ព័ត៌មាន

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។
វាលស្រែកាំជណ្តើរនៅ Mu Cang Chai ។ (រូបថត៖nongnghiep.vn)

អត្ថបទនេះមានចំណងជើងថា "ទិសដៅចម្រុះពណ៌បំផុតនៅលើពិភពលោកពីប្រទេសម៉ារ៉ុកទៅវៀតណាម" អត្ថបទបានលើកសរសើរ Mu Cang Chai ដែលមានវាលស្រែផ្លាស់ប្តូរពីពណ៌បៃតងក្នុងនិទាឃរដូវទៅជាពណ៌មាសនៅចុងរដូវស្លឹកឈើជ្រុះគឺនៅពេលស្រូវទុំ។ ភ្ញៀវទេសចរគួរទៅលេងកន្លែងនេះនៅដើមខែតុលា នៅពេលជិតប្រមូលផលស្រូវ ដើម្បីអាចគយគន់ទេសភាពដ៏អស្ចារ្យនៅទីនេះ។

ឈូងសមុទ្រ Ha Long ក៏ត្រូវបានឧទ្ទេសនាមជាមួយនឹងកោះធំ និងតូចជាង ១.៩០០កោះ ដែលបង្កើតឡើងទេសភាពដ៏អស្ចារ្យ និងទឹកថ្លាពណ៌ខៀវ។ នេះជាគោលដៅគួរឲ្យចាប់អារម្មណ៍ និងមិនអាចគួររំលងបានសម្រាប់អ្នកចូលចិត្តស្វែងយល់ធម្មជាតិ។ ភ្ញៀវទេសចរអាចរុករកឆ្នេរសមុទ្រនេះ ដោយជិះទូកកម្សាន្ត និងរីករាយជាមួយបរិយាកាសស្ងប់ស្ងាត់ និងរ៉ូមែនទិក។ បច្ចុប្បន្ន Ha Long ក៏មានផលិតផលទេសចរណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលបង្កភាពងាយស្រួលសម្រាប់ភ្ញៀវទេសចគយគន់ឆ្នេរសមុទ្រ Ha Long ពីខាងលើដោយឧទ្ធម្ភាគចក្រ និងយន្តហោះសមុទ្រ៕


top