ការដែលការិយាល័យនយោបាយប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចចិត្តលេខ 10-NQ/TW នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេស មិនត្រឹមតែជាការបន្តគោលនយោបាយបើកទ្វារប៉ុណ្ណោះ ប៉ុន្តែថែមទាំងជាការកត់សម្គាល់នូវជំហានផ្លាស់ប្ដូរផ្នត់គំនិតជារបកគំហើញ កំណត់ឡើងវិញនូវលំហូរដើមទុនបរទេស ដើម្បីក្លាយជាកម្លាំងចលកររបកគំហើញសម្រាប់គំរូកំណើនថ្មីរបស់វៀតណាម។
នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ ការិយាល័យនយោបាយ បានរៀបចំសន្និបាតទូទាំងប្រទេស ដើម្បីស្រាវជ្រាវ ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្ត របស់ការិយាល័យនយោបាយស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេស។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម
(To Lam) បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងសន្និបាតនេះ។ រូបថត៖ VNA
នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ ការិយាល័យនយោបាយ បានរៀបចំសន្និបាតទូទាំងប្រទេស ដើម្បីស្រាវជ្រាវ ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្ត របស់ការិយាល័យនយោបាយស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេស។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម
(To Lam) បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងសន្និបាតនេះ។ រូបថត៖ VNA
បន្ទាប់ពីអំឡុងពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី តំបន់សេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេស (FDI) បានបញ្ជាក់យ៉ាងច្បាស់ពីទីតាំងរបស់ខ្លួនជាផ្នែកដ៏សំខាន់មួយ ក្នុងការបង្កើតរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ សម្លឹងមើលទៅការពិត គុណភាព និងប្រសិទ្ធភាពនៃលំហូរដើមទុននេះ មិនទាន់សមស្របទៅនឹងសក្តានុពល ខណៈដែលគម្រោងជាច្រើននៅតែប្រើប្រាស់កម្លាំងពលកម្ម និងដីធ្លីជាច្រើន មានអត្រាធ្វើមូលដ្ឋានូបនីយកម្មទាប ទំនាក់ទំនងតំណភ្ជាប់ជាមួយសហគ្រាសក្នុងស្រុកមិនសូវជិតស្និទ្ធ។
កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលវប្បធម៌ គិញបាក់ (Kinh
Bac) គណៈកម្មាធិការប្រជាជនខេត្ត
បាក់និញ (Bac Ninh) សហការជាមួយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម
បានរៀបចំវេទិកា "តំណភ្ជាប់ FDI - FDI Connect 2026" ដោយមានប្រធានបទ
"ឆ្ពោះទៅរកខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រកបដោយចីរភាព"។ រូបថត៖ ថាញ់ធឿង/VNA
ចំពោះមុខបរិបទ ដែលប្រទេសជាតិកំពុងផ្តោតកម្លាំងលើការធ្វើបរិវត្តកម្មឌីជីថល បន្លាស់ប្តូរបៃតង និងបង្កើនសមត្ថភាពម្ចាស់ការយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ 10-NQ/TW បានប្រកាសឲ្យប្រើប្រាស់ ជាបដិវត្តន៍ស្ដីពីគំនិត នៅពេលកំណត់ការទាក់ទាញ និងអភិវឌ្ឍសេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេស ត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍរួមរបស់ប្រទេសជាតិ ត្រូវផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិត "ផ្តោតការទាក់ទាញដើមទុន" ទៅជា "អភិវឌ្ឍគ្រឹះស្ថានវិនិយោគយុទ្ធសាស្ត្រជាតិ" ពីការទាក់ទាញតាមដែនរដ្ឋបាល ទៅជាការអភិវឌ្ឍបណ្ដុំឧស្សាហកម្ម ខ្សែច្រវាក់តម្លៃ និងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិត។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសលំហូរដើមទុន FDI ក៏បានផ្លាស់ប្ដូរជាងមុន នោះនឹងផ្តោតលើលំហូរដើមទុន FDI ជំនាន់ថ្មី យកគុណភាព ប្រសិទ្ធភាព បរិមាណបច្ចេកវិទ្យា និងសមត្ថភាពតំណភ្ជាប់រវាងសហគ្រាសក្នុងស្រុកធ្វើជាបន្ទាត់រង្វាស់គោល។
គោលដៅនៃសេចក្តីសម្រេចលេខ 10-NQ/TW៖
- ដំណាក់កាល ២០២៦ - ២០៣០៖ ទាក់ទាញដើមទុនវិនិយោគពីបរទេស ចុះបញ្ជីប្រមាណ ២០០-៣០០ ពាន់លាន USD; ៧៥% នៃដើមទុនវិនិយោគពីបរទេស ចូលមកពីខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ មានសក្តានុពលអំពីបច្ចេកវិទ្យា ដើមទុន និងការគ្រប់គ្រងទំនើប; បង្កើនចំនួនសាជីវកម្មពហុជាតិ នៅក្នុងបញ្ជី Fortune 500 ដែលមានសកម្មភាពវិនិយោគក្នុងប្រទេសវៀតណាមកើនឡើង៣០%; នាំអត្រាមូលដ្ឋានូបនីយកម្ម បណ្ដាឧស្សាហកម្មឈានមុខឡើង ៤៥
- ៥០%; មានសាជីវកម្មបច្ចេកវិទ្យាឈានមុខគេ លើពិភពលោកយ៉ាងហោចណាស់ ៣អង្គភាព បង្កើតមជ្ឈមណ្ឌល R&D នៅក្នុងប្រទេសវៀតណាម។
- ដល់ឆ្នាំ ២០៤៥៖ FDI ស្រូបយក ២៥% នៃដើមទុនវិនិយោគសរុបក្នុងទូទាំងសង្គម រួមចំណែកប្រមាណ៣០% GDP ប្រទេស; រួមចំណែកនាំប្រទេសវៀតណាមក្លាយជាប្រទេសអភិវឌ្ឍ និងមានប្រាក់ចំណូលខ្ពស់។
បន្ទាប់ពីការរួមបញ្ចូលគ្នា ទីក្រុងហូជីមិញបានបង្កើតតំបន់ឧស្សាហកម្ម និងផលិតកម្មទ្រង់ទ្រាយធំ
និងស្វាហាប់បំផុតនៅក្នុងប្រទេស ដោយទ្រង់ទ្រាយ ៦៦តំបន់ផលិតតកម្ម
ឧស្សហកម្ម មានផ្ទៃដីសរុបជាង ២៧.០០០ហិកតា។ រូបថត៖ VNA
សុន្ទរកថាចង្អុលបង្ហាញក្នុងសន្និបាតទូទាំងប្រទេសស្រាវជ្រាវ ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចលេខ 10-NQ/TW អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូឡឹម (To Lam) បានសង្កត់ធ្ងន់ថា ត្រូវការឯកភាពនៃការយល់ដឹង បន្លាស់ប្តូរខ្លាំង នូវផ្នត់គំនិតអំពីវិនិយោគពីបរទេស។ វិស័យសេដ្ឋកិច្ចមានដើមទុនវិនិយោគពីបរទេសគឺជាផ្នែកសំខាន់មួយ នៃសេដ្ឋកិច្ចជាតិ រួមគ្នាសហប្រតិបត្តិការ ប្រកួតប្រជែងដោយយុត្តិធម៌ និងអភិវឌ្ឍជាមួយសេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចឯកជន និងសេដ្ឋកិច្ចសហប្រតិបត្តិការ។ យើងត្រូវបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីវិនិយោគិនមានសមត្ថភាព បច្ចេកវិទ្យា ទំនួលខុសត្រូវ និងប្តេជ្ញាចិត្តវិនិយោគយូរអង្វែង ធ្វើអាជីវកម្មដោយជោគជ័យនៅក្នុងប្រទេសវៀតណាម។
ក្នុងពេលជាមួយគ្នានេះ យើងត្រូវតែជ្រើសរើសយ៉ាងហ្មត់ចត់ និងបដិសេធនូវគម្រោងបច្ចេកវិទ្យាហួសសម័យ ប្រើប្រាស់ថាមពលជាច្រើន ប្រើប្រាស់ដីធ្លីគ្មានប្រសិទ្ធភាព មានហានិភ័យបង្កការបំពុលបរិស្ថាន បន្លាស់ប្ដូរថ្លៃ គេចពន្ធ គេចពួនការស្វែងរកប្រភពដើម ឬបង្កហានិភ័យដល់ការការពារជាតិ សន្តិសុខ ទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ដោយមានប្រៀបខ្លាំងជាច្រើន វៀតណាមកំពុងមានឱកាស ដើម្បីចូលរួមយ៉ាងជ្រាលជ្រៅបន្ថែមទៀតទៅក្នុងខ្សែសង្វាក់តម្លៃបច្ចេកវិទ្យាសកល។ នៅក្នុងឆ្នាំ ២០២៦ និងបណ្តាឆ្នាំបន្តបន្ទាប់ទៀត រដ្ឋាភិបាលវៀតណាមនឹងខិតខំប្រឹងប្រែងរៀបចំលក្ខខណ្ឌល្អបំផុត
ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍វិនិយោគិននៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ រូបថត៖ VNA
ខេត្ត ថៃង្វៀន (Thai Nguyen) មានតំបន់ឧស្សាហកម្មចំនួន ៥ ដែលមានដើមទុន FDI រួមមាន៖ តំបន់ឧស្សាហកម្ម ស៊ុងកុង (Song Cong) I; តំបន់ឧស្សាហកម្ម ស៊ុងកុង (Song Cong) II; តំបន់ឧស្សាហកម្មអៀនប៊ិញ (Yen Binh); តំបន់ឧស្សាហកម្ម ដៀមធុយ (Diem Thuy) និងតំបន់ឧស្សាហកម្ម ណាម ផូអៀន (Nam
Pho Yen)។ រូបថត៖ ត្រឹនវៀត/ VNA
អាចអះអាងបានថា តាមរយៈការផ្លាស់ប្ដូរផ្នត់គំនិតថ្មី រួមជាមួយការប្តេជ្ញាចិត្ត នូវការការពារកម្មសិទ្ធិបញ្ញា ទ្រព្យសម្បត្តិរបស់វិនិយោគិន និងការបង្កើតបរិស្ថានប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សេចក្តីសម្រេចចិត្តលេខ 10 បានបញ្ជូនសារដ៏ខ្លាំងក្លាស្តីពី យុទ្ធសាស្ត្រទាក់ទាញ FDIជំនាន់ថ្មី សំដៅបង្កើតកម្លាំងចលករ ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យថ្មី៕
អត្ថបទ៖ ថាញ់ហ្វ័រ - រូបថត៖ VNP VNA