ព័ត៌មាន

ដាក់ឲ្យអនុវត្តន៍សកម្មភាពដ៏មានអត្ថន័យជាច្រើននៅក្នុងខែមនុស្សធម៌ឆ្នាំ ២០២៣

ក្នុងខែមនុស្សធម៌ឆ្នាំនេះ សមាគមកាកបាទក្រហមគ្រប់ជាន់ថ្នាក់ ខិតខំចលនា តភ្ជាប់ សាងសង់ និងជួសជុលសំណង់ "ផ្ទះបាយស្អាត-បាយឆ្ងាញ់" ចំនួន ៦៣ កន្លែង នៅតាមសាលាមត្តេយ្យសិក្សា និងសាលាបឋមសិក្សា ដែលមានស្ថានភាពលំបាក ខ្លាំង; សាងសង់និងជួសជុលផ្ទះកាកបាទក្រហម ចំនួន ១១៥ ខ្នង ជូនប្រជានេសាទ ក្រីក្រ និងមានស្ថានភាពលំបាក។
ក្នុងឱកាសខែមនុស្សធម៌ឆ្នាំ ២០២៣ មជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបានបំផុសយុទ្ធនាការរៃអង្គាសមូលនិធិ “ពីក្រអៅបេះដូងរបស់យើងម្នាក់ៗ”។ (រូបភាព៖ nhandan.vn)

ខែមនុស្សធម៌ឆ្នាំ ២០២៣ ត្រូវបានដាក់ឲ្យដំណើរការក្នុងខែឧសភា ដោយប្រធានបទ "ពីក្រអៅបេះដូងរបស់យើងម្នាក់ៗ - រួមកម្លាំងគ្នាកសាងសហគមន៍មេត្តាធម៌"។ សកម្មភាពប្រកបដោយអត្ថន័យ និងជាក់ស្តែងជាច្រើនដើម្បីប្រជាជនត្រូវបាន អនុវត្តន៍នៅលើទូទាំងប្រទេស។ ក្នុងខែមនុស្សធម៌ឆ្នាំនេះ សមាគមកាកបាទក្រហមគ្រប់ជាន់ថ្នាក់ ខិតខំចលនា តភ្ជាប់ សាងសង់ និងជួសជុលសំណង់ "ផ្ទះបាយស្អាត-បាយឆ្ងាញ់" ចំនួន ៦៣ កន្លែង នៅតាមសាលាមត្តេយ្យសិក្សា និងសាលាបឋមសិក្សា ដែលមានស្ថានភាពលំបាក ខ្លាំង; សាងសង់ និងជួសជុលផ្ទះកាកបាទក្រហម ចំនួន ១១៥ ខ្នង ជូនប្រជានេសាទ ក្រីក្រ និងមានស្ថានភាពលំបាក។ ក្រៅពីនោះ ក៏មានសកម្មភាពផ្សេងទៀតដូចជាការជួយឧបត្ថម្ភរបរចិញ្ចឹមជីវិតដល់គ្រួសារអ្នកនេសាទក្រីក្រ; រៃអង្គាសមូលនិធិសម្រាប់ សកម្មភាពកាកបាទក្រហម រៀបចំសំណង់ ការងារមនុស្សធម៌ផងដែរ។ យោងតាម លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាម សមាគមក៏បាន បំផុសចលនា “មនុស្សល្អ ការងារល្អ - រួមកម្លាំងគ្នាកសាងសហគមន៍មេត្តាធម៌” ក្នុង គោលបំណងរីកសាយភាយសេចក្តីសប្បុរស លើកទឹកចិត្តអំពើល្អ រួមចំណែកកសាង របៀបរស់នៅវប្បធម៌ លើកតម្កើងតម្លៃមនុស្សធម៌ក្នុងសហគមន៍៖
“ជាមួយនឹងបេសកកម្មមនុស្សធម៌របស់ខ្លួន សមាគមកាកបាទក្រហមវៀតណាម បន្តបណ្តុះ និងបញ្ជូនសារដើម្បីឱ្យមនុស្សម្នាក់ៗក្នុងសង្គម តាមរយៈការងារទោះជា តូចតាចតែប៉ុណ្ណោះ ប៉ុន្តែនឹងបង្កើតឡើងកម្លាំងរីកសុះសាយក្នុងសង្គម ដើម្បីជួយ ឧបត្ថម្ភមុខសញ្ញាដែលជួបការលំបាក បង្ហាញពីស្មារតីជួយទំនុកបម្រុងគ្នាទៅវិញទៅ មកក្នុងសង្គម។ យើងខ្ញុំសង្ឃឹមថា មនុស្សដ៏ស្ងប់ស្ងាត់ទាំងនោះ និងការងារស្ងប់ស្ងាត់ ទាំងនោះនៅគ្រប់តំបន់លើទូទាំងប្រទេសនឹងត្រូវបានរកឃើញ ហើយពង្រីកបន្ថែមទៀត”។
ក្រោយរយៈពេល៥ឆ្នាំចាប់ពីការអនុវត្តខែមនុស្សធម៌មក សមាគមកាកបាទ ក្រហមគ្រប់ជាន់ថ្នាក់បានកៀងគរធនធានជាង ២ លានលានដុង ជួយឧបត្ថម្ភមនុស្ស ក្រីក្រនិងមនុស្សដែលជួបការលំបាកជាង ៤,៣ លាននាក់៕

top