charlotte Laursen ឯកអគ្គរដ្ឋទូត ដាណឺម៉ាកប្រចាំវៀតណាម (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ លោក Do Duc Quan អនុប្រធាននាយកដ្ឋានអគ្គីសនីនិង ថាមពលកកើតឡើងវិញ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមឲ្យដឹងថា ក្រសួងនឹងបន្តចេញផ្សាយយន្តការនានាដើម្បីលើកទឹកចិត្តការអភិវឌ្ឍន៍ ប្រភពថាមពលកកើតឡើងវិញ ក្នុងដំណាក់កាលថ្មី ស្រាវជ្រាវបច្ចេកវិទ្យា បណ្ដាញអគ្គីសនីឆ្លាត បច្ចេកទេសផ្ទុកបម្រុងថាមពលនិងសមត្ថភាពព្យាករណ៍។

នៅសិក្ខាសាលានេះដែរ លោកស្រី Charlotte Laursen ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំវៀតណាមអះអាងថា ដាណឺម៉ាក​នឹងជួយឧបត្ថម្ភដើម្បីវៀតណាមអាចទទួលបានគោលដៅអំពីថាមពលបៃតងក្នុងអនាគត ព្រមទាំងពង្រឹងទំនាក់ទំនងវៀតណាម-ដាណឺម៉ាក ក្នុងវិស័យថាមពលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top