ព័ត៌មាន

ជំហានទៅមុខយ៉ាងសំខាន់ ក្នុង​ការបង្កើនចំណាត់ថ្នាក់ទីផ្សារមូលបត្រវៀតណាម

អង្គការផ្តល់សន្ទស្សន៍ហិរញ្ញវត្ថុឈានមុខគេលើពិភពលោក FTSE Russell ទើបបានប្រកាសលទ្ធផលនៃការត្រួតពិនិត្យនៅពាក់កណ្តាលខែមីនា ២០២៦ ដោយ​បញ្ជាក់ថា ការកែលម្អសំខាន់ៗបម្រើ​ដំណើរការបង្កើនចំណាត់ថ្នាក់ទីផ្សារមូលបត្រ​​​វៀតណាមនៅខែកញ្ញា ឆ្នាំ ២០២៦ កំពុងដើរតាម​ទិសដៅត្រឹម​ត្រូវ។

មុននោះ នៅក្នុងសេចក្តីសម្រេចមួយកាលពីខែតុលា ឆ្នាំ ២០២៥ FTSE Russell បានបញ្ជាក់ថា វៀតណាមបានបំពេញតាមលក្ខណៈវិនិច្ឆ័យ ដើម្បីចូលទៅក្នុង​​ក្រុម «ទីផ្សារបន្ទាប់បន្សំទើប​លេ​ចចេញ​» (Secondary Emerging Market)។​

អតិថិជនកំពុងធ្វើប្រតិបត្តិការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមូលបត្រ Bao Viet។ រូបថត៖ Tran Viet/TTXVN

ផលប៉ះពាល់ដ៏សំខាន់បំផុតពី​លទ្ធផលនៃការពិនិត្យលើក​នេះ គឺការផ្លាស់ប្តូរ ឋានៈរបស់​វៀតណាមនៅក្នុងប្រព័ន្ធបែងចែកមូលធនសកល។ ទាក់ទងនឹងបញ្ហានេះ លោកស្រី Christine Le ប្រធានសមាគមហិរញ្ញវត្ថុនិងវិនិយោគវៀតណាមនៅចក្រភពអង់គ្លេស បានវិភាគថា កាលពីពីមុន វៀតណាមត្រូវបានចាត់ទុកជាទីផ្សារព្រំដែន (Frontier Market) ដែលមានសក្តានុពលកំណើនខ្ពស់ ប៉ុន្តែមិនស្ថិតនៅក្នុងវិសាលភាពនៃការ​បែងចែកចាំបា​ច់របស់មូលនិធិវិនិយោគភាគច្រើននោះទេ។ ជាមួយនឹងវឌ្ឍនភាពដែលបាន​កត់សម្គាល់ដោយ FTSE Russell បន្ទាប់ពីការត្រួត​ពិនិត្យនៅខែមីនា ឆ្នាំ២០២៦ វៀតណាមកំពុងឆ្ពោះទៅរកស្ថានភាពដែលអាចរួម​បញ្ចូលទៅក្នុងរចនាសម្ព័ន្ធបែងចែកដើម​ទុនយុទ្ធសាស្ត្រ របស់វិនិយោគិន​សកល ជាបណ្ដើរ​ៗ។ ប្រការនេះ មិនត្រឹមបង្កើនលំហូរទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកែលម្អគុណភាពលំហូរទុនឱ្យកាន់តែមានស្ថិរភាព និងយូរអង្វែង ជំនួសឱ្យការវិនិយោគក្នុងរយៈពេលខ្លី​ប៉ុណ្ណោះ​៕​


top