បទយកការណ៍ឯកទេស

ឈើវៀតណាម - ឧស្សាហកម្មនាំចេញដែលមានតំលៃរាប់ពាន់លានដុល្លា

កំណើនគួរឱ្យចាប់អារម្មណ៍ជាបន្តបន្ទាប់ អស់រយៈពេលជាង  ២ ទសវត្សរ៍ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 នៅពេលដែលវិស័យសេដ្ឋកិច្ចភាគច្រើនបានរងផលប៉ះពាល់ ការនាំចេញឈើបន្តសម្រេចបាននូវតួលេខកំណើនលេចធ្លោ។ ជាមួយនឹងការចុះហត្ថលេខាប្រកបដោយជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីរបស់វៀតណាម យោងតាមអ្នកជំនាញជាច្រើន អត្ថប្រយោជន៍ផ្ទៃក្នុង - លក្ខណៈងាស្រួលខាងក្រៅ ដែលបានបង្កើត ពេលវេលាល្អ សម្រាប់ឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់វៀតណាម។


ឈើពីភូមិជាងឈើទៅកាន់ទីក្រុង

ឧស្សាហកម្មកែច្នៃឈើ និងគ្រឿងសង្ហារឹមរបស់វៀតណាមកំពុងអភិវឌ្ឍដូចសព្វថ្ងៃនេះ ប្រហែលជាមានមនុស្សតិចណាស់ដែលដឹងថា "គ្រាប់ពូជ" នៃឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារនេះបានមានការរីកចម្រើន នៅក្នុងភូមិប្រកបមុខរបរជាងឈើប្រពៃណីដែលមានអាយុកាលយូរមកហើយ ដែលនៅទីនោះមានសិប្បករដែលមានគំនិតច្នៃប្រឌិត និងដៃប៉ិនប្រសប់។

ក្នុងប្រវិត្តសាស្ត្របានចែងថា ភូមិ ឡាស្វៀន (La Xuyen)  (ឃុំ អៀននិញ ( Yen Ninh) ស្រុក អ៊ីអៀន (Y Yen) ខេត្ត ណាមឌីញ (Nam Dinh) ជាភូមិជាងឈើចំណាស់ជាងគេនៅប្រទេសវៀតណាម។ លោក និញហ៊ឹវហ៊ឹង (Ninh Huu Hung) គឺជាអ្នកបង្កើតនៃភូមិជាងឈើនេះ ។ បន្ទាប់ពីអមដំណើរស្តេច ឡេ ដាយហាញ (Le Dai Hanh) (ស្ថាបនិកនៃប្រទេស ដាយ កូវៀត (Dai Co Viet)) បានយាងទៅទស្សនាកាន់ភូមិ ឡាស្វៀន ( La Xuyen)  លោក ហ៊ឹង (Hung) បានសូមស្តេចជ្រើសរើសតំបន់នេះ ដើម្បីស្នាក់នៅ និងអភិវឌ្ឍភូមិជាងឈើ។  ដោយដៃដ៏ប៉ិនប្រសប់ លោក និញហ៊ឹវហ៊ឹង (Ninh Huu Hung) បានអភិវឌ្ឍមុខរបរឆ្លាក់ឈើ ដាំខ្យង ...ជាដើម ជាលើកដំបូងនៅប្រទេសវៀតណាម។

ឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន មុខរបរជាងឈើបានរីករាលដាលបន្តិចម្តងៗ ទៅកាន់តំបន់ជាច្រើននៅទូទាំងប្រទេស។ នោះជាមូលដ្ឋានសម្រាប់ការបង្កើតភូមិជាងឈើប្រពៃណីល្បីៗ របស់វៀតណាម នាពេលបច្ចុប្បន្ននេះ។

ក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ ជាងឈើវៀតណាមបានធ្វើផលិតផលដោយដៃទាំងស្រុង ចាប់ពីការចាំងឈើ រហូតដំណាក់កាលបង្កើតរូបរាងផលិតផល ដែលសុទ្ធតែពឹងផ្អែកលើភាពប៉ិនប្រសប់នៃដៃរបស់ពួកគេ។ ជាពិសេស ផលិតផលឈើនៅពេលនោះមិនទាន់ឆ្លងកាត់ដំណាក់កាលកែច្នៃជាវត្ថុធាតុដើមទេ ថែមទាំងការរចនាក៏មិនសូវសម្បូរបែបដែរ។


 
សិប្បករនៃភូមិជាងឈើប្រពៃណីរបស់វៀតណាមមានទេពកោសល្យ និងភាពច្នៃប្រឌិតរបស់ពួកគេបានឆ្លាក់ក្បួនរចនាដ៏ប្រណិត។
រូបថត៖ ថាញយ៉ាង / VNP



ចម្លាក់ព្រះពុទ្ធនៅភូមិចម្លាក់រូបសំណាក់ឈើ យឺយុ ( Du Du) (ឃុំ ថាញធូយ (Thanh Thuy) ស្រុក ថាញអ័រ (Thanh Oai) ទីក្រុងហាណូយ (Ha Noi))។
រូបថត៖៖ទ្រីញបូ /VNP

 

ផលិតផលពីភូមិសិប្បកម្ម ហាយមិញ (Hai Minh) ខេត្ត ណាមឌីញ (Nam Dinh) ផលិតផលទាំងស្រុងសុទ្ធតែធ្វើពីឈើធម្មជាតិដែលមានគុណភាពខ្ពស់។
រូបថត៖ ថាញយ៉ាង / VNP



ពីសំបកគុជខ្យង ជាងឈើនៅភូមិ ហាយមិញ (Hai Minh) បង្កើតរូបរាង ដើម្បីឱ្យមានសម្ភារៈភ្ជាប់ទៅនឹងផលិតផលឈើ។
រូបថត៖ ថាញយ៉ាង/VNP



ដំណាក់កាលបញ្ចប់ផលិតផលដាំខ្យង នៅភូមិជាងឈើ ហាយមិញ (Hai Minh)។ រូបថត៖ ថាញយ៉ាង/VNP


ផលិតផលឈើនៅភូមិជាងឈើ  ហាយមិញ (Hai Minh)មានផលិតផលជាច្រើនប្រភេទ ។ រូបថត៖ ថាញយ៉ាង/VNP


ផលិតផលនៃភូមិចម្លាក់ឈើប្រពៃណី ធៀតអឹង (Thiet Ung) ឃុំ វ៉ានហា (Van Ha) (ស្រុក ដុងអាញ (Dong Anh) ទីក្រុងហាណូយ (Ha Noi)។
រូបថត៖ ទ្រីញបូ /VNP



ក្បួនរចនាចម្លាក់ដ៏ប្រណិតនៅភូមិ វ៉ានហា (Van Ha) (ស្រុក ដុងអាញ (Dong Anh) ទីក្រុងហាណូយ (Ha Noi)។ រូបថត៖ ខាញឡុង/VNP


ផ្ទះចាស់នៅស្រុក គូជី (Cu Chi) (ទីក្រងហូជីមិញ) (Ho Chi Minh) បានសាងសង់ដោយជាងឈើនៅភូមិសិប្បកម្មចាងសើន (Chang Son)
(ហាណូយ) (Ha Noi)។ រូបថត៖ ង្វៀនយ៉ាង

 
 
ទីផ្សារនាំចេញសំខាន់ៗនៃឧស្សាហកម្មកែច្នៃឈើខេត្តប៊ិញយឿង (Binh Duong) កំពុងកើនឡើងយ៉ាងខ្លាំង។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២១ ទីផ្សារអាមេរិកស្មើជាង ៦៥% នៃទំហំនាំចេញឈើសរុបរបស់ខេត្ត  ប៊ិញយឿង (Binh Duong) ដែលកើនឡើង ៨១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០; ទីផ្សារហុងកុង (នៃប្រទេសចិន) ស្មើនឹង ៨.៥%, កើនឡើងជាង ៤៧%; ទីផ្សារតៃវ៉ាន់ (ចិន) មានចំនួន ៥,៦% កើនឡើង ៤៣%។
 
នេះបើតាមលោក ដៀន ក្វាងហៀប (Dien Quang Hiep) - ប្រធានសមាគមឈើខេត្ត ប៊ិញយឿង (Binh Duong)
 
រហូតដល់សតវត្សទី ១៩ ដោយការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាងឈើនៅក្នុងភូមិជាងឈើមានការផ្លាស់ប្តូរដ៏អស្ចារ្យ។ ដោយផ្អែកលើគុណសម្បត្តិដែលមានគឺដៃប៉ិនប្រសប់ ការ​ផលិតផលិតផលឈើមានភាពរហ័សរហួន ប្រើប្រាស់បានយូរ និងការរចនាកាន់តែសម្បូរបែប ឈានដល់កម្រិតល្អប្រសើរ បំពេញ​តម្រូវការរបស់អតិថិជន នៅ ទីផ្សារ។

នៅពេលនោះ មុខរបរជាងឈើប្រពៃណីវៀតណាមបានអភិវឌ្ឍទាំង​​គុណភាព និងបរិមាណ ដែលបានគេស្គាល់ជាឧស្សាហកម្មកែច្នៃឈើ។ ភូមិជាងឈើក៏ចាប់ផ្តើមប្រែប្រួលផ្លាស់ប្តូរ ដើម្បីឆ្លើយតបនឹងតំរូវការផ្សេងៗ ទៀតនៅទីផ្សារ។

ភូមិជាងឈើនីមួយៗ មានផលិតផលសំខាន់មួយចំនួន ដើរតាមទិសដៅនូវផលិតជំនាញខាងផលិតផលមួយចំនួន និងផ្តោតលើតម្រូវការផ្សេងៗ នៃទីផ្សារ។

ប្រសិនបើភូមិជាងឈើ ឡាស្វៀន (La Xuyen) ( ស្រុកអ៊ីអៀន (Y Yen) ខេត្តណាមឌីញ ( Nam Dinh)) បានចាត់ទុកថា ជាកន្លែងប្រមូលផ្តុំស្នាដៃល្អនៃការឆ្លាក់ឈើរបស់វៀតណាម ដោយមានផលិតផលឈើឈានដល់ភាពល្អប្រសើរពិតប្រាកដ។ ភូមិជាងឈើក្នុងទីក្រុងហាណូយ (Ha Noi) សំដៅលើតម្រូវការដ៏ជាក់លាក់នៃទីផ្សារ។ ភូមិសិប្បកម្មនីមួយៗ មានផលិតផលពិសេសមួយចំនួន ដូចជា ភូមិជាងឈើ វ៉ានដៀម (Van Diem)  (ស្រុក ថាញអ័រ)Thanh Oai) ល្បីល្បាញខាងផលិតតុ កៅអី ដែលស្មើនឹង 80% នៃបរិមាណផលិតផលសរុបរបស់ភូមិជាងឈើនេះ។ ភូមិជាងឈើ លានហា (Lien Ha) (ស្រុក ដានភឿង (Dan Phuong)) បានគេចាត់ទុកថាជាភូមិជាងឈើល្បីល្បាញ ដោយការផលិតគ្រឿងសង្ហារិម ដូចជា គ្រែ ទូខោអាវ ទូទូរទស្សន៍ តុឈើ និងកៅអីគ្រប់ប្រភេទ។ល។ ភូមិជាងឈើ ចាងសើន (Chang Son) (ស្រុក ថាចថីត (Thach That)) គឺជាភូមិដ៏ល្បីល្បាញមួយ ដោយការកសាងផ្ទះឈើបុរាណ នៅតំបន់ដីសណ្តខាងជើង ដែលមានសំណង់ជាងច្រើនឈានដល់ចំណុចកំពូលនៃសិល្បៈស្ថាបត្យកម្មឈើរបស់ប្រទេសវៀតណាម។ ភូមិជាងឈើ ហ៊ឹវបាំង (Huu Bang) (ស្រុក គ្វឹកអ័រ (Quoc Oai) ល្បីខាងផលិតផលឈើដែលបានប្រើប្រាស់ក្នុងផ្ទះ។


ខណៈពេលដែលភូមិជាងឈើហាណូយ (Ha Noi) មាននិន្នាការផ្តល់នូវគ្រឿងសង្ហារឹមទំនើប ភូមិជាងឈើ មីស្វៀន (My Xuyen) (ទីក្រុងហ្វេ (Hue)) ល្បីល្បាញសម្រាប់ផលិតផលឆ្លាក់ឈើដែលជាលក្ខណៈពិសេសស្ថាបត្យកម្មណៃទីក្រុង ហ្វេ (Hue) ឬដូចជាភូមិជាងឈើ គីមបូង ( Kim Bong) (ខេត្ត ក្វាងណាម (Quang Nam)) ដែលល្បីល្បាញដោយសារផលិតផលចម្លាក់ឈើ។

ដោយនិន្នាការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ ពិភពលោក ងាកមកប្រើប្រាស់វត្ថុដែលមានសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ផលិតផលធ្វើពីឈើកំពុងលូនចូលក្នុងកន្លែងកាន់តែច្រើន នៅក្នុងជីវិតរបស់មនុស្ស។ នេះគឺជា "ពេលវេលា" សម្រាប់ឧស្សាហកម្មកែច្នៃឈើរបស់វៀតណាម ជាមួយនឹងគុណសម្បត្តិដែលស្រាប់មាន ដើម្បីបោះជំហានកាន់តែឆ្ងាយ និងបង្កើតទំនុកចិត្ត ដើម្បីដណ្តើមយកទីផ្សារនៅទូទាំង ៥ ទ្វីប។

ឈីវៀតណាមនិងការបោះជំហានកាន់តែឆ្ងាយដែលឈានចូលក្នុងទីផ្សារបរទេស

ពីអាជីវកម្មឈើតូចៗ ដែលកំពុងដំណើរការនៅក្នុងភូមិសិប្បកម្ម វៀតណាមឥឡូវនេះមានក្រុមហ៊ុនកែច្នៃឈើធំៗដែលមានចំណូល​ពីការនាំចេញរាប់រយលានដុល្លារក្នុងមួយឆ្នាំ។ ទាំងនេះគឺជាកត្តាដែលធ្វើឲ្យឧស្សាហកម្មឈើតែងតែរីកចម្រើនគួរឲ្យចាប់អារម្មណ៍ ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមក។ 

យោងតាមលោក ដៀន ក្វាងហៀប ( Dien Quang Hiep) ប្រធានសមាគមឈើខេត្តប៊ិញយឿង ( Binh Duong) ទីផ្សារនាំចេញសំខាន់នៃឧស្សាហកម្មកែច្នៃឈើខេត្ត ប៊ិញយឿង (Binh Duong) មានការកើនឡើងយ៉ាងខ្លាំង។ ទីផ្សារអាមេរិកមានចំនួនជាង ៦៥ % នៃទំហំនាំចេញឈើសរុបរបស់ខេត្ត ប៊ិញយឿង (Binh Duong) កើនឡើង ៨១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០; ទីផ្សារហុងកុង (ចិន) មានចំនួន ៨.៥% កើនឡើងជាង ៤៧%; ទីផ្សារតៃវ៉ាន់ (ចិន) ស្មើនឹង ៥,៦% កើនឡើង ៤៣%។

ការដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ចូលជាធរមានជាផ្លូវការ ចាប់ពីខែសីហា ឆ្នាំ ២០២០ ឧស្សាហកម្មឈើរបស់វៀតណាមនិយាយរួម និងឧស្សាហកម្មកែច្នៃ និងនាំចេញឈើរបស់ខេត្ត ប៊ិញយឿង (Binh Duong) ជាពិសេសគឺមានការរំពឹងទុកអវិជ្ជមានជាច្រើនអំពីការនាំចេញទៅកាន់បណ្តាក្នុងប្រទេសនៃសហភាពអឺរ៉ុប។

នៅដើមឆ្នាំ ២០២១ សហគ្រាសកែច្នៃនិងនាំចេញគ្រឿងសង្ហារឹមរបស់ខេត្ត ប៊ិញឌីញ (Binh Dinh) បានចុះហត្ថលេខាលើការបញ្ជាទិញរហូតដល់ចុងត្រីមាសទី ៣ ឆ្នាំ ២០២១។ លោក ងវ៉ាន់តុង (Ngo Van Tong) នាយកនៃមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ប៊ិញឌីញ ( Binh Dinh) បានឲ្យដឹងថា បច្ចុប្បន្ននេះ ផលិតផលឈើ ខេត្ត ប៊ិញឌីញ (Binh Dinh) បាននាំចេញដោយផ្ទាល់ទៅកាន់ទ្វីបចំនួន ៥ ដែលមានប្រទេសនិងដែនដីចំនួន ៧០។ ភាគច្រើនគឺការនាំចេញទៅអឺរ៉ុប អូសេអានី អាមេរិក អាស៊ី និងអាហ្វ្រិក។


រោងជាងកែច្នៃឈើនៅរោងចក្ររបស់ក្រុមហ៊ុន ឡឹមហ័ងផាត (Lam Hoang Phat) នៅមណ្ឌលឧស្សាហកម្ម តាមភឿក (Tam Phuoc)
(ខេត្ត ដុងណាយ (Dong Nai))។ រូបថត៖ VNP







ខ្សែសង្វាក់ផលិតជ្រុញនិងឧបករណ៍ប្រើប្រាស់ក្នុងផ្ទៃរបស់ក្រុមហ៊ុនភាគហ៊ុនកែច្នៃឈើ ឌឹកថាញ (Duc Thanh) (ទីក្រុង ហូជីមិញ)។
រូបថត៖ ថុងហាយ/VNP













Cផលិតផលសម្ភារៈសិក្សា និងប្រដាប់ក្មេងលេងរបស់ក្រុមហ៊ុនភាគហ៊ុនកែច្នៃឈើ ឌឹកថាញ (Duc Thanh) (ទីក្រុង ហូជីមិញ) កំពុងពេញនិយមលើទីផ្សារពិភពលោក។ រូបថត៖ ថុងហាយ/VNP

ឈើ ឌឹកថាញ (Duc Thanh) គឺជាសហគ្រាសនាំចេញវត្ថុប្រើប្រាស់និងឧបករណ៍ក្នុងផ្ទះបាយ ប្រដាប់ក្មេងលេងរបស់ទីក្រុងហូជីមិញ (Ho Chi Minh)។ ក្នុងឆ្នាំ ២០២០ ថ្វីត្បិតតែឥទ្ធិពលនៃជំងឺរាតត្បាត Covid- ១៩ ក៏ដោយ ប៉ុន្តែ ឈើ ឌឹកថាញ (Duc Thanh) សម្រេចបានប្រាក់ចំណូលចំនួន ៤០០ ពាន់លានដុង កើនឡើង ១៩ % បើធៀបនឹងឆ្នាំ ២០១៩។ 

លោក ង្វៀនគ្វឹកខាញ (Nguyen Quoc Khanh) ប្រធានសមាគមសិប្បកម្ម និងកែច្នៃឈើទីក្រុងហូជីមិញ (Ho Chi Minh) បានឲ្យដឹងថា ផលិតផលឈើរបស់វៀតណាមមានវត្តមាននៅក្នុងប្រទេស និងដែនដីជាង ១២០ ជុំវិញពិភពលោក ប៉ុន្តែនៅតែមានកន្លែងសម្រាប់នាំចេញផលិតផលឈើកែច្នៃ និងគ្រឿងសង្ហារឹម​នៅតែមានទំហំធំណាស់។

គិតត្រឹមដើមខែសីហា ឆ្នាំ ២០២១ ឈើ ឌឹកថាញ (Duc Thanh) បានទទួលការបញ្ជាទិញនាំចេញដែលមានតម្លៃសរុបប្រហែល ១៦ លានដុល្លារអាមេរិក និងបានសម្រេចបាន ៩៥ % នៃផែនការអំពីការបញ្ជាទិញពេញមួយឆ្នាំ ២០២១ ។

យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាមបច្ចុប្បន្នជាប្រទេសមួយក្នុងចំណោមប្រទេសសំខាន់ៗ ទាំងបួនដែលផ្គត់ផ្គង់វត្ថុនិងឧបករណ៍ប្រើប្រាស់និងគ្រឿងសង្ហារឹមក្នុងផ្ទះបាយ ដល់សហភាពអឺរ៉ុប ក៏ដូចជាប្រទេសផ្គត់ផ្គង់គ្រឿងសង្ហារឹមផ្ទះបាយធំជាងគេទីប្រាំបីនៅក្នុងទីផ្សារនេះ។ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ចូលជាធរមានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព សហគ្រាសរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវតម្លៃនិងទីផ្សារនៃគ្រឿងសង្ហារឹមឈើរបស់​វៀតណាម នៅក្នុងទីផ្សារនេះ។

លោក ដូស្វឹនឡាប (Do Xuan Lap) ប្រធានសមាគមឈើនិងរុក្ខផលវៀតណាមបានមានប្រសាសន៍ថា ឧស្សាហកម្មកែច្នៃឈើបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏រឹងមាំ បង្កើតបានជាទ្រង់ទ្រាយធំទាំងផលិតកម្ម និងការនាំចេញ។ បច្ចុប្បន្ន ប្រទេសទាំងមូលមានអាជីវកម្ម និងគ្រួសារជិត ៥០០០ ដែលកំពុងវិនិយោគលើការផលិត និងកែច្នៃគ្រឿងសង្ហារឹមឈើសម្រាប់ការនាំចេញ។

ឧស្សាហកម្មកែច្នៃឈើ និងគ្រឿងសង្ហារិមត្រូវបានចាត់ទុកថាជាវិស័យមួយក្នុងចំណោមបណ្តាវិស័យដែលរីកចម្រើនលឿនបំផុតនៃឧស្សាហកម្មកសិកម្មរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ។ ជាពិសេសនេះគឺជាឧស្សាហកម្មដែលសម្រេចបាននូវគោលដៅទាំងបី ក្នុងដំណើរការអភិវឌ្ឍន៍គឺសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខសង្គម នេះបើយោងតាមលោក ង្វៀន តុនគ្វៀន (Nguyen Ton Quyen) ក្រុមប្រឹក្សាប្រឹក្សាសមាគមឈើ និងរុក្ខាផលវៀតណាម។


ក្រុមហ៊ុនភាគហ៊ុន  Woodsland (ស្រុក មេលីញ (Me Linh - ទីក្រុងហាណូយ) មានជំនាញក្នុងការផលិតគ្រឿងសង្ហារឹមឈើដែលមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។ រូបថត៖ កុងដាត/VNP
 

ផលិតឈើកៅស៊ូសម្រាប់នាំចេញនៅខេត្ត ប៊ិញយឿង ( Binh Duong)។ រូបថត៖ ឡេកឿង/VNP


ដំណាក់កាលវេចខ្ចប់ផលិតផល នៅក្រុមហ៊ុនភាគហ៊ុន Woodsland ។ រូបថត៖ កុងដាត/VNP


ផលិតផលប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុនផលិតគ្រឿងសង្ហរឹមធ្វើពីឈឺគឺអូក ឡឹមហ័ងផាត (Lam Hoang Phat) ទីក្រុងហូជីមិញ (Ho Chi Minh) ។
រូបថត៖ គីមភឿង/VNP



ផលិតផលប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុនភាគហ៊ុន Woodsland ។ រូបថត៖ កុងដាត/VNP
 

គោលដៅបរិស្ថាន អស់រយៈពេលជាច្រើនឆ្នាំ សហគ្រាសកែច្នៃឈើរបស់វៀតណាមភាគច្រើនបានប្រើប្រាស់ឈើព្រៃដាំ មិនសូវប្រើឈើធម្មជាតិទេ។ ដូច្នេះហើយបានរួមចំណែកដល់ការការពារនិងពង្រីកព្រៃទំហំឈើធម្មជាតិ។ មេគុណនៃការគ្របដណ្តប់ព្រៃឈើរបស់​វៀតណាម​ឥឡូវនេះបានឈានដល់ជាង ៤១% ដែលជាប់ចំណាត់ថ្នាក់ទី ១ នៅអាស៊ីអាគ្នេយ៍។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចឧស្សាហកម្មឈើតែងតែមានទំនាក់ទំនងនិងមានតុល្យភាពប្រកបដោយសមស្របជាមួយនឹងការការពារបរិស្ថានអេកូឡូស៊ី។ យោងតាមដំណើរការអភិវឌ្ឍន៍ សហគ្រាសកែច្នៃឈើវៀតណាមនឹង និងកំពុងអនុវត្តបច្ចេកវិជ្ជាផលិតកម្មតាមទម្រង់រាងជារង្វង់ (មានន័យថា សំណល់នៃដំណាក់កាលផលិតពីមុនដែលក្លាយទៅជាវត្ថុធាតុដើមសម្រាប់ដំណាក់កាលផលិតខាងក្រោម ដើម្បីបង្កើតផលិតផលថ្មី)។ ដូច្នេះហើយគ្មានឬមានសំណល់តិចតួចបានបញ្ចេញចោលទៅក្នុងបរិស្ថានឡើយ។

ការអភិវឌ្ឍន៍ពៃឈឺដាំ បានបង្កើតឱកាសសម្រាប់គ្រួសារជាង ១.៤ លានគ្រួសារ ដែលបានបែងចែកដីសម្រាប់ដាំ និងការពារព្រៃឈើ ដូច្នេះហើយទើបបង្កើតឱ្យការងារសម្រាប់គ្រួសារ និងប្រជាជននៅតំបន់ជនបទ តំបន់ភ្នំ និងតំបន់ដាច់ស្រយាល។ រហូតមកដល់ពេលនេះ មានគ្រួសារនិងម្ចាស់ព្រៃជាច្រើនដែលក្លាយទៅជាមហាសេដ្ឋីដាំព្រៃឈើ និងកែច្នៃឈើ។

ទោះបីជាមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក៏សកម្មភាពនៃឧស្សាហកម្មកែច្នៃឈើរបស់វៀតណាមនៅតែមានការរីកចម្រើនលើសការរំពឹងទុកដែលមានតួលេខកំណើនគួរឲ្យចាប់អារម្មណ៍។ តាមនោះ ឧស្សាហកម្មឈើ និងគ្រឿងសង្ហារឹមរបស់វៀតណាមបានកំណត់គោលដៅនាំចេញចំនួន ២០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ និងលើសពីនេះ ដោយក្លាយជាមជ្ឈមណ្ឌលកែច្នៃឈើដ៏សំខាន់មួយរបស់ពិភពលោក៕

អត្ថបទ៖ ថាវវី
រូបថត៖ ថាញយ៉ាង ថុងហាយយ ង្វៀនយ៉ាងនិងឯកសាររបស់កាសែតរូបភាពវៀតណាម 



top