ទេសចរណ៍

ឈូងសមុទ្រវិញហ៊ី (Vinh Hy)៖ Top ៤ ឈូងសមុទ្រដែលស្អាតបំផុតនៅប្រទេសវៀតណាម

ក្រៅពី​មានកិត្តិនាមជាឈូង​សមុទ្រ​មួយ​ល្បី​ឈ្មោះ​បំផុត​នៅ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) ជាមួយ​ទេសភាពធម្មជាតិ​ ទឹក​សមុទ្រ​ថ្លាឈ្វេង​ទាំងប្រាំង​ទាំងវស្សា​ ជាមួយ​​នឹង​មុខម្ហូប​គ្រឿង​សមុទ្រដែល​​​​ល្បី​ថា​​​ស្រស់ឆ្ងាញ់​ ដង​ផ្លូវដែល​ទៅកាន់​ឈូង​​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) ត្រូវបានឲ្យ​តម្លៃ​ជា​ដង​ផ្លូវ​មួយ​ក្នុង​ចំណោម​ដង​ផ្លូវ ដែល​​រត់​បណ្ដោយ​​តាមឆ្នេរ​​សមុទ្រ​ស្អាតបំផុតនៃ​​​ប្រទេស​។

ឈូង​សមុទ្រ​វិញ​ហ៊ី (Vinh Hy) ​​ជា​ឈូង​សមុទ្រ​មួយ​ ចំណុះ​ឃុំ​វិញ​ហាយ​ (Vinh Hai) ស្រុក​នីញ​ហាយ​ (Ninh Hai) ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) វៀតណាម​ នៅ​ចម្ងាយ​ពី​ទីក្រុង​ផាន​រាង​ (Phan Rang) ប្រាសាទ​ចម្ប៉ា​ប្រហែល​៤២គីឡូម៉ែត្រ​។ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​

ក្រៅពី​មានកិត្តិនាមជាឈូង​សមុទ្រ​មួយ​ល្បី​ឈ្មោះ​បំផុត​នៅ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) ជាមួយ​ទេសភាពធម្មជាតិ​ ទឹក​សមុទ្រ​ថ្លាឈ្វេង​ទាំងប្រាំង​ទាំងវស្សា​ ជាមួយ​​នឹង​មុខម្ហូប​គ្រឿង​សមុទ្រដែល​​​​ល្បី​ថា​​​ស្រស់ឆ្ងាញ់​ ដង​ផ្លូវដែល​ទៅកាន់​ឈូង​​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) ត្រូវបានឲ្យ​តម្លៃ​ជា​ដង​ផ្លូវ​មួយ​ក្នុង​ចំណោម​ដង​ផ្លូវ ដែល​​រត់​បណ្ដោយ​​តាមឆ្នេរ​​សមុទ្រ​ស្អាតបំផុតនៃ​​​ប្រទេស​។ ជាមួយ​​​ឈូង​សមុទ្រ​ហាឡុង​ (Ha Long) (ខេត្ត​ក្វាង​និញ- Quang Ninh​) ឡាន​ហា (Lan Ha) (ខេត្ត​ហាយ​ភុង- Hai phong) ឡាំង​កូ​ (Lang Co) (ហ្វេ) ឈូង​សមុទ្រ​​វិញហ៊ី​ (Vinh Hy) ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) ត្រូវបានឲ្យ​តម្លៃ​ជា​ឈូង​មួយ​​​ក្នុង​ចំណោម​ឈូង​សមុទ្រ​​ស្អាត​បំផុត​នៅ​ប្រទេស​​វៀតណាម​ផងដែរ​​។​

ឈូង​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) ជា​ឈូង​​សមុទ្រ​មួយ​ ​​ចំណុះ​ឃុំ​វិញ​ហាយ​ (Vinh Hai) ស្រុក​នីញ​ហាយ​ (Ninh Hai) ខេត្ត​នីញ​ធ្វឹន​ (Ninh Thuan) ​វៀតណាម​ នៅ​ចម្ងាយ​ពី​ទីក្រុង​ផាន​រាង​ (Phan Rang) ប្រាសាទ​ចម្ប៉ា​ប្រហែល​​៤២​គីឡូម៉ែត្រ​។ ឈូង​សមុទ្រ​មាន​មុខ​​៣​ជាប់សមុទ្រ​ ខាង​កើត​ ខាងលិច និង​ខាង​ជើង​ បាន​ព័ទ​ជុំវិញ​ដោយ​ភ្នំ​ជួរ (Chua)​​កម្ពស់​​១០៤០ម៉ែត្រ​ មុខខាងទិស​អាគ្នេយ៍​ ជា​ច្រកឈូង​សមុទ្រ​​ឆ្ពោះទៅ​​មហាសមុទ្រ​។​

មិន​​ហួសប្រមាណទេ បើនិយាយថាពេលមកទេសចរណ៍នៅ​​ខេត្ត​នីញ​ធ្វឹន (Ninh Thuan) ​តែ​មិន​មកទស្សនា​​​ឈូង​សមុទ្រ​វិ​ញ​ហ៊ី​ (Vinh Hy) គឺ​​ជាការ​​ខ្វះ​​ខាត និងសោកស្ដាយ​​ដ៏មិនគួរ​មួយ​។ ប្រហែ​ល​ជា​​​ភ្ញៀវ​ទេសចរនរ​ណាក៏ដោយ​​ ​តែង​តែ​​​ស្វែងយល់​​​ឈូង​សមុទ្រ​នេះ​ ដោយ​​ចាប់​​ផ្តើមពី​​ការ​គយគន់​ទេសភាព​​ឈូង​សមុទ្រ​នៅ​​ពី​ចម្ងាយ​។ នៅលើ​ដង​ផ្លូវ​​ទៅ​កាន់ឈូង​សមុទ្រ​​វិ​ញ​ហ៊ី​ (Vinh Hy) មាន​ស្ថានីយ៍​​ឈប់​សម្រាក​មួយ​ ដែល​​ភ្ញៀវទេសចរ​​ស្ទើរតែទាំង​អស់គ្នា​​​ឈប់សម្រាក​នៅទីនេះ​​ ដើម្បី​​គយ​គន់ទេសភាព​ មុនពេល​ធ្វើ​​ដំណើរ​​​ចុះ​ឈូង​​សមុទ្រ​​។​ សំឡឹង​​​ពីទីខ្ពស់​ ឈូង​សមុទ្រ​វិញ​ហ៊ី (Vinh Hy) ​ដូចជា​ផ្ទៃបាតខ្ទះ​យក្ស​មួយ​ ដែល​​បាន​ដណ្តប់​ដោយ​ភ្នំ​ខ្ពស់​ទាប​ និង​​ទឹកសមុទ្រ​មានពណ៌​​​ថ្លា​ឈ្វេង​។​ យូរៗមាន​កាណូត​ជ្រែក​​ទឹកបន្សល់​ស្លាក់​​ស្នាម​​ពពុះ​សស្គុះ​ សម្រប់​នឹង​ជីវភាព​នៃ​នេសាទករ​ បង្កើត​បានជា​​ផ្ទាំង​​គំនូរ​​ធម្មជាតិ​​តំបន់សមុទ្រមួយ ​ប្រកប​ដោយ​ភាព​​សុខសានផង​ រស់រវើក​ផង​។​​




បច្ចុប្បន្ន​ នៅ​ឈូង​សមុទ្រ​វិញ​ហ៊ី (Vinh Hy) ​មាន​អាសយដ្ឋាន​​ស្នាក់នៅ​​សម្រាប់​ភ្ញៀវទេសចរ​ ជាមួយ​​​តម្លៃ​និង​​សេវាកម្ម​​ដ៏សម្បូរបែប​។ ប្រសិនបើ ​ភ្ញៀវទេសចរ​ចង់​​ស្នាក់នៅយូរថ្ងៃ​​ ដើម្បី​​ពិសោធន៍​ស្វែង​យល់​អំពី​​ជីវភាព​រស់នៅ​នៃ​នេសាទករ​ ភ្ញៀវទេសចរ​​គួរ​ជ្រើស​​សណ្ឋាគារ​ ឬ homestay នៅ​នឹង​​ឈូង​សមុទ្រ​តែ​​ម្តង​។ សកម្មភាព​មួយ​​ចំនួន​ដែល​​មិន​អាច​រំលង​សម្រាប់​មណ្ឌល​ទេសចរណ៍​ ពេល​ធ្វើដំណើរ​​ទៅកាន់​ឈូង​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) ​​​ដូចជា ​ងុត​ទឹកក្រោម​ខ្សែទឹក​​ថ្លាឈ្វេង​ មុច​គយ​គន់​​ផ្កាថ្ម​ ធ្វើ​ដំណើរ​លើ​​នាវា​បាត​កញ្ចក់​​ទស្សនា​ឈូង​សមុទ្រ​។ ជាពិសេស​ ប្រសិនបើ​ក្រុម​ទេសចរ​មាន​ជាង​១០នាក់ មាន​ការ​ចំណាយ​ទាប​ជាង ​ជាមួយ​ការ​ស្វែងយល់​ដ៏​ចំណាប់​អារម្មណ៍​ដូចជា ​នាវាបាតកញ្ចក់​ធ្វើ​ដំណើរ​ចេញ​ទៅ​​ឆ្ងាយពី​ឈូងសមុទ្រ ​ ពិសោធន៍​សកម្មភាព​​ស្ទួច​ត្រី​ មុចគយ​គន់​ផ្កាថ្ម​ និង​ថតរូប​លំហសមុទ្រដោយ​សេរី​។​


តាម​ដង​ផ្លូវ​ចេញ​ទៅ​កាន់នាវា​ស្វែងយល់​ឈូង​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) ភ្ញៀវទេសចរ​អាច​ឆៀង​ចូល​ផ្ទះទ្រុង​បណ្តែតលើទឹក​ ដើម្បី​ពិសា​មុខម្ហូប​គ្រឿង​សមុទ្រស្រស់ៗឆ្ងាញ់ៗ​។ រូបថត៖ ភុក​អាន/កាសែតរូបភាព​វៀតណាម​

នៅ​លំហសមុទ្រ​សំឡឹង​មើល​ឈូង​សមុទ្រ​វិញហ៊ី​ (Vinh Hy) មាន​ថ្ម​ស្រួច​ៗ ឈរធំៗ ទឹក​សមុទ្រ​បោក​បាចបែកផ្កាត្រែង​​ ក្នុងនោះ​ស្អាតបំផុត​នៅតែជា​ផ្ទាំង​ថ្មស្រួច​ដាវ៉ាច់​ (Da Vach)​ ជាមួយនឹង​ខ្នង​ភ្នំ​ថ្ម​ឈរ​សំកាំង​ជាច្រើន ជា​ជ្រុង​ស្អាត​មួយ​នៅក្នុង​ឈូង​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) ដែល​ភ្ញៀវទេសចរ​ជាច្រើន​​ស្វែង​រកដើម្បី​ check-in។ ក្រៅពីនោះ​ នៅលើ​ឈូង​​សមុទ្រ​សំឡឹងទៅឆ្ងាយ ​ទៅ​ទិស​ព្រៃភ្នំ​ជួរ​ នឹង​ឃើញ​ល្វែង​ resort​ លំដាប់​ផ្កាយ​៦​ មានឈ្មោះ​ Amanoi Vinh Hy ពួន​លិច​អណ្តែត​​ក្រោម​ម្លប់​រុក្ខា​ដង​ភ្នំ​ Resort ដែលបាន​ជម្រើសជា​សណ្ឋាគារ​មួយ​ ក្នុង​ចំណោម​សណ្ឋាគារ​ស្អាត​បំផុត​​ពិភពលោក​។​

សកម្មភាព​មួយ​ផ្សេង​ អាច​ស្វែង​យល់​ពេល​ទៅ​ដល់ឈូង​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) គឺ​ទៅទស្សនា​ជីវភាព​រស់នៅ​របស់នេសាទករ​ នៅ​ភូមិ​ផ្ទះ​ទ្រុង​អណ្តែត​ដែល​រស់នៅ​ក្នុង​ឈូង​សមុទ្រ​ និង​ពិសា​គ្រឿង​សមុទ្រ​ស្រស់ឈ្ងុយ​ឆ្ងាញ់។​

ក្រៅ​ពីនោះ​ ឈូង​សមុទ្រវិញ​ហ៊ី​ (Vinh Hy) ងាយ​ស្រួល​នឹង​តភ្ជាប់ជាមួយ​អាសយដ្ឋាន​ទេសចរណ៍​ល្បី​ឈ្មោះ​របស់​មូលដ្ឋាន​ ដែលនៅ​ជិតៗនោះ​។ ចេញពី​ឈូង​សមុទ្រ​វិញ​ហ៊ី​ (Vinh Hy) ភ្ញៀវទេសចរ​គួរ​ទៅស្វែងយល់​ហាង​រ៉ាយ​ (Hang Rai) ​ជា​ឆ្នេរថ្ម​ធម្មជាតិ​មួយដ៏​ស្រស់ស្អាត​ បែរ​​មុខទៅទិស​សមុទ្រ ​ស្ថិតនៅ​ទិស​ខាងត្បូងនៃឈូង​សមុទ្រ​។ ទន្ទឹមនោះ​ អាសយដ្ឋាន​ផ្សេងទៀតដូចជា​៖ ចម្ការ​ទំពាំងបាយ​ជូរ​ថៃអាន​(Thai An) សួនឧទ្យាន​ជាតិ​ភ្នំ​ជួរ​ សុទ្ធតែ​នៅ​ចំណុះ​ស្រុក​នីញ​ហាយ​ (Ninh Hai) ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មាន​ពី​ឈូង​សមុទ្រ​វិញហ៊ី​ (Vinh Hy) ឡើយ ព្រំទាំងងាយ​ស្រួល​​ធ្វើដំណើរ​ស្វែងយល់ អាចដើរ​ចូល​ព្រៃ ​ចុះ​ក្រោមសមុទ្រ​ សកម្មភាពដ៏សម្បូរបែប​ នាំមក​កាល​សម្រាក​មួយ​ដ៏អស្ចារ្យ​ សម្រាប់​ភ្ញៀវទេសចរ​និង​គ្រួសារ​៕​

ស្វែង​យល់​ជីវភាព​រស់នៅ​របស់​នេសាទករ​ នៅ​ភូមិ​សំណាញ​ ជាការ​ពិសោធន៍មួយ​បាន​ភ្ញៀវ​ទេសចរជាច្រើន​​​ចូល​ចិត្ត​ ពេល​ធ្វើ​ដំណើរ​មកដល់​ឈូង​សមុទ្រ​វិញហ៊ី​ (Vinh Hy)។ រូបថត៖ ភុក​អាន​/កាសែតរូបភាពវៀតណាម​

អត្ថបទ៖ សើង​ងៀ រូបថត៖ ភុក​អាន ឡេមិញ កុង​ដាត​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top