
ជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាមានការជយយឧបត្ថម្ភពីវៀតណាម
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៣៨ទិវាជ័យជំនះប្រវត្តិសាស្ត្រ ថ្ងៃទី៧មករា (១៩៧៩-២០១៧) សារព័ត៌មានកម្ពុជាបានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនស្ដីអំពីជ័យជំនះមានចរិតលក្ខណះប្រវត្តិសាស្ត្រនេះរបស់ប្រជាជនកម្ពុជា ក្នុងបុព្វហេតុផ្តួលរលំរបបខ្មែរក្រហម ជួយសង្គ្រោះប្រជាជនរួចផុតពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត។ កាសែត៖ Kampuchia Thmey Daily បានដកស្រង់ពាក្យសំដីប្រធានរដ្ឋសភា សម្ដេច ហេងសំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចអំពីជ័យជំនះប្រវត្តិសាស្ត្រថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ ប្រធានរដ្ឋសភា សម្ដេចហេងសំរិនបានអះអាងថា៖
ប្រសិនបើគ្មានជ័យជំនះថ្ងៃទី៧ ខែមករា គឺគ្មានសមិទ្ធិផលដូចសព្វថ្ងៃឡើយ។ សម្ដេចប្រធានរដ្ឋសភាក៏បានលើកកំពស់ការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ខ្មែរក្រហម បង្កើតឡើងជ័យជំនះថ្ងៃទី៧មករាផងដែរ។
បណ្ដាគេហទំព័ររបស់កម្ពុជាជាច្រើន ក៏បានចុះផ្សាយបទវិភាគអំពីថ្ងៃទី៧ ខែមករាបានវាយតំលៃថា នេះជាជ័យជំនះប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលក្នុងនោះមានការគាំទ្រនិងជួយឧបត្ថម្ភរបស់វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម