ព័ត៌មាន

ឈូងសមុទ្រ Ha Long ទទួលបរិមាណ​​ភ្ញៀវ​ទេសចរ​​កំណត់ត្រា​ ចាប់តាំងពី​បើក​ដំណើរការ​ឡើងវិញ​

នៅចុងសប្តាហ៍កន្លងទៅ ខេត្ត Quang Ninh បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១៦ ម៉ឺនលើក មកទស្សនាទេសភាពនិងមណ្ឌលកេរិ៍្តតំណែលក្នុងតំបន់។
  ខេត្ត Quang Ninh តែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកកកុញ ។ (រូបថត៖ VOV)  

ដោយឡែកឈូងសមុទ្រ Ha Long ទទួលបានភ្ញៀវទេសចរចំនួនជាង ៥៣.០០០ នាក់ ដែលជាបរិមាណដ៏ធំបំផុត ចាប់តាំងពីការបើកទ្វារទេសចរណ៍ឡើងវិញ (ថ្ងៃទី ១៥ ខែមីនា) រហូតឈានទៅជិតដល់កម្រិតមុនពេលផ្ទុះឡើងជំងឺកូវីដ-១៩។ គោលដៅមួយចំនួនដូចជាសារមន្ទីរ ទីតាំងទេសភាព Yen Tu និងកន្លែងកម្សាន្តនានាក្នុងតំបន់ ក៏បានប្រមូលផ្តុំភ្ញៀវទេសចរយ៉ាងច្រើនកកកុញ មកទស្សនានិងទិញទំនិញផងដែរ។ លោក Trinh Dang Thanh អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “នៅមានសក្តានុពលជាច្រើន សម្រាប់ការអភិវឌ្ឍផលិតផលទេសចរណ៍នៅឈូងសមុទ្រ Ha Long។ នាបច្ចុប្បន្ន ភ្ញៀវទេសចរដែលមកខេត្ត Quang Ninh ភាគច្រើន គឺដើម្បីទស្សនារមណីយដ្ឋាន និងរូងភ្នំ។ ផលិតផលទេសចរណ៍ទាក់ទងនឹងការងូតទឹកសមុទ្រមិនទាន់បានពង្រីកនោះទេ ហើយទាំងកីឡាផ្សងព្រេង និងវប្បធម៌សហគមន៍ក៏មិនទាន់ត្រូវបានចាប់ផ្តើមដែរ។ នាពេលខាងមុខ យើងខ្ញុំនឹងសម្របសម្រួលជាមួយគណគ្រប់គ្រងឈូងសមុទ្រ Ha Long ដើម្បីស្រាវជ្រាវ និងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាពនៃឈូងសមុទ្រ Ha Long ។”

ខេត្ត Quang Ninh បានកំណត់គោលដៅ ទទួលភ្ញៀវទេសចរណ៍ជាង ១០ លានលើកក្នុងឆ្នាំ២០២២នេះ។


top