ព័ត៌មាន

ជំហានដ៏ធំធេងក្នុងការនាំចេញផ្លែឈើវៀតណាមទៅកាន់សហរដ្ឋអាមេរិក

សាខាស្ថាប័នពាណិជ្ជកម្មប្រចាំនៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បានធ្វើការចលនា និងសម្របសម្រួលជាមួយទីភ្នាក់ងារ សហគ្រាសក្នុងស្រុក និងសហគ្រាសអាមេរិក ដើម្បីនាំចូលផ្លែគូលេនស្រស់ពីប្រទេសវៀតណាម បញ្ចេញលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
  ផ្លែឈើវៀតណាម (រូបថត៖ vna)  

នាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប-ទ្វីបអាមេរិក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានឲ្យដឹងថា៖ តាមការណែនាំរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ (សហរដ្ឋអាមេរិក) បានអនុវត្តន៍គម្រោងនាំទំនិញវៀតណាមចូលទៅក្នុងប្រព័ន្ធចែកចាយបរទេស ចាប់ពីដើមឆ្នាំ ២០២២ មក។ ដូច្នេះហើយ សាខាស្ថាប័នពាណិជ្ជកម្មប្រចាំនៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បានធ្វើការចលនា និងសម្របសម្រួលជាមួយទីភ្នាក់ងារ សហគ្រាសក្នុងស្រុក និងសហគ្រាសអាមេរិក ដើម្បីនាំចូលផ្លែគូលេនស្រស់ពីប្រទេសវៀតណាម បញ្ចេញលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើន នាពេលថ្មីៗនេះ ផ្លែគូលេនដើមដំបូង ដែលបានដឹកជញ្ជូនតាមផ្លូវសមុទ្រពីខេត្ត Bac Giang និង Hai Duong ត្រូវបានចែកចាយ និងដាក់លក់ដោយក្រុមហ៊ុន Dragonberry Produce នៅផ្សារទំនើប Safeway និង Alberons ក្នុងរដ្ឋ Washington រដ្ឋ Oregon និងរដ្ឋ California។ យោងតាមនាយកដ្ឋានទីផ្សារទ្វីបអ៊ឺរ៉ុប-ទ្វីបអាមេរិក បានឲ្យដឹងថា ប្រការនេះអាចចាត់ទុកថាជាជំហានឆ្ពោះទៅមុខដ៏ធំធេងមួយក្នុងការលើកកម្ពស់ការបញ្ចេញលក់ផ្លែឈើវៀតណាមនិយាយរួម និងផ្លែគូលេននិយាយដោយឡែក នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដោយសារតែផ្លែឈើភាគច្រើនរបស់វៀតណាមដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកទើបតែចូលប្រព័ន្ធទីផ្សារ និងផ្សារទំនើបតូចៗបម្រើអតិថិជនអាស៊ីតែប៉ុណ្ណោះ៕


top